Connect with us

ព័ត៌មានជាតិ

ចេញ​ហើយ​ លទ្ធផល​​ជាប់ធ្លាក់បេក្ខជនប្រឡងឌីប្លូ​ម​មណ្ឌល​រាជធានី​ភ្នំពេញ

បានផុស

នៅ

ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញមានប្រសាសន៍ថា នៅ​មណ្ឌលប្រឡងរាជធានីភ្នំពេញមានបេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង ១៥ វិច្ឆិកា ២០២១មានចំនួនជាង១៣០០០នាក់ ស្មើនឹងជាង៩៤ភាគរយ ក្នុងចំណោមបេក្ខជនមកប្រឡងជាង១៤០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញបានមានប្រសាសន៍នៅរសៀលថ្ងៃទី២២វិច្ឆិកានេះថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា ២០២១ ដោយមានមណ្ឌលប្រឡងសរុប៦៣ មណ្ឌល  ត្រូវជា៦៤៧បន្ទប់ក្នុងនោះមានបេក្ខជនចុះឈ្មោះសរុប១៥៣១៣ នាក់ ស្រី៧៨៣២នាក់ និងមានបេក្ខជន​មកប្រឡងសរុប១៤៥០៦នាក់ ស្រី ៧៤៩៨នាក់។

ក្នុងចំណោមបេក្ខជនមកប្រឡងសរុប១៤ ៥០៦នាក់ ក្នុងនោះមានបេក្ខជនប្រឡងជាប់សរុប ១៣៧០៩ នាក់ ស្រី ៧១៨៦ នាក់ស្មើ ៩៤,៥១ភាគរយ ស្រី ៩៥,៨៤ភាគរយ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានមានប្រសាសន៍ថា លទ្ធផលប្រឡងឌីប្លូមបានប្រកាសនៅថ្ងៃ២២ វិច្ឆិកា ២០២១នេះ នៅតាមមណ្ឌលប្រឡង និងតាមប្រព័ន្ធអនឡាញរបស់មណ្ឌលប្រឡង។

លោកបានបន្តថា ការផ្សាយលទ្ធផលប្រឡងឌីប្លូម អាចមានម៉ោងផ្សព្វផ្សាយផ្សេងៗគ្នា អាស្រ័យទៅលើការរៀបចំរបស់គ្រឹះស្ថាននីមួយៗ ។

គួរបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡាបានរៀបចំប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឬឌីប្លូមនៅឆ្នាំនេះ មានរយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៥និង១៦វិច្ឆិកា។ តាមការគ្រោងទុកមានបេក្ខជនចូលរួមប្រឡងចំនួន ១៦២ ៥៨៩ នាក់ នារី ៨៧ ៨៧១នាក់មានចំនួន១៧២២មណ្ឌលចែកជា ៧៣២៧បន្ទប់។

នៅឆ្នាំមុនទោះបីជាក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងក៏ដោយ ក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ដោយស្វ័យប្រវត្តិ ដោយមិនមានអ្នកធ្លាក់ឡើយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម