Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី​ ប្រកាសជាថ្មីថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់ចាំក្រោយថ្ងៃទី ៣០ ខែវិច្ឆិកា

បានផុស

នៅ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីថា ខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល គឺត្រូវរង់​ចាំ​ក្រោយ​​​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ ដោយសម្ដេចបានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវ​ចាប់​ផ្ដើមពិនិត្យមើលជុំវិញបញ្ហានេះ។

ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានឆ្លងទន្លេមេគង្គ ស្ពានមិត្តភាពកម្ពុជា​-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នាព្រឹកថ្ងៃទី ២៣ ខែវិច្ឆិកានេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ការបើកដំណើរការប្រទេសឡើងវិញ លើគ្រប់​វិស័​យមិនថយក្រោយនោះទេ ខណៈដែលចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានបន្តថយចុះជាបន្តបន្ទាប់។ ចំណែកឯ​ចំនួនអ្នក​ដែល​បានចាក់​វ៉ាក់​សាំងបង្ការជំងឺកូវីដ-១៩ ក៏បានកើនឡើងជាលំដាប់ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា អ្វីដែលត្រូវរង់ចាំការបើកដំណើរការបន្តទៀតនោះ គឺខារ៉ាអូខេ ឌីស្កូតែក និងរង្គសាល ដែលត្រូវរង់ចាំរហូតដល់ក្រោយថ្ងៃទី ៣០​ ខែវិច្ឆិកា ឆ្នាំ ២០២១។ សម្ដេចតេជោនាយករដ្ឋមន្ត្រី មាន​ប្រសាសន៍ ថា «អញ្ចឹងចូលខែធ្នូហ្នឹង រៀបចំទៅ នៅសល់តែប៉ុន្មានថ្ងៃទៀត ចូលដល់ហើយ បើកទៀត»៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៦ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៤៧ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥២ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម