Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន បង្កើតក្រុមការងារចំពោះកិច្ចទទួលយក ពលរដ្ឋអាហ្វហ្កានីស្ថាន

បានផុស

នៅ

ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានសម្រេចបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា មុននឹងស្វែងរកការសុំសិទ្ធជ្រកកោននៅប្រទេសទី៣។ យោងតាមសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចមួយដើម្បីទទួលយកពលរដ្ឋអាហ្វហ្កានីស្ថាន មកស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា របស់រដ្ឋាភិបាលកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមការងារចំពោះកិច្ចនេះមានសមាសភាព ចំនួន ១៣ រូបក្នុងនោះលោកសន្តិបណ្ឌិត សុខ ផល រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ ជា ប្រធាន, នាយឧត្តមសេនីយ៍ គៀត  ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ជាអនុប្រធាន អចិន្ត្រៃយ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ក្រុមការងារនេះមានតួនាទី និងភារកិច្ច៖

– ពិនិត្យ និងសម្របសម្រួលផ្ដល់ការអនុញ្ញាតឱ្យពលរដ្ឋអាហ្វហ្គានីស្ថានដែលជាបុគ្គលិកអង្គការមូលនិធិអាស៊ី និងក្រុមគ្រួសារចូល និងស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍ និងគោល ការណ៍សម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា។

– សម្របសម្រួលដល់ការអនុវត្តវិធានការរបស់គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ នៅពេលដែលពលរដ្ឋអាហ្វហ្កានីស្ថានមកដល់ និងស្នាក់នៅ ក្នុងព្រះរាជាណាចក្រកម្ពុជា។

– សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីពិនិត្យ ជ្រើសរើស ទីកន្លែងស្នាក់នៅបណ្តោះអាសន្ន។

– សម្របសម្រួលជាមួយក្រុមហ៊ុនអាកាសចរណ៍ដើម្បីបង្កលក្ខណៈដល់ការដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា និងរៀបចំ មធ្យោបាយដឹកជញ្ជូនពីអាកាសយានដ្ឋានទៅកន្លែងស្នាក់នៅ និងនៅពេលចាកចេញពីព្រះរាជាណាចក្រកម្ពុជា។

– សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការរៀបចំគ្រប់គ្រងការស្នាក់នៅ និងការពារសន្តិសុខ សុវត្ថិភាព ក្នុងពេលស្នាក់នៅបណ្តោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា។

– សហការជាមួយអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីណែនាំ អប់រំ អំពីវប្បធម៌ ទំនៀមទំលាប់ ប្រពៃណីខ្មែរ និងព័ត៌មាននានាទាក់ទងទៅនឹងជីវភាពសង្គម ក្នុងអំឡុងពេលនៃការស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា

– បង្កលក្ខណៈសម្រាប់ធ្វើការសម្ភាសន៍នានា ដើម្បីស្វែងរកការតាំងទីលំនៅនៅប្រទេសទីបី។

ជាមួយគ្នានេះ ក្រុមការងារ ត្រូវបំពេញការងារក្រោមការដឹកនាំ ណែនាំដោយផ្ទាល់ពី សម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម