Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ចង់ឲ្យមានការផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅកម្ពុជាតែម្ដង

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថា សម្ដេចបានពិភាក្សា ជាមួយឯកអគ្គ​រដ្ឋទូតចិន​ប្រចាំកម្ពុជា ដើម្បីពិនិត្យលទ្ធភាពផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង។

ក្នុងពេលទទួលវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ដែលជាជំនួយរបស់ប្រទេសចិន នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ សម្ដេច​តេជោ ហ៊ុន​ សែន បានលើកឡើងថា កាលពីថ្ងៃច័ន្ទដើមសប្ដាហ៍កន្លងទៅនេះ សម្ដេចបានជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋមន្ត្រីចិន Li Keqiang ដោយបានលើកឡើងប្រធានបទជាច្រើន មកពិភាក្សា។ ក្នុងនោះ ក៏បានលើកឡើងអំពី​បញ្ហាវ៉ាក់សាំងការពារ​ជំងឺកូវីដ-១៩ ផងដែរ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការទទួលវ៉ាក់សាំងពីចិននៅពេលនេះ គ្រាន់តែជាដំណាក់កាលទី១ តែប៉ុណ្ណោះ ដោយកម្ពុជាត្រូវការវ៉ាក់សាំងពីប្រទេសចិនថែមទៀត ហើយនាយករដ្ឋមន្ត្រីចិន Li Keqiang ក៏បានសន្យាបន្តផ្គត់ផ្គង់វ៉ាក់សាំងជូនកម្ពុជា បន្តទៀតផងដែរ។

លើសពីនេះទៀតសម្ដេចតេជោ ហ៊ុន​ សែន ក៏ជួបពិភាក្សាជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាផងដែរ ដោយសម្ដេច​បាន​លើកឡើងអំពីការចង់ឲ្យមាន ការផលិតវ៉ាក់សាំងសម្រេចនៅកម្ពុជាផ្ទាល់តែម្ដង។ ការធ្វើយ៉ាងដូច្នេះ គឺដើម្បី​ងាយ​ស្រួលដល់កម្ពុជា ក្នុងការទិញវ៉ាក់សាំងសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេសខ្លួនឯងផង និងផ្គត់ផ្គង់ទៅបណ្ដា​ប្រទេសផ្សេងទៀតផងដែរ។

សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថា ឯកអគ្គរដ្ឋទូតចិន នឹងនាំយកការលើកឡើងរបស់សម្ដេច ជម្រាបជូនប្រធានាធិបតី និងនាយករដ្ឋមន្ត្រីចិន អំពីលទ្ធភាពផលិតវ៉ាក់សាំងនៅ​កម្ពុជានេះ ឲ្យបានឆាប់រហ័ស​ផងដែរ៕  

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម