ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរជាង ១១ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក

បានផុស

នៅ

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២១ ខេត្តព្រះសីហនុ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ មកលេងកម្សាន្តនៅតំបន់ឆ្នេរ តំបន់កោះ និងរមណីយដ្ឋាននានា ក្នុងខេត្តព្រះសីហនុ មានចំនួនសរុប១១១.៣២២ កើនឡើង ១១៧,២៨% បើធៀបទៅនឹងឆ្នាំមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងនោះភ្ញៀវជាតិមានចំនួន ១០៥.៣៨៩នាក់ កើនឡើង ១១៥,៩៥% ភ្ញៀវបរទេស ៥.៩៣៣នាក់ កើនឡើង ១៤៣,៩៥%។ ចំពោះភ្ញៀវចូលតាមអាកាសយានដ្ឋានអន្តរជាតិ ក្រុងព្រះសីហនុចំនួន ២ជើង (ស្មើនឹងឆ្នាំមុន) មានចំនួន ២៩នាក់ ថយចុះ៨៦,៨៣% ក្នុងនោះភ្ញៀវជាតិចំនួន ៥នាក់ និងភ្ញៀវអន្តរជាតិ ២៤នាក់។

ចំណែកភ្ញៀវទេសចរទៅកម្សាន្ត តាមកោះនានាមានចំនួន ២.៧៤០នាក់ កើនឡើង ៨៥,៨៨% ក្នុងនោះភ្ញៀវជាតិ ២.៤៥៦នាក់ កើនឡើង ១៦៥,៥១% ភ្ញៀវបរទេស២៨៤នាក់ ថយចុះ ៤៨,២៦%។ ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្ត ភ្ញៀវសរុប ១០៨.៤៤៧នាក់ កើនឡើង ១២២,៦៤% ក្នុងនោះភ្ញៀវជាតិ ១០២.៨៣៥នាក់ កើនឡើង ១១៧,៧៥% ភ្ញៀវបរទេស៥.៦១២នាក់ កើនឡើង ២៧៨,១៦%។

រដ្ឋបាលខេត្ត បានបញ្ជាក់ថា ចំពោះស្ថានភាពសន្តិសុខ សណ្តាប់ធ្នាប់ គឺប្រព្រឹត្តទៅបានល្អប្រសើរ ហើយភ្ញៀវទេសចរ និងប្រជាពលរដ្ឋ គឺបានចូលរួមអនុវត្តតាមការណែនាំ របស់អាជ្ញាធរខេត្តបានល្អ និងមានភាពសប្បាយរីករាយ ជាពិសេសបានកោតសរសើរចំពោះសមិទ្ធិផល នៃការអភិវឌ្ឍទីក្រុង និងតំបន់ឆ្នេរ របស់ខេត្តព្រះសីហនុ។

គួរបញ្ជាក់ថា កន្លងមក  រដ្ឋបាលខេត្តបានខិតខំប្រឹងប្រែង ក្នុងការរៀបចំសោភ័ណភាពខេត្ត ឲ្យមានភាពស្រស់បំព្រង ក៏ដូចជាការពង្រឹងសេវាកម្មតាមបណ្តាភោជនីយដ្ឋាន-អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារនានា ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ មកពីតាមបណ្តារាជធានី-ខេត្ត ចូលមកកម្សាន្តដោយភាពរីករាយ។

ជាពិសេសរដ្ឋបាលខេត្ត ក៏បានធ្វើការណែនាំ និងលើកទឹកចិត្តដល់អាជីវករ និងអ្នកផ្តល់សេវាកុំឲ្យដំឡើងថ្លៃលើសពីតម្លៃធម្មតា កាលណាលក់ដូរក្នុងតម្លៃសមរម្យ គឺអាចរក្សាបានភ្ញៀវមកជាប្រចាំ ដែលបានជួយផ្តល់ការងារ និងលើកកម្ពស់ដល់ជីវភាព របស់ពួកគាត់បានយូរអង្វែង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៣ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

កីឡា៤ ម៉ោង មុន

ជើង​ខ្លាំង​ឃី​ក​បុក​សី​ង​ថៃ Sitthichai រំពឹងថា​នឹង​យកឈ្នះ Kiria ម្ដងទៀត​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ World Gran Prix

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services