Connect with us

ព័ត៌មានជាតិ

តំបន់រមណីយដ្ឋាន​ជាច្រើន ក្នុង​ខេត្តបាត់ដំបង បើកទទួល​ស្វាគមន៍ ភ្ញៀវទេសចរ​នាឱកាស​បុណ្យអុំទូក​

បានផុស

នៅ

នៅក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ នាថ្ងៃទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ តាម​តំបន់​រមណីយដ្ឋាន​ជាច្រើន​ក្នុង​ខេត្តបាត់ដំបង ត្រូវបាន​អនុញ្ញាតអោយ​បើក​ដំណើរការ ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរ​ឡើងវិញ បន្ទាប់ពី​បាន​បិទ​លែង​ដំណើរការ​មួយរយៈ​ធំ​កន្លងទៅនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រមណីយដ្ឋាន​ទេសចរណ៍ និង​គោលដៅ​ទេសចរណ៍​នានា ក្នុង​ខេត្តបាត់ដំបង ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​នោះ​គឺ រមណីយដ្ឋាន ប្រាសាទ​បាណន់ រមណីយដ្ឋានភ្នំ​សំពៅ រមណីយដ្ឋាន ប្រាសាទឯកភ្នំ រមណីយដ្ឋានអាង​កំពីងពួយ រមណីយដ្ឋាន​ចម្ការ​ស្វាយ រមណីយដ្ឋាន ស្ទឹង​ថ្មដា​ចម្ការ​ធុ​រេ​ន រមណីយដ្ឋាន ទឹកធ្លាក់៥៣ភ្នំព្រឹក រមណីយដ្ឋាន នគរជុំភ្នំព្រឹក រមណីយដ្ឋាន ភ្នំ​កំពូល រមណីយដ្ឋាន​ចម្ការ​ធុ​រេ​ន​អូរ​តង រមណីយដ្ឋាន វាល​ចម្បាំង ខេ​ម​សាយ សហគមន៍​អេកូ​ទេសចរណ៍​ទឹកធ្លាក់​អូរ​ជាំ សហគមន៍​អេកូ​ទេសចរណ៍​ព្រែក​ទាល់មណ្ឌល​កម្សាន្ត ឡូរី​ជើងភ្នំ​បាណន់ រមណីយដ្ឋានស្ទឹង​ក្រញូង គោលដៅ​ទេសចរណ៍ ស្ទឹង​ថ្វាក រមណីយដ្ឋាន ចម្ការ​មៀន គោលដៅ​ទេសចរណ៍ វត្តភ្នំ​ចំបាំង មណ្ឌល​កម្សាន្ត សួន​ទឹក​សុភមង្គល​ផ្ទះ​ផ្កា Begonia សួនផ្កា ច្បា​មាត់​ស្ទឹង សួនផ្កា ភ្នំ​សំពៅ សួនផ្កាឈើទាល និង គោលដៅ​ទេសចរណ៍​នានា​ក្នុង​ខេត្ត​មួយចំនួនទៀត​។​ នៅ​ក្នុងឱកាស​ថ្ងៃបុណ្យ​នេះដែរ គេ​ស​ង្កេត​ឃើញ​មាន​ចំនួន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្តសរុបមាន​ចំនួន ៦.៩៧៩ នាក់​។

លោក អ៊ុច អ៊ុំ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់ថា ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត បាន​ចូលរួម​អនុវត្ត​យ៉ាង​យកចិត្តទុកដាក់​តាម​វិធាន​សុ​វត្តិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្ដង់ដា​ជា​អប្បបរមា (SOP) តាម​គន្លង​ក្រ​តី​ភាព​ថ្មី​។​

ដោយ​លោក​បាន​សង្កត់ធ្ងន់ថា ម្ចាស់​រមណីយដ្ឋាន​ទេសចរណ៍​ក្នុង​ខេត្ត បាន​ចូលរួម​អនុវត្តតាម​ការណែនាំ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល ដោយ​តម្រូវអោយ​បុគ្គលិក​ពាក់​ម៉ាស់ រង់ចាំ​វាស់​កម្តៅ​ភ្ញៀវ បាញ់​អាល់កុល​ជូន​ភ្ញៀវ និង​ការរក្សា​គម្លាត​សុវត្ថិភាព​។ ដោយ​ក្នុងនោះ ប្រជាពលរដ្ឋ និង​អ្នកទេសចរ​មាន​ការ​យល់ដឹង​ច្រើន និង​ចូលរួម​អនុវត្ត ការពារ​ខ្លួន​ពី​ជំងឺ​កូ​វីដ ១៩ ៕

អត្ថបទ៖ សោ និយម​រ័ត្ន​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៩ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម