Connect with us

ព័ត៌មានជាតិ

៤ ចំណុច​បេក្ខជន​ត្រៀម​​ប្រឡង​បាក់ឌុបត្រូវ​ដឹង​ ប្រយ័ត្ន​ធ្លាក់ដោយ​ស្វ័យប្រវត្តិ

បានផុស

នៅ

ក្រសួងអប់រំ យុវជន​និង​កីឡាបានចេញសេចក្តីណែនាំ​ ចំពោះបេក្ខជនដែលត្រូវ​ចូលរួម​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ នៅថ្ងៃ​ ២៧ ធ្នូ ឆ្នាំ​២០២១ នេះ។

ក្នុង​សេចក្តីប្រកាស​បានកំណត់​យ៉ាងច្បាស់​ពី​បទបញ្ញត្តិ​និង​ការ​ដាក់ពិន័យ ចំពោះបេក្ខជន​ដែល​អនុវត្ត​ខុស​គោលការណ៍ណែនាំ អាច​ប្រឈម​បាត់បង់សិទ្ធិប្រឡង​និង​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បេក្ខជនដែលមានសកម្មភាព ត្រូវចាត់ទុកថាជាការលួចចម្លង៖

– មានសៀវភៅឯកសារ ឬសំណៅឯកសារសរសេររូបមន្តលើបន្ទាត់ ឬក្រដាសដោយដែកចារ ការចម្លងរូបមន្ត ឬមេរៀននៅលើតុទុកជាមុន ការសរសេរលើបាតដៃ លើភ្លៅ លើទ្រនាប់ជើងលើកន្សែងជូតមុខក្នុងបន្ទប់ប្រឡង
– ចម្លងសំណៅឯកសារពីអ្នកដទៃ ឬយកកិច្ចការអ្នកដទៃមកដាក់នៅកន្លែងដែលខ្លួនអង្គុយ
– អើតមើលសន្លឹកកិច្ចការអ្នកដទៃ
– ប្រើប្រាស់ទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទនៅក្នុងបន្ទប់ប្រឡង
– អង្គយខុសពីលេខតុរបស់ខ្លួនដោយគ្មានការអនុញ្ញាតពីអនុរក្ស ឬរំកិលមកអង្គុយកៀកអ្នកដទៃ
– រំកិលតុមកអង្គុយជាប់គ្នាខុសពីប្លង់កំណត់ដោយគណៈមេប្រយោគ
– បង្កលក្ខណៈ ឬផ្តល់ឱកាសឱ្យអ្នកដទៃចម្លង
– ប្តូរសន្លឹកកិច្ចការគ្នា ប្តូរក្រដាសព្រាងគ្នា ឬផ្ទៀងផ្ទាត់ចម្លើយគ្នា ចម្លងគ្នាជាក់ស្តែង។

កម្រិតវិន័យចំពោះសកម្មភាពលួចចម្លង

កម្រិតវិន័យសម្រាប់បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពដូចបានកំណត់ក្នុងប្រការនេះត្រូវចាត់ ទុកថាជាអំពើលួចចម្លង ត្រូវបញ្ឈប់មិនឱ្យប្រឡងបន្តទៀត និងត្រូវកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

បេក្ខជនធ្វើសកម្មភាព​ដែល​ចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី១ ធ្វើឱ្យខូចសណ្តាប់ធ្នាប់ របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ៖

– មកដល់មណ្ឌលប្រឡងក្រោយជួងទីពីរ ប្រសិនបើបេក្ខជនជួបប្រទះនឹងឧបទ្ទវហេតុផ្សេងៗដែលអាចអនុគ្រោះបាន ដោយ​មិនឱ្យលើសពី១៥នាទី ក្រោយជួងទីពីរ អនុរក្សអនុញ្ញាតឱ្យចូលប្រឡង តាមរយៈប្រធានមណ្ឌលដោយមិនបន្ថែមម៉ោងឡើយ
– សន្លឹកកិច្ចការណាដែលមានសញ្ញាសម្គាល់អាគតដ្ឋានរបស់ខ្លួន
– ចម្លើយនៃសំណួរណាដែលមានវិចារដូចគ្នាទាំងស្រុង
– ចម្លើយសំណួរណាដែលមានខ្លឹមសារដូចទាំងស្រុងទៅនឹងសំណើវិញ្ញាសាដែលត្រូវបាននាំចូលក្នុងបន្ទប់ប្រឡងដោយបេក្ខជន ដោយអ្នកដទៃតាមគ្រប់មធ្យោបាយ ឬក្រោយការធ្វើកោសល្យវិច័យ
– ឃើញថាសន្លឹកកិច្ចការនោះដូចគ្នាទាំងស្រុងទៅនឹងចម្លើយវិញ្ញាសាដែលមានស្រាប់ ដែលត្រូវបានរៀបចំឡើងដោយខុសច្បាប់។

កម្រិតវិន័យថ្នាក់ទី១៖ បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត១ដូចបានកំណត់នេះត្រូវចាត់ទុកថា ជាអំពើដែលធ្វើឱ្យខូចសណ្តាប់ធ្នាប់របៀបរៀបរយនៃការប្រឡង និងប៉ះពាល់កិត្តិយសគណៈមេប្រយោគ នឹងមិនអនុញ្ញាតឱ្យចូលប្រឡង ដោយកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។

