Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យប្រកាន់គោលការណ៍ មិនត្រូវហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក

បានផុស

នៅ

ស្របពេលដែលប្រទេសកម្ពុជា បាននិងកំពុងបើកដំណើរការសង្គម-សេដ្ឋកិច្ច ចាប់ពីដើមខែវិច្ឆិកាមក សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់បងប្អូនជនរួមជាតិ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ មិនត្រូវហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក ដើម្បីលើកស្ទួយជីវភាពគ្រួសារផង និងជំរុញកំណើនសេដ្ឋកិច្ចជាតិផង។

ការអំពាវនាវនេះ គ្រាដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញទៅទទួលវ៉ាក់សាំង ដែលជាជំនួយរបស់​ប្រទេ​ស​​ចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។ ជាថ្មីម្ដងទៀតសម្ដេចតេជោ​ ហ៊ុន សែន ក៏បានអំពាវនាវដល់បងប្អូន​ជនរួមជាតិខ្មែរទាំងអស់​ នាំកូនចៅទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឲ្យ​បាន​គ្រប់ៗគ្នា និងទៅចាក់វ៉ាក់សាំងដូសជំរុញសម្រាប់ខ្លួនឯង ទៅ​តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។

លើសពីនេះទៀតសម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប បន្តអនុវត្តនូវរាល់វិធានកា​រ​សុខា​ភិ បាល ដែលបានដាក់ចេញ និងត្រូវ​ប្រកាន់ខ្ជាប់នូវវិធានការ ៣ការពារ និង៣កុំផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ដោយប្រទេសយើង កំពុងបើកដំណើរការឡើងវិញលើគ្រប់​វិស័យជា​បណ្ដើរៗ សូមបងប្អូនជនរួមជាតិទាំងអស់ រៀបចំចាត់ចែង និងគ្រប់គ្រងសកម្មភាពសង្គម-សេដ្ឋកិច្ចឡើងវិញ ដោយ​ប្រកាន់គោលការណ៍ មិនត្រូវហ៊ានពេក និងមិនត្រូវខ្លាចជ្រុលពេក ដើម្បីលើកស្ទួយជីវភាពខ្លួនឯង ស្ដារ និងជំរុញ​កំណើន​សេដ្ឋកិច្ច»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

មហាសេដ្ឋី ឥណ្ឌា ផ្ដល់អំណោយតម្លៃមហាសាល ៤ មុខ ដល់អនាគតកូនប្រសាស្រី​​​

ព័ត៌មានអន្ដរជាតិ៤០ នាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ៥១ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១២ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម