សម្ដេចតេជោ ហ៊ុន​ សែន ៖ អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិ​កា​​រ​លើគ្រប់វិស័យ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន​ សែន ៖ អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហប្រតិបត្តិ​កា​​រ​លើគ្រប់វិស័យ

បានផុស

នៅ

តាមរយៈសុន្ទរកថា ថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួប​អនុ​ស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា តាមប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា បានលើកឡើងថា អាស៊ាន-ចិន គប្បីបន្តប្រកាន់យកប្រព័ន្ធពហុភាគីនិយម ដើម្បីជំរុញកិច្ចសហ​ប្រតិបត្តិ​ការលើគ្រប់វិស័យ និងដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមរួម ក្នុងតំបន់ សកលលោក ដោយសន្តិវិធី និងឈរលើ​​ស្មារតីនៃការទុកចិត្តទៅវិញទៅមក និងការជឿជាក់ សំដៅរក្សាបាននូវសន្តិភាព, ស្ថិរភាព, និងកិច្ចសហប្រតិបត្តិកា​រល្អប្រសើរ និងប្រកប ដោយផ្លែផ្កា នៅក្នុងតំបន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្នុងស្មារតីនេះ ប្រទេសកម្ពុជា សូមគាំទ្រគំនិតផ្ដួចផ្ដើម​ប្រារព្ធ​ខួប ២០ឆ្នាំ នៃការចុះហត្ថលេខាលើ សេចក្ដីថ្លែងការណ៍ ស្ដីពី ការប្រតិបត្តិរបស់បណ្ដាភាគី នៅសមុទ្រចិនខាងត្បូង ក្នុងឆ្នាំ ២០២២ខាងមុខនេះ។ លើសពីនេះទៀត ប្រទេសកម្ពុជា ក៏សូមវាយតម្លៃខ្ពស់ លើវឌ្ឍនភាពនៃការចរចា​ឆ្ពោះ​ទៅ​​រកការបញ្ចប់ ក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ដែលប្រកបដោយខ្លឹមសារពេញលេញ និងប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយនៅក្នុងសុន្ទរកថា ដែលថ្លែងក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-ចិន ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ នៃទំនាក់ទំនងដៃគូសន្ទនា នាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា កម្ពុជា​សូមអបអរសាទរចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលសម្រេចបាននូវគោលដៅ ១០០ឆ្នាំ ទី១ ក្នុងការ​កសាង​សង្គមជាតិមួយ មានវិបុលភាពកម្រិតមធ្យម និងសូមជូនពរចិនឲ្យសម្រេចបាន នូវគោលដៅ ១០០ឆ្នាំ​ ទី២ តាម​ផែន​ការនៅឆ្នាំ ២០៤៩ខាងមុខផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

កម្ពុជា​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប៉ះទង្គិច​ប្រដាប់អាវុធ​ដ៏​ធ្ងន់ធ្ងរ​នៅ​មី​យ៉ាន់​ម៉ា​

ព័ត៌មានជាតិ៨ នាទី មុន

៣០​ឆ្នាំនេះ​ធនាគារ​អេស៊ីលីដា​បាន​ឈរជើង​យ៉ាងរឹងមាំ​ក្នុង​វិស័យ ធនាគារ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​

ជំនឿ៣ ម៉ោង មុន

ទម្រង់ច្រមុះ ៣ប្រភេទ ចាស់ពីដើមចាត់ទុកជាមនុស្សមានបុណ្យវាសនាល្អ

នយោបាយ៣ ម៉ោង មុន

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ អំពាវនាវ​ឱ្យ​ថ្នាក់ដឹកនាំ​បន្ត​ខិតខំ ដើម្បី​ឲ្យ​បក្ស​រាជានិយម​នេះ មាន​សម្លេង​ឡើងវិញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ម៉ា ដូ​ណា ហួសចិត្ត​លើ​ការ​ផ្សព្វផ្សាយ​មួយចំនួន​ដែល​បំផ្លើស​ផ្ទុយ​ការពិត

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services