Connect with us

ព័ត៌មានជាតិ

អំណោយលោក​ហ៊ុន ម៉ា​ណែ​ត និង​ភរិយា បាន​ឧបត្ថម្ភ​ជូន​ក្រុមគ្រួសារ​អតីតយុទ្ធជន នៅ​ឃុំ​បន្ទាយ​ស្ទោង

បានផុស

នៅ

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែលជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះជួយ​មូលដ្ឋាន​ឃុំ​បន្ទាយ​ស្ទោង កាលពី​រសៀល​ថ្ងៃអាទិត្យ ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២១ បាន​បន្ត​ដឹកនាំ​សហការី រួមជាមួយ​អាជ្ញាធរ​ដែនដី នាំយក​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រងនៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ទៅ​ឧបត្ថម្ភ​ជូន​គ្រួសារ​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ ដែលមាន​ជីវភាព​លំបាក​ខ្វះខាត​ចំនួន​១០​គ្រួសារ​ថ្មី​ទៀត ដែល​រស់នៅ​ភូមិ​សុ​ភី ឃុំ​បន្ទាយ​ស្ទោង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​ក្រុម​គ្រួសារ​អតីត​យុទ្ធជន និង​ប្រជាពលរដ្ឋ​ដែលមានជីវភាព​លំបាក​ខ្វះខាត​នៅពេលនោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន បាន​ពាំ​នាំនូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជណាចក្រ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជា​និច្ចកាល​សម្តេច​ទាំង​ទ្វេរ តែងតែ​គិតគូ​យកចិត្តទុកដាក់​ពី​ជីវភាព រស់នៅ​និង​ដោះស្រាយ​នូវ​រាល់​ការលំបាក​ខ្វះខាត ជូន​ក្រុម​គ្រួសារ​អតីតយុទ្ធជន ក៏ដូចជា​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង ដោយ​មិន​ទុក​ឲ្យ​បងប្អូន​អតីតយុទ្ធជន ឬ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ដាច់ពោះ​ស្លាប់ ដោយ​មិនបាន​ដោះស្រាយ​នោះឡើយ​។​

​ជា​មួយ​នេះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សោម ស៊ុន ក៏បាន​បញ្ជាក់ដែរថា ដោយសារ​បច្ចុប្បន្ន​ស្ថានភាព​កូ​វីដ​-១៩ មាន​ធូរស្រាល អត្រា​ឆ្លង​និង​ការ​ទទួល​មរណភាព​មានការ ថយចុះ ដោយសារ​យើងទាំងអស់​គ្នា បាន​ចាក់​វ៉ាក់សាំង​ប្រឆាំង​មេរោគ​កូ​វីដ​-១៩ បាន​គ្រប់​ៗ​គ្នា​រួចហើយ ដូច្នេះ​រាជរដ្ឋាភិបាល​បានសម្រេច បើក​ប្រទេសជាតិ​យើង​ឲ្យ​ដំណើរការ​ឡើងវិញ​លើ​គ្រប់​វិស័យ ដោយ​តម្រូវ​ឲ្យ​យើងទាំងអស់គ្នា​រៀន​រស់​តាម​គន្លង​ថ្មី​នៃ​បរិបទ​កូ​វីដ​-១៩ ដោយ​ត្រូវអនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​វិធានការ ៣​ការពារ​និង​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន ឲ្យ​បាន​ខ្ជាប់ខ្ជួន​កុំបី​មានការ​ធ្វេសប្រហែស​ឡើយ ហើយក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​និង​ក្រុម​គ្រួសារ​អតីត​យុទ្ធជន​ទាំងអស់គ្នា ត្រូវខិតខំ​ប្រឹងប្រែង ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដោយ​សុចរិត​ទៀងត្រង់​និង​គោរព​តាមច្បាប់​។

​ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​បញ្ជាក់​ដែរ​ថា អំណោយ​ដែល​បាន​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ និង​ក្រុមគ្រួសារ​អតីតយុទ្ធជន​នាពេលនេះ ជា​អំណោយ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​អង្ករ​ចំនួន​២៥ គីឡូក្រាម មី​ចំនួន​០១​កេស ទឹកស៊ីអ៊ីវ​ចំនួន​១​យួរ ត្រីខកំប៉ុង​ចំនួន​០១​យួរ និង​ថវិកា​មួយ​ចំនួន​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម