Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ ធនិន ណែនាំមន្ត្រីក្រោមឱវាទ ត្រូវបម្រើសេវាជូនពលរដ្ឋ ប្រកបដោយចំណេះដឹង វិជ្ជាជីវៈ និងទទួលខុសត្រូវខ្ពស់

បានផុស

នៅ

លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅ ធនិន និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត នៅព្រឹកថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំណុះសាលាខេត្តកំពត។

ពិធីក៏មានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក-លោកស្រីនាយក នាយករងទីចាត់ការ ប្រធាន-អនុប្រធានអង្គភាព មន្ត្រីរាជការ ចំណុះសាលាខេត្ត និងមន្ត្រីជាប់កិច្ចសន្យា។

មានប្រសាសន៍សំណេះសំណាល នាឱកាសនោះ លោកអភិបាលខេត្តកំពត បានសម្ដែងនូវការកោតសសើរ ចំពោះមន្ត្រីរាជការសាលាខេត្តគ្រប់ឋានានុក្រម ដែលកន្លងមកបានខិតខំបំពេញភារកិច្ចបម្រើសេវា ជូនប្រជាពលរដ្ឋបានល្អប្រសើរ។

លោក ម៉ៅ ធនិន បានបញ្ជាក់ទៀតថា ក្នុងនាមមន្ត្រីរាជការ ត្រូវបំពេញភារកិច្ចបម្រើសេវា ជូនប្រជាពលរដ្ឋប្រកប​ដោយចំណេះដឹងវិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និងការទទួលខុសត្រូវខ្ពស់ ត្រូវប្រកាន់ខ្ជាប់នូវកត្តាសាមគ្គីភាព ក្នុងនាមគ្រួសារមន្ត្រីរាជការ។  

លោកអភិបាលខេត្ត បានលើកឡើងថា ក្នុងពេលបច្ចុប្បន្ននេះប្រទេសយើង មានសន្តិភាពពេញបរិបូរណ៍ ដែលបានមកពីការយកជីវិតទៅប្តូរ របស់សម្តេចតេជោ ហ៊ុន សែន ដូច្នេះយើងទាំងអស់គ្នា ត្រូវចូលរួមថែរក្សា ការពារនូវសន្តិភាពដ៏មានតម្លៃនេះ ឲ្យបានគង់វង្ស ដើម្បីកូនចៅជំនាន់ក្រោយរបស់យើង។

ក្នុងឱកាសនោះ លោក ម៉ៅ ធនិន បានឧបត្ថម្ភដល់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដោយម្នាក់ៗ ទទួលបានថវិកាចំនួន ៥០ម៉ឺនរៀល អង្ករ ១បាវ ៥០គ.ក មី ១កេះ និងត្រីខ ១យួរ​៕

អត្ថបទ៖ សេង ណារិទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម