លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជនងាយរងគ្រោះ និងនាំអំណោយ ឯកឧត្ដម ហោ ណាំហុង ចែកជូនផ្ទាល់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ជួបសំណេះសំណាលជនងាយរងគ្រោះ និងនាំអំណោយ ឯកឧត្ដម ហោ ណាំហុង ចែកជូនផ្ទាល់​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​សំណេះសំណាល និង​នាំយក​នូវ​អំណោយ​ដែលជា​មូលនិធិ​របស់ ឯកឧត្ដម ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី និង​លោកជំទាវ ចែកជូន​ប្រជាពលរដ្ឋ ១១១ គ្រួសារ នៅ​ស្រុក​កំពង់រោទិ៍ នា​ព្រឹក​ថ្ងៃ​ពុធ ១៣ កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រី​ស័ក ព​.ស​. ២៥៦៥ ត្រូវ​នឹង ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុងឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​នាំមក​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដោយ​ក្ដី​នឹករលឹក ជានិច្ចកាល​តែងតែ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​លំបាក​ប្រជាពលរដ្ឋ។​

លោកជំទាវ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​លោកជំទាវ ដែល​បានផ្តល់​ការ​យកចិត្តទុកដាក់​ប្រកបដោយ​ទឹកចិត្ត​សប្បុរសធម៌ ក្នុង​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក្នុង​ស្រុក​កំពង់រោទិ៍​នាពេលនេះ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​ណែនាំ​ឲ្យ​បង្អូន​ប្រជាពលរដ្ឋ​ទាំងអស់​គ្នា ត្រូវ​រួម​ធ្វើ​អនាម័យ​ឲ្យ​បាន​គ្រប់គ្នា​អនុវត្ត​នូវ​វិធានការ «៣​ការពារ និង​៣​កុំ​» ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដើម្បី​ការពារ​ខ្លួន​ពី​ជំងឺ​កូវីដ​-១៩ បើទោះបីជា​ស្ថានភាព ​នៃ​ការឆ្លង​រីក​រាលដាល ​នៃ​ជំងឺ​កូវីដ​-១៩ និង​អ្នកស្លាប់ នៅ​ក្នុង​ប្រទេស​មាន ការ​ថយ​ចុះ​យ៉ាងណាក៏ដោយ។​

អំណោយ​ដែល​ផ្តល់ជូន​ប្រជាពលរដ្ឋ ១១១ គ្រួសារ ដោយ​ក្នុង ១ គ្រួសារ ទទួល​បាន ៖ អង្ករ ២៥ គីឡូ​ក្រាម មី ១ កេស ត្រីខ ២ យួរ ទឹក​សុទ្ធ ១ យួរ ម៉ាស់ ២ ប្រអប់ នំប៉័ង និង​ថវិកា ៥ ម៉ឺន​រៀល​ផង​ដែរ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services