Connect with us

ព័ត៌មានជាតិ

សម្តេច​ក្រឡា​ហោ ស ខេង ឲ្យ​បន្ត​ធ្វើ​អធិការកិច្ច​ប្រកបដោយ​តម្លាភាព​លើ​ករណី​ជន​ជាប់ឃុំ​រត់ចេញ​ពី​គុក​បាន​នៅ​ខេត្តស្ទឹងត្រែង

បានផុស

នៅ

សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានបញ្ជាក់​នៅ​ល្ងាច​ថ្ងៃទី ១៧ ខែវិច្ឆិកា​នេះ​ថា កិច្ចប្រតិបត្តិការ​ចាប់​ខ្លួន​មកវិញ​នូវ​ទណ្ឌិត​ដែល បាន​លួច​រត់​ចេញពី​ពន្ធនាគារ​ខេត្តស្ទឹងត្រែង​ដែល​នៅពេលនេះ​បាន​បញ្ចប់​ហើយ​ ដោយ​បាន​ចាប់ខ្លួន​ជន​ទាំង​៧ នាក់​នោះ​ត្រឡប់មកវិញ​ដោយ​ជោគជ័យ​។ ក៏ប៉ុន្តែ​សម្តេច បានបញ្ជាក់​ជាថ្មី​ថា​ ដំណើរការ​អធិការកិច្ច​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​ធ្វើ​ឲ្យ​ជន​ជាប់ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នោះ​ គឺ​នៅ​កំពុងដំណើរការ​នៅឡើយ​ហើយនឹង​ធ្វើ​កិច្ចការ​នេះ ប្រកបដោយ​ការទទួលខុសត្រូវ​និង​តម្លាភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​មូលដ្ឋាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃទី១៧ ខែវិច្ឆិកា​នេះ​ថា ​បាន​បញ្ចប់​ការ​ចាប់ខ្លួន​ជន​ជាប់ឃុំ​ចំនួន ៧ នាក់​មកវិញហើយ​ ដែល​ទណ្ឌិត​ទាំងនោះ​បាន​វាយ​ទម្លុះ​ជញ្ជាំង ពន្ធនាគារ​លួច​រត់​គេចខ្លួន​កាលពី​យប់​ថ្ងៃ​ទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅនេះ​។

​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​ថា​ ក្នុងនាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ស​ម្ដែង​នូវ​ការ​កោតសរសើរ​ដល់​ស​ម​ត្ថ​កិច្ច​ពាក់ព័ន្ធ​ទាំងអស់​ ដែល​បាន​ខ្នះខ្នែង​ធ្វើ​កិច្ច​ប្រតិ​ប​ត្តិ​ការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ និង​ប្រកបដោយ​វិជ្ជាជីវៈ​ព្រមទាំង​ការ​ចូលរួម​របស់​បង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដើម្បី​សម្រេច​បាន​ជោគជ័យ​នៅ ក្នុង​ប្រតិបត្តិការ​នេះ​។ ទន្ទឹម​នឹង​នេះ​ សម្តេច​ក្រឡាហោម ស ខេង បាន​បញ្ជាក់​ជាថ្មី​ថា «​ដំណើរការ​អធិការកិច្ច​ចំពោះ​បញ្ហា​ដែល​បាន​កើត​ឡើង​ធ្វើ​ឲ្យ​ជន​ជាប់ឃុំ​រត់​រួច​ពី​ពន្ធនាគារ​នោះ​ គឺ​នៅ​កំពុង​ដំណើរការ​នៅឡើយ​ ហើយ​នឹង​ធ្វើ​កិច្ចការ​នេះ​ប្រកបដោយ​ការទទួលខុសត្រូវ​និង​តម្លាភាព​»​។

សម្តេច​ក្រឡាហោម​បាន​លើក​ឡើង​បន្ថែម​ថា ​លទ្ធផល​ជោគជ័យ​នៃ​ប្រតិបត្តិការ​នេះ​ពិតជា​កើតឡើង​បាន​ដោយសារ​តែមាន​ការ​ចូល​រួម​របស់​ប្រជាពលរដ្ឋ​ដែល​បាន​ជួយ ស្រាវជ្រាវ​និង​រាយការណ៍​ជូន​សមត្ថកិច្ច​ឈានទៅដល់​ការចាប់​បាន​មក​វិញ​នូវ​ទណ្ឌិត​ដែល​សុទ្ធ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​ហើយ​នេះ​គឺជា​ការ​បង្ហាញ​ថា ​គ្រប់​សកម្មភាព​សង្គម​អាច​សម្រេច​បាន​គឺ​ពិតជា​មានការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​ហើយ​វា​ជា​មោទនភាព​ដែល​លទ្ធផល​នេះ ​បាន​បង្ហាញ​ថា ​ប្រជាពលរដ្ឋ​ពិតជា​មានការ​យល់ដឹង​និង​បាន​ចូល រួម​ក្នុង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព ក៏ដូចជា​ការ​ថែ​រក្សា​សន្តិសុខ​សុវត្ថិភាព​សង្គម​ផងដែរ ៕

ដោយ ​៖ ​ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៣ នាទី មុន

ឈុតសាមញ្ញទៅមើលការប្រកួតរវាងជម្រើសជាតិ ថៃ-កូរ៉េ​ របស់ Lisa តម្លៃសុទ្ធតែរាប់ពាន់ដុល្លារ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

Avian Influenza (AI): ការស្វែងយល់អំពីការគ្រប់គ្រង និងការការពារជំងឺផ្ដាសាយបក្សីក្នុងប្រទេស កម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អ៊ីស្រាអែល ប្រមូលរបស់ទ្រព្យក្រុមហាម៉ាសត្រៀមបើកផ្លូវចូលទីក្រុងភាគ​ខាងត្បូងហ្គាហ្សា

កីឡា២ ម៉ោង មុន

ជើងឯកម៉ុងហ្គោលី Erdene មកដល់កម្ពុជា យប់មិញត្រៀមប្រកួតដណ្តើមខ្សែក្រវាត់

ព័ត៌មានជាតិ២ ម៉ោង មុន

លោកបណ្ឌិត លី ធុជ បញ្ជាក់ពីសារៈសំខាន់នៃការបញ្ជូនរបាយការណ៍តម្លាភាពនៃការអនុវត្តអនុសញ្ញាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៤ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម