Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ឲ្យពលរដ្ឋប្រុងប្រយ័ត្ន ចំពោះការឆ្លងរាលដាលជំងឺកូវីដ ក្នុងព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ក្រសួងសុខាភិបាល បានអំពាវនាវឲ្យប្រជាពលរដ្ឋ មានប្រុងប្រយ័ត្នចំពោះការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងកំឡុងថ្ងៃ​ឈប់សម្រាក នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអក​អំបុក ដោយសារមានប្រជាពលរដ្ឋមួយចំនួន មានកម្មវិធីដើរលេងកម្សាន្ដ ជួបជុំ និងចូលរួមក្នុងពិធីបុណ្យនានា។

តាមរយៈសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល ចុះថ្ងៃទី ១៨ វិច្ឆិកានេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានឲ្យដឹងថា ស្ថានភាពជំងឺកូវីដ-១៩នៅកម្ពុជា ពិតមែនតែមានការថមថយខ្លះក៏ពិតមែន តែមិនទាន់បានបញ្ចប់នៅឡើយទេ។ បើទោះបីជា មិនមានការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក តែក្នុងអំឡុងពេលមានការឈប់សម្រាក សម្រាប់ព្រះរាជពិធីនេះ ឃើញថា មានប្រជាពលរដ្ឋមួយចំនួន កំពុង តែមានកម្មវិធីដើរលេងកម្សាន្ដ ជួបជុំ និងចូលរួមក្នុងពិធីបុណ្យនានាជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រី បានបន្តថា ដូច្នេះក្រសួងសុខាភិបាល សូមធ្វើការក្រើនរំលឹក និងអំពាវនាវសារជាថ្មី ជូនដល់សាធារណ ជន និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្តអនុវត្តតាមការណដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវវិធានការ “៣ការពារ ដូចជាពាក់ម៉ាស លាងដៃឲ្យញឹកញាប់ និងរក្សាតម្លាតសុវត្ថិភាពបុគ្គល ពីមួយម៉ែត្រកន្លះឡើង និង ៣កុំ ដូចជាកុំទៅកន្លែងមានមនុស្សច្រើន កុំទៅកន្លែង បិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា ដែលបានដាក់ចេញឲ្យអនុវត្ត តាំងពីពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២០មក។

លោករដ្ឋមន្ត្រី បានណែនាំឲ្យពលរដ្ឋ ចូលរួមអនុវត្តវិធានការទាំងអស់គ្នា ឲ្យក្លាយទៅជាការអនុវត្តជាក់ស្តែងពិតប្រាកដបន្ថែមទៀត ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ដោយផ្តើមចេញ​​ពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ សមាជិកគ្រួសារ សហ គមន៍ និងសង្គមទាំងមូល ដែលអនុញ្ញាតឲ្យយើងទាំងអស់គ្នា អាចបន្តអាជីវកម្ម និងប្រកបការងារលើគ្រប់វិស័យទាំងអស់ ជាពិសេសប្រជាពលរដ្ឋ អាចប្រកបរបររក ស៊ីទទួលទានចិញ្ចឹមជីវិតឡើងវិញ ប្រកបដោយសុវត្ថិភាព និងមាននិរន្តន៍ភាព នៅក្នុងបរិបទរៀនរស់ជាមួយនឹងវីរុសកូវីដ-១៩ តាមបែបរស់នៅធម្មតា ក្នុងប្រក្រតីភាពថ្មី៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម