Connect with us

សន្តិសុខសង្គម

ពលរដ្ឋតំបន់បឹងព្រលឹត ប្តឹងសុំ​អន្តរាគមន៍ ករណីក្រុមហ៊ុនមួយ បូមខ្សាច់បង្ហូរទឹកលិចលង់ផ្ទះរាប់សិបគ្រួសារ

បានផុស

នៅ

ពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងតំបន់បឹងព្រលឹត ក្នុងភូមិអូរអណ្តូងមួយ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ បានដាក់ពាក្យបណ្តឹងប្តឹងទៅសាលាសង្កាត់ព្រែកប្រា សុំកិច្ចអន្តរាគមន៍ លើក្រុមហ៊ុនប៊ូមខ្សាច់ឯកជនមួយ ដែលបានប៊ូមខ្សាច់ហើយបង្ហូរទឹកលិចលង់ផ្ទះសម្បែងពលរដ្ឋរ៉ាប់សិបគ្រួសាររស់នៅក្នុងតំបន់នោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្អែកលើស្នាមមេដៃពលរដ្ឋជាច្រើនគ្រួសារ ប្តឹងក្រុមហ៊ុនប៊ូមខ្សាច់ឯកជនមួយដែលមិនស្គាល់ឈ្មោះ មានខ្លឹមសារថា៖ យើងខ្ញុំជាពលរដ្ឋរស់នៅក្នុងភូមិអូរអណ្តូង១ (តំបន់បឹងព្រលឹត ) បានរងគ្រោះដោយសារទឹកជន់លិចផ្ទះសម្បែងអស់រយៈពេលជាច្រើនខែកន្លងមកហើយ ដោយសារតែក្រុមហ៊ុនធ្វើការប៊ូមខ្សាច់ ហើយបង្ហូរទឹកចូលបឹងឧកញ៉ា ហេង លី ធ្វើឱ្យទឹកបឹងនេះ ហូរហៀរជន់លិចផ្ទះប្រជាពលរដ្ឋទាំងអស់គ្នា ព្រោះតែបឹងគ្មានកន្លែងទឹកហូរចេញទៅ។ ពាក្យបណ្តឹងដដែលនេះ បានប្តឹងគោរពជូនអាជ្ញាធរសង្កាត់ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ថ្មីៗនេះ។

តាមការឱ្យដឹងពីពលរដ្ឋរស់នៅតំបន់នោះថា បាតុភាពនេះកើតឡើងមកជាយូរហើយ ហើយពួកគាត់ត្រូវរស់នៅទាំងលំបាក ពិសេសរាល់ពេលមានភ្លៀងធ្លាក់ បូកជាមួយនឹងការប៊ូមខ្សាច់ហើយបង្ហូរទឹកចូលមកតំបន់ដែលពួកគាត់រស់នៅ ព្រោះជាតំបន់ទំនាបទាប ធ្វើឱ្យមានការជន់លិចជាបន្តបន្ទាប់ ប៉ះពាល់ដល់ការរស់នៅ ប្រកបការរកស៊ី និងការធ្វើដំណើរទៅមកជាដើម។

យ៉ាងណាមិញ គិតត្រឹមវេលាថ្ងៃទី ១៧ ខែវិច្ឆិកានេះ ស្ថានភាពទឹកជន់លិចផ្ទះបងប្អូនពលរដ្ឋ បានស្រកអស់ខ្លះបណ្តើរៗហើយ ប៉ុន្តែពួកគាត់បញ្ជាក់ថា បើការប៊ូមខ្សាច់នៅតែបន្តមាន គឺពួកគាត់នៅតែប្រឈមនឹងការជន់លិចឡើងវិញដូចសពមួយដងដដែល ព្រោះគ្មានកន្លែងដែលត្រូវបង្ហូរទឹកទៅ ក្រៅតែពីធ្លាក់ទៅកាន់តំបន់ដែលពួកគាត់រស់នៅ ព្រោះជាតំបន់ទំនាបទាបជាងគេនៅភូមិសាស្ត្រនោះ។

ជុំវិញបាតុភាពនេះដែរ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានប្រាប់កម្ពុជាថ្មី តាមរយៈប្រព័ន្ធអេឡិត្រូនិច WhatsApp នារសៀលថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឱ្យដឹងថា៖ កន្លងទៅ ទីតាំងនៅតំបន់បឹងព្រលឹតតែងមានការលិចរាល់ឆ្នាំ តំបន់នោះ គឺមានសណ្ឋានដីទំនាប ឬហៅថាជាតំបន់ទាបជាងគេ ចឹងហើយរាល់ពេលមានការជន់លិចផ្ទះបងប្អូនពលរដ្ឋនៅតំបន់នោះ ដោយលោកអភិបាល បានកាយទម្លាក់ទៅតំបន់ដីទុកចោលនៅក្បែរ ឬក្រោយៗតំបន់នោះ ដើម្បីជាការរំដោះទឹកបណ្តោះអាសន្នសិន។

ប៉ុន្តែក្រោយមក តំបន់ដីដែលទុកចោល ដែលអាជ្ញាធរធ្លាប់បានកាយ ឬស្តារទឹកទម្លាក់ទៅនោះ បាននឹងកំពុងអភិវឌ្ឍន៍ ចឹងហើយអាជ្ញាធរមិនអាចរំដោះទឹកទៅតំបន់ ឬដីទាំងនោះបានទៀតទេ។

លោអភិបាលបញ្ជាក់ថា ការលិចលង់នោះ មិនមែនមកតែពីការប៊ូមខ្សាច់នោះទេ ស្របនឹងការដែលមានភ្លៀងធ្លាក់ផងដែរ ហើយការលិចនេះមិនទាន់ជាមានការលិច​លង់ត្រាំត្រែងខ្លាំងដូចកាលពីប៉ុន្មានឆ្នាំកន្លងទៅនោះទេ ដោយអាជ្ញាធរបានខិតខំដាក់ប្រព័ន្ធលូបង្ហូរទឹកផង ខិតខំកាយប្រលាយផង ប៉ុន្តែដោយសារដីដែលនៅជុំវិញតំបន់ គឺមានការអភិវឌ្ឍន៍ ចឹងហើយដីអភិវឌ្ឍន៍ទាំងនោះ មានការចាក់បំពេញខ្ពស់ផងដែរ ធ្វើអោយសណ្ឋានដីតំបន់បឹងព្រលឹតទាបជាងគេ ទើបកកើតជាការជន់លិច។

យ៉ាងណាមិញ លោកអភិបាលខណ្ឌ បញ្ជាក់ថា បច្ចុប្បន្ន លោកបានចាត់តាំងអភិបាលរងខណ្ឌមួយរូប ដើម្បីដោះស្រាយបញ្ហានេះជាបន្តបន្ទាប់ហើយ ដោយកំពុងរកវិធីដោះ ធ្វើយ៉ាងមិចអោយមានកន្លែងកាយដើម្បីរំដោះទឹកបាន សូម្បីតែដីឯកជន អោយតែកាយបាន អាជ្ញាធរនឹងសហការជាមួយម្ចាស់ដី ដើម្បីកាយ កាយហើយដោះស្រាយហើយ អាជ្ញាធរ នឹងធានាលុប ឬចាក់បំពេញដីជូនម្ចាស់ដីវិញ នេះជាដំណោះស្រាយចំពោះមុខ។

ជុំវិញ ការប្តឹងរបស់ពលរដ្ឋខាងលើ គេនៅមិនទាន់ដឹងថា ក្រុមហ៊ុនប៊ូមខ្សាច់ឯកជនមួយនោះ មានឈ្មោះអ្វី ហើយជាកម្មសិទ្ធិរបស់អ្នកណានោះដែរ គ្រាន់តែដឹងថា ការប៊ូមខ្សាច់នោះ គឺប៊ូមមកពីទន្លេបាសាក់មក ដោយចោះទុយោឆ្លងកាត់ផ្លូវលេខ៣៦៩ ឬហៅថាផ្លូវព្រែកប្រា ហើយប៊ូមខ្សាច់ទៅចាក់បំពេញនៅក្បែរតំបន់រងគ្រោះរបស់ពលរដ្ឋ ដើម្បីចាក់បំពេញសណ្ឋានដីអោយខ្ពស់ ហើយគេបង្ហូរទឹកចូលទៅបឹងរបស់លោកឧកញ៉ា ហេង លី ធ្វើឱ្យទឹកបឹងឡើងខ្ពស់ រហូតហូរហៀរចេញពីបឹង លិចផ្ទះពលរដ្ឋតែម្តងទៅ៕

អត្ថបទៈ លីហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤០ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម