Connect with us

ព័ត៌មានជាតិ

ប្រធានសមាគមទីភ្នាក់ងារ​ទេសចរណ៍​ ​ស្នើផ្នែក​អាកាស ចរណ៍ បើកជើងហោះហើរឲ្យទូលំទូលាយ

បានផុស

នៅ

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក​ស្រី ឆាយ ស៊ីវ​លីន ​​​បាន​​ស្នើឲ្យ​ផ្នែក​អាកា​សចរណ៍ បើកជើងហោះ ហើរឲ្យទូលំទូលាយ ​​​ដើម្បី​បម្រើដល់​វិស័យទេសចរណ៍ ដែល​ទើប​ត្រូវ​​បាន​​បើក​ឡើង​វិញ ​​​ដោយសារ​ការ​ដឹកជញ្ជូនតាមផ្លូវអាកាស មានសារៈសំខាន់​សម្រាប់វិស័យទេសចរណ៍។​​​

លោក​ស្រី ឆាយ ស៊ីវ​លីន ​​​​បញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើសុំឲ្យរាជ​រដ្ឋាភិបាល ជំរុញ​​ទៅផ្នែក​អាកាសចរណ៍ បើកជើង ហោះហើរឲ្យទូលំទូលាយ ពីព្រោះការ​ដឹកជញ្ជូនតាមផ្លូវអាកាស មានសារៈសំខាន់ណាស់ ​សម្រាប់វិស័យទេសចរណ៍។ ​បើយើងបើកប្រទេស​ បើកទេសច​រណ៍ ហើយ​មិនមាន​ជើងហោះហើរ ដឹកជញ្ជូន​សំបូរបែបក៏មានបញ្ហាដែរ ពីព្រោះភ្ញៀវមិនអាច​ធ្វើដំណើរបាន ដូច្នេះស្នើសុំឲ្យវិស័យអាកាសចរណ៍ បើកជើងហោះហើរឲ្យបានច្រើន​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោកស្រី​ ឆាយ ស៊ីវ​លីន ​​​​បានបញ្ជាក់ថា «ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុងស្រុក ក៏បានដើរតួនាទីសំខាន់ផងដែរ ពីព្រោះ​ដើម្បីឲ្យភ្ញៀវបានដើរលេងច្រើនកន្លែង ដើរលេងបានយូរ យើងត្រូវតែមានជើងហោះហើរ នៅក្នុងស្រុកឲ្យសំបូរបែបផងដែរ​»។​​

ប្រ​ធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍រូបនេះ បានអះអាងថា ​ការប្រកាសបើក​ទេសចរណ៍ឡើងវិញ​ ក៏ដូចជាលើកលែង​ចំពោះការធ្វើចត្តាឡីស័ក​ សម្រាប់​ភ្ញៀវទេសចរ ​ក៏ដូចជាអ្នកដំណើរទូទៅ ដែលចូលមកកម្ពុជានេះ គឺជាសញ្ញាវិជ្ជមានមួយ សម្រាប់ប្រទេសកម្ពុជា ក្រោយ​ពី​ទទួលរងផលប៉ះពាល់ រយៈពេលពីរឆ្នាំកន្លងមក​។ លោកស្រីថា ​ការបើក​ឡើងវិញនេះ នឹងជំរុញឲ្យភ្ញៀវទេសចរ​ ធ្វើដំណើរ​ចូលមកកម្ពុជា បើទោះបីជា​មិនទាន់​ធ្វើដំណើរចូលមកភ្លាម​ៗ ក៏ដោយ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៤ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៥ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម