Connect with us

ព័ត៌មានជាតិ

មកដឹងខ្ទង់ចំណាយរបស់ពលរដ្ឋម្នាក់ ដើរ​កម្សាន្តក្នុងឱកាសបុណ្យអុំទូក​កាលពីសប្តាហ៍មុន

បានផុស

នៅ

ក្រសួងទេសចរណ៍ បានបង្ហាញរបាយការណ៍អំពីចំនួនភ្ញៀវទេសចរដើរកម្សាន្តថ្ងៃពិធីបុណ្យអុំទូកប្រមាណជាង ១លាននាក់ រយៈពេល ៣ថ្ងៃ ដោយបូករួមថ្ងៃអាទិត្យមួយថ្ងៃទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកជំនាញលើកឡើងថា សន្ទុះនៃការចេញដើរសម្សាន្តរបស់ពលរដ្ឋទៅកាន់តំបន់នានាក្នុងប្រទេសកម្ពុជា ជាចំណុចវិជ្ជមាននៃវិស័យទេសចរណ៍ និងអាជីវកម្មទេសចរណ៍ ដែលជាឱកាសងើបឡើងវិញ ក្នុងរយៈពេលដ៏ឆាប់ខាងមុខ។

អ្នកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានលើកឡើងថា ការកើនឡើងលើសលប់ នៃភ្ញៀវទេសចរចេញដើរកម្សាន្តនាពេលនេះ បានជួយដល់សេដ្ឋកិច្ចជាតិមួយផ្នែកធំ។ អ្នកស្រី​ បានប៉ាន់ស្មានថា ពលរដ្ឋម្នាក់អាចចំណាយយ៉ាងតិចបំផុត ៥០ដុល្លារ(២០ម៉ឺនរៀល)ទៅ ១០០ដុល្លារ(៤០ម៉ឺនរៀល) ក្នុងការដើរកម្សាន្តរយៈពេលបីថ្ងៃនេះ។

អ្នកស្រីបន្តដូច្នេះថា «ប្រសិនបើកំណើនភ្ញៀវទេសចរកើនជាលំដាប់ អាចជួយសេដ្ឋកិច្ចបានច្រើន និងស្តារវិស័យទេសចរណ៍ឲ្យងើបឡើងវិញឆាប់រហ័សផងដែរ ព្រោះថា ភ្ញៀវក្នុងកើនឡើងពិសេសនៅពេលមានបុណ្យទាន ភ្ញៀវជាតិដឹងតែចេញដើរលេង ពោលគឺលឿនជាងភ្ញៀវបរទេស ដោយសារភ្ញៀវបរទេសត្រូវការពេលវេលាបន្តិច»។

ប្រធានសមាគមទេសចរណ៍កម្ពុជា លើកឡើងថា បើការរីករាលដាលជំងឺកូវីដ-១៩ កាន់តែថយចុះជាបន្តបន្ទាប់ កំណើនភ្ញៀវទេសចរនៅទូទាំងប្រទេសនឹងកាន់តែកើនឡើងផងដែរ។ ជាក់ស្តែងពិធីបុណ្យទានផ្ទួនៗនាពេលខាងមុខ ដូចជា ពិធីបុណ្យចូលឆ្នាំសកល ពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យចូលឆ្នាំខ្មែរជាដើម នឹងមានពលរដ្ឋចេញដើរលេងកម្សាន្តច្រើនកុះករ។

បើតាមអ្នកស្រី ឆាយ សៀវលីន កម្ពុជា មិនត្រឹមតែទទួលបានសញ្ញាវិជ្ជមានផ្នែកវិស័យទេសចរណ៍ប៉ុណ្ណោះទេ ស្របគ្នានេះដែរ វិស័យសេវាកម្ម សហគមន៍ទេសចរណ៍ អាហារដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ សេវាដឹកជញ្ជូន រួមទាំងអន្តរវិស័យផ្គត់ផ្គង់ក្នុងផ្នែកទេសចរណ៍ នឹងទទួលបានផលដូចគ្នា។

យោងតាមបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូករួមនឹងថ្ងៃអាទិត្យ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជា ទទួលបានភ្ញៀវទេសចរប្រមាណ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន ១៤,៤៥៦នាក់។ តំបន់ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើនជាងគេ មានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ សៀមរាប ខេត្តកំពត ខេត្តកែប ពោធិ៍សាត់ និងខេត្តបាត់ដំបងជាដើម៕

អត្ថបទ៖ ទួន សុផល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម