Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌដង្កោ ប្រាប់ពលរដ្ឋឲ្យត្រៀមបង្ការ ទឹកជំនន់ស្ទឹងព្រែកត្នោត ជាយថាហេតុ

បានផុស

នៅ

រដ្ឋបាលខណ្ឌដង្កោ នៅថ្ងៃនេះ បានជូនដំណឹង ស្ដីពី ការត្រៀមបង្ការទឹកជំនន់ស្ទឹងព្រែកត្នោត ជាយថាហេតុ។ ដោយ​អនុវត្ត​តាមប្រសាសន៍ របស់លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ រដ្ឋបាលខណ្ឌដង្កោ បានជម្រាបជូនប្រជាពលរដ្ឋ ដែលរស់នៅជាប់សណ្ដស្ទឹងព្រែកត្នោត ក្នុងនោះ មានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់​សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ បានឲ្យដឹងថា បច្ចុប្បន្នស្ថានភាពទឹក​ស្ទឹង​ព្រែកត្នោត បានហក់ឡើងជាបន្តបន្ទាប់ បណ្ដាលមកពីជំនន់ផ្នែកខាងលើ ធ្វើឲ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្រ្ដ​ខណ្ឌដង្កោ មានកម្ពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់។

ដូច្នេះដើម្បីចៀសវាង នូវហានិភ័យដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត រដ្ឋបាលខណ្ឌដង្កោ បានអំពាវ​នាវដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាម​ដានស្ថាន​ភាពទឹក​ជាប្រចាំ ជៀស​វាង​ការបាត់បង់សម្ភារៈ និងអាយុជីវិត។

រដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្ត​ទុកដាក់​ខ្ពស់​បំផុត នូវស្ថានភាពទឹក ដើម្បីជម្រាបជូនប្រជាពលរដ្ឋ ឲ្យបានជ្រាបជាបន្តបន្ទាប់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

បច្ចេកវិទ្យា៣ ម៉ោង មុន

អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ការលក់សំបុត្រថ្ងៃសុក្ររបស់ក្រុមហ៊ុន Vietjet មានតម្លៃកាន់តែទាបសម្រាប់ការធ្វើដំណើរទៅប្រទេសវៀតណាម និងគោលដៅធ្វើដំណើរផ្សេងៗទៀតពេញមួយឆ្នាំ

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ការសិក្សារបស់ក្រុមហ៊ុន Visa បានបង្ហាញថា ការប្រើប្រាស់សាច់ប្រាក់សុទ្ធ នៅតែបន្តរីកសុះសាយនៅក្នុងប្រទេសកម្ពុជា ដែលផ្ទុយពីនិន្នាការក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វៀតណាម ជំរុញឲ្យប្រើវេជ្ជបញ្ជាអេឡិចត្រូនិកលក្ខណៈប្រព័ន្ធ ងាយស្រួលគ្រប់គ្រងថ្នាំមានប្រសិទ្ធភាព

Sokha Hotels

ព័ត៌មានពេញនិយម