បេក្ខជនធ្វើសកម្មភាព ដែល​ចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី២៖

– ដើរចុះឡើងពីកន្លែងអង្គុយដោយគ្មានការអនុញ្ញាតពីអនុរក្ស
– ហែកសន្លឹកកិច្ចការ ឬមិនព្រមប្រគល់សន្លឹកកិច្ចការជូនអនុរក្ស
– ផ្លាស់ទីកន្លែងអង្គុយដោយលុបលេខតុពីកន្លែងដែលបានកំណត់ទៅសរសេរលេខតុរបស់ខ្លួននៅកន្លែងផ្សេង
– ឱ្យសន្លឹកកិច្ចការ ឬសំណៅក្រដាសព្រាងរបស់ខ្លួនទៅអ្នកដទៃចម្លង
– ឱ្យអ្នកដទៃសរសេរលើសន្លឹកកិច្ចការរបស់ខ្លួន
– សរសេរលើសន្លឹកកិច្ចការរបស់អ្នកដទៃ
– បោះប្រធានវិញ្ញាសាចេញក្រៅបន្ទប់ប្រឡងចេញទៅយកឯកសារ ឬចម្លើយពាក់ព័ន្ធទៅនឹងប្រធានវិញ្ញាសាចូលក្នុងបន្ទប់ប្រឡងវិញក្នុងពេលធ្វើវិញ្ញាសា
– បង្កជម្លោះក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡង ដោយគម្រាមកំហែងលើបេក្ខជនដទៃ
– ដណ្តើមយកសន្លឹកកិច្ចការរបស់អ្នកដទៃមកចម្លង
– ហែក ឬលាក់សន្លឹកកិច្ចការអ្នកដទៃ
– យកសន្លឹកកិច្ចការរបស់អ្នកដទៃធ្វើជាសន្លឹកកិច្ចការរបស់ខ្លួន
– ធ្វើមេខ្លោងប្រមូលលុយ ឬណែនាំឱ្យបេក្ខជនដទៃប្រមូលលុយ យកលុយឱ្យអនុរក្ស។

កម្រិតវិន័យថ្នាក់ទី២ – បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត២ ដូចបានកំណត់ក្នុងប្រការនេះត្រូវបាន កំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងមួយឆ្នាំបន្ទាប់។

បេក្ខជនធ្វើសកម្មភាព ដែល​ចាត់ទុកថាជាសកម្មភាពកម្រិតថ្នាក់ទី៣៖
– យកអាវុធជាតិផ្ទុះចូលក្នុងមណ្ឌលប្រឡង
– ឱ្យអ្នកដទៃមកប្រឡងជំនួស
– ធ្វើឱ្យខូចសម្ភារៈក្នុងបន្ទប់ប្រឡង និងខូចខាតបន្ទប់ប្រឡងដោយចេតនា
– មិនអនុវត្តតាមការណែនាំរបស់គណៈមេប្រយោគ ឬអ្នកមានសមត្ថកិច្ចក្នុងមណ្ឌលប្រឡង ឬអ្នក មានសមត្ថកិច្ចត្រួតពិនិត្យការប្រឡង។

កម្រិតវិន័យថ្នាក់ទី៣៖ បេក្ខជនណាដែលបានប្រព្រឹត្តសកម្មភាពកម្រិត៣ ដូចបានកំណត់ក្នុងប្រការនេះ ត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ និងផ្អាកមិនឱ្យប្រឡងពីរឆ្នាំបន្ទាប់។ ក្នុងករណីចាំបាច់ បេក្ខជននឹងត្រូវបញ្ជូនទៅស្ថាប័ន មានសមត្ថកិច្ច ដើម្បីដោះស្រាយតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះ បើ​តាម​ជំពូកទី៥ ទោសប្បញ្ញត្តិ​បទល្មើសការបន្លំក្នុងការប្រឡង តាមមាត្រា៤៩ នៃច្បាប់ស្តីពីការអប់រំ ចែងថា សាមីខ្លួន ឬជនណា ដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡងដូចបានបញ្ញត្តិក្នុងមាត្រា២៦ នៃច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ពី ១.០០០.០០០ (មួយលាន)រៀល ទៅ ៥.០០០.០០០ (ប្រាំលាន)រៀល។

ករណីមិនរាងចាល សាមីខ្លួនត្រូវទទួលពិន័យអន្តរការណ៍ជាប្រាក់ចំនួនទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍ខាងលើ ហើយត្រូវព្យួរការប្រឡងសម្រាប់រយៈពេល ២(ពីរ)ឆ្នាំ ឬហាមឃាត់មិនឱ្យចុះឈ្មោះក្នុងបញ្ជី ប្រឡងជាស្ថាពរ។

ចំពោះជនដែលប្រឡងជំនួស ឬបន្លំគ្រប់រូបភាពក្នុងការប្រឡងត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១២ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម