Connect with us

ព័ត៌មានជាតិ

​តំបន់​សេដ្ឋកិច្ច​ពិសេស​​នៅ​ខេត្ត​ស្វាយ​រៀង កកើត​ដំបូង​តាំងពី​ឆ្នាំ​២០០៥

បានផុស

នៅ

តំបន់​សេដ្ឋកិច្ច​ពិសេស ១១ កន្លែង​កំពុង​ដំណើរការ និង​សាងសង់​បន្តបន្ទាប់​នៅ​ខេត្ត​ស្វាយរៀង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក រស់ ផារិទ្ធ អភិបាល​រង​និង​ជា​អ្នក​នាំ​ពាក្យ​របស់​រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​ប្រាប់​កម្ពុជា​ថ្មី​នៅ​ព្រឹក​នេះ។

តំបន់​សេដ្ឋកិច្ច​ ០៨ កន្លែង​​បាន​​ដំណើរការ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ជាង ៧ ម៉ឺន​នាក់​និង ០៣ កន្លែង​ទៀត​កំពុង​ដំណើរការ​សាងសង់ ដែល​នឹង​បង្កើត​ការងារ​បន្ថែម​រាប់​ពាន់​កន្លែង​ទៀត​។

រោងចក្រតម្លើងរថយន្ត របស់ក្រុមហ៊ុន Daehan Auto Cambodia ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervia Automobile Industry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រស់ ផារិទ្ធ​បាន​បញ្ជាក់​ថា តំបន់សេដ្ឋកិច្ច​ពិសេស នៅ​ខេត្ត​ស្វាយរៀង​កើត​ឡើង​តាំង​ពី​ឆ្នាំ​២០០៥។ រហូត​មកដល់​ពេលនេះ​មាន​រហូត​ដល់ ០៨ កន្លែង និង ០៣ កន្លែង​ទៀត​កំពុង​ដំណើរការ​សាងសង់។

លោក​បន្ត​ថា ក្រោម​ដំបូលសន្តិភាព ដែលមាន​សម្តេច​តេជោ ហ៊ុន សែន​ជា​ប្រមុខ​រដ្ឋាភិបាល​ ខេត្ត​ស្វាយរៀងមានការ​អភិវឌ្ឍ​ឥតឈប់ឈរ។

ខេត្ត​ស្វាយរៀង​មាន​សក្ដានុពល​លើ​ការ​ទាក់ទាញ​ការ​វិនិយោគ ដោយសារ​ជា​ខេត្ត​មាន​ផ្ទៃដី​ធំ​ទូលាយ​មិន​លិច​ទឹក អំណោយ​ផល​សម្រាប់​ការ​សាងសង់​រោងចក្រ​សហគ្រាស​នានា។ ក្រៅ​ពី​មាន​ភូមិសាស្រ្ត​អំណោយផល ខេត្ត​ស្វាយរៀង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ផ្លូវជាតិ​និង​ច្រកទ្វារ​​ព្រំដែន​អន្តរជាតិ​សំខាន់​ពីរ​ភ្ជាប់​ជាមួយ​ប្រទេស​វៀតណាម។

លោក​រស់ ផារិទ្ធ បាន​បញ្ជាក់​ថា ការ​យក​មូលដ្ឋាន​ក្រុង​បាវិត​ជា​តំបន់​ឧស្សាហកម្ម ដោយសារ​មាន​ទីតាំង​ជាច្រក​ចេញ​ចូល​សំខាន់​ជាមួយ​ប្រទេស​វៀតណាម ដែល​ផ្ដល់​ភាព​ងាយស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​វត្ថុធាតុដើម និង​ផលិតផល​ផ្សេងៗ​ទៅកាន់​ទីផ្សារ​អន្តរជាតិ។

បើ​តាមមន្រ្តី​អ្នកនាំពាក្យ​រូប​នេះ ក្រៅ​ពី​តំបន់​សេដ្ឋកិច្ច​ពិសេស​ដែលប្រមូល​ផ្តុំដោយ​រោងចក្រ​សហគ្រាស​រាប់​សិប​កន្លែង ខេត្ត​ស្វាយរៀង​ក៏​មាន​សហគ្រាស​តូច​ធំ​ប្រហែល ១២៨ កន្លែង ដែល​បាន​បង្កើត​ការងារ​ជា​ប្រភព​ចំណូល​សម្រាប់​ការ​ទ្រង់​ទ្រង់​ដល់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត។

រដ្ឋបាល​ខេត្ត​ស្វាយរៀង​បាន​កំណត់​តំបន់​អភិវឌ្ឍ​ជា​ ៣ តំបន់​ដែល​មាន​តំបន់​ឧស្សាហកម្ម​ស្ថិត​នៅ​ក្រុង​បាវិត ដែល​បណ្តុំ​ដោយ​រោងចក្រ​សហគ្រាស​រាប់សិប​កន្លែង​។ ទីពីរ​តំបន់​កសិឧស្សាហកម្ម​ដែល​មាន​ដាំដុះ​ដំណាំ​កសិកម្ម​ផង និង​កសិ​ឧស្សាហកម្ម​ផង​ និង​តំបន់​កសិកម្ម​ដែល​មាន​ការ​ដាំដុះ​ដំណាំ​ស្រូវ។

តំបន់​ឧស្សាហកម្ម​ក្រៅ​ពី​មាន​នៅ​ក្រុង​បាវិត បានពង្រី​ក​ដល់​តាម​ស្រុក