Connect with us

ព័ត៌មានជាតិ

សម្ដេច​​តេជោ ហ៊ុន សែន ៖ ​​ជោគជ័យនៃការ​ចាក់វ៉ាក់សាំងនៅកម្ពុជា ​មិនអាច​កាត់ផ្ដាច់​ពីការផ្ដល់របស់ចិនឡើយ​

បានផុស

នៅ

មានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួល​​វ៉ាក់សាំង​ប្រភេទ Sinovac ចំនួន ២លានដូស ដែល​ជាជំនួយរបស់រដ្ឋាភិបាល ​និងប្រជាជនចិន នាព្រឹកថ្ងៃទី ១៧ ខែវិច្ឆិកានេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ​​បាន​លើកឡើងថា ​សកម្មភាពប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ​រយៈពេលជិត ២ឆ្នាំ​កន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកការចាក់វ៉ាក់សាំង ដែលជាវិធានការគន្លឹះបន្ថែម លើវិធានការសំខាន់ៗ ទាំងឡាយ ដើម្បី​ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ សម្រាប់ការពារសុខភាពសាធារណៈ និងសង្គ្រោះជីវិតប្រជាពលរដ្ឋ។

បើតាមសម្ដេចតេជោ ហ៊ុន សែន នៅក្នុងស្មារតីនេះ កម្ពុជាបានចាត់ទុកវ៉ាក់សាំង ជាទំនិញយុទ្ធសាស្ត្រ ដែលត្រូវរៀបចំឲ្យបានឆាប់បំផុត ដើម្បីចាប់ផ្ដើមចាក់​ជូនប្រជាជន ដោយមិនរង់ចាំរហូតដល់មានការបែងចែកទូលំទូលាយជាសកល នោះឡើយ។ ដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រនេះ កម្ពុជាបានជ្រើសរើសយកប្រទេសចិន ជាបង្អែកយុទ្ធសាស្ត្រ សម្រាប់ការផ្គត់ផ្គង់វវ៉ាក់សាំង។ សម្តេចតេជោបន្តថា ការ​​សម្រេចចិត្តដ៏ត្រឹមត្រូវ ច្បាស់លាស់ និង​ទាន់​ពេលនេះ​ បាន​ធ្វើឲ្យកម្ពុជាទទួលបាន នូវបរិមាណវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់យុទ្ធនាការជាតិ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាជន ដោយចាប់ផ្ដើមពីមន្ត្រី និងកងកម្លាំង បម្រើសេវាជួរមុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថា ​ការទទួលបាននូវវ៉ាក់សាំងជាប់មិនដាច់ ដែលផ្ដល់ដោយប្រទេសចិន ទាំងវ៉ាក់សាំង​ជាជំនួយ និងវ៉ាក់សាំងជាការបញ្ជាទិញ រួមទាំងការទទួលបាន នូវជំនួយវ៉ាក់សាំងពីបណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា បាន​ផ្ដល់លទ្ធភាពឲ្យកម្ពុជា ទទួលបានជោគជ័យមុនផែនការកំណត់។​​ សម្ដេចតេជោបញ្ជាក់ថា គិតត្រឹមថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២១ ប្រជាជនកម្ពុជាចាប់ពីអាយុ ៥ឆ្នាំឡើងទៅ បានទទួលការចាក់វ៉ាក់សាំងរហូតទៅដល់ ៨៧,៩៩ភាគរយ ក្នុងចំណោម​ប្រជាជនសរុបចំនួនប្រមាណ ១៦លាននាក់។

ស្ថានភាពបែបនេះ ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសទាំងអស់ ដែលមានចំនួន នៃការចាក់វ៉ាក់សាំងខ្ពស់ជាងគេ ទាំងក្នុងតំបន់ និងសាកលលោក និងសម្រេចបាននូវភាពស៊ាំសហគមន៍​រឹងមាំ ដែលនឹងចូលរួមចំណែក ​ក្នុងការកាត់បន្ថយ​ការឆ្លងរាលដាល និងការវិវឌ្ឍន៍ទៅរកភាពធ្ងន់ធ្ងរ ព្រមទាំងអត្រាមរណភាពផងដែរ ដែលធានាបាននូវការរស់នៅ តាមបែបគន្លងប្រក្រតីភាពថ្មី និងការស្ដារ​សេដ្ឋកិច្ច ឡើងវិញ។  

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «​ជោគជ័យ​ នៃយុទ្ធនាការជាតិចាក់វ៉ាក់សាំង របស់កម្ពុជាខាងលើនេះ មិនអាច​កាត់ផ្ដាច់ចេញ ពីការផ្ដល់​វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ប្រទេសចិនបានឡើយ​​​…សាធារណរដ្ឋប្រជាមានិតចិន គឺជាមិត្តដែកថែបយ៉ាងពិតប្រាកដ ដែល​តែងតែជួយ​កម្ពុជា គាំទ្រកម្ពុជាក្នុងគ្រាលំបាក និងទាន់ពេលវេលាដោយគ្មានលក្ខខណ្ឌ»។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា គិតថ្ងៃត្រឹមថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ ប្រទេសចិន​បាន​ផ្ដល់ជំនួយ និង​សម្របសម្រួល​ក្នុងការបញ្ជាទិញវាក់សាំង បានចំនួន ៣៦​លាន ៨សែនដូស។ ក្នុងនោះ វ៉ាក់សាំង ជាជំនួយមានចំនួន ៨លាន ៣សែនដូស និងវាក់សាំងបញ្ជាទិញចំនួន ២៨​ លាន ៥សែនដូស។

​​​វ៉ាក់សាំង ២លានដូស ​ដែលធ្វើពិធីប្រគល់ និងទទួល​នាថ្ងៃនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ​ក្នុងយុទ្ធនាការជាតិ ចាក់វ៉ាក់សាំងដូសជំរុញជូនប្រជាពលរដ្ឋទូទៅ ចាប់ពីអាយុ ១៨ឆ្នាំឡើង និងការចាក់ដូសមូលដ្ឋានជូនដល់កុមារ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។​ វ៉ាក់​សាំង​ដែលមានប្រ​ភព មកពីប្រទេសចិន បានដើរតួនាទី ជាវ៉ាក់​សាំងយុទ្ធសាស្ត្រស្នូលរបស់កម្ពុជា និងជាគោលដៅគន្លឹះ សម្រាប់ការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី​​​​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៨ វិនាទី មុន

មនុស្សស្លាប់គរជើងគ្នា ក្នុងវាយប្រហារភេរវកម្មដ៏រន្ធត់នៅផ្សារទំនើប រុស្ស៊ី

ព័ត៌មានជាតិ១២ នាទី មុន

កម្ពុជា ចូលរួមកិច្ចប្រជុំផែនការយុទ្ធសាស្ត្រ វប្បធម៌អាស៊ាន ក្រោយឆ្នាំ២០២៥

ព័ត៌មានជាតិ១១ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម