Connect with us

ព័ត៌មានជាតិ

សម្តេច​តេជោ ហ៊ុន សែន ​នឹងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-ចិន នៅថ្ងៃទី​ ២២ ខែវិច្ឆិកានេះ

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំ កំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹក ខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចិន នៅថ្ងៃទី ​២២ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ តាមប្រព័ន្ធវីដេអូ ដែល​ការអញ្ជើញចូលរួមប្រជុំនេះ ​តាមការ​អញ្ជើញរបស់​លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសា​ធារណរដ្ឋប្រជាមានិតចិន ដែលជាសហប្រធាន និងជាអ្នករៀបចំកិច្ចប្រជុំនេះ។

បើតាមព័ត៌មាន​ពីក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា អញ្ជើញអម​សម្តេចតេជោនាយករដ្ឋមន្រ្តី នៅក្នុងកិច្ចប្រជុំ រួមមាន៖ ​លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន​ រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, និងមន្រី្តជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត។

នៅក្នុងកិច្ចប្រជុំនោះ ថ្នាក់ដឹកនាំអាស៊ាន និង​លោក ស៊ី ជីនពីង នឹងពិភាក្សាអំពីទិសដៅអនាគត និង​ការរិះរកមធ្យោបាយ ដើម្បីពង្រឹងពង្រីកទំនាក់ទំនងអាស៊ាន-ចិនបន្ថែមទៀត និងធ្វើការផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាចំណាប់អារម្មណ៍ និងការបារម្ភរួម​៕​​

អត្ថបទ៖ កោះកែវ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

សម្តេច ម៉ែន សំអន ៖ ត្រូវជួយគ្នាថែរក្សាសុខសន្តិភាព និងប្រព្រឹត្តតែអំពើល្អ ដើម្បីជាការដឹងគុណដល់យុទ្ធជនពលីជីវិតរំដោះជាតិ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

មីយ៉ាន់ម៉ា ចង់រៀបចំការបោះឆ្នោត តែលុះត្រាប្រទេសមានសុខសន្តិភាពសិន

ព័ត៌មានជាតិ២១ នាទី មុន

ទីក្រុង​ចំនួន ១៥ មាន​ជើង​ហោះហើរតភ្ជាប់​​មក​អាកាសយានដ្ឋាន​សៀមរាបអង្គរ

ព័ត៌មានជាតិ៥០ នាទី មុន

លោក វង្សី វិស្សុត ណែនាំរាជបណ្ឌិត្យសភាកម្ពុជា បង្កើនការរៀបចំសន្និសីទអន្តរជាតិពាក់ព័ន្ធប្រវត្តិសាស្រ្តកម្ពុជា

សេចក្ដីជូនដំណឹង៥៣ នាទី មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមពិគ្រោះថ្លៃការផ្គត់ផ្គង់ទំនិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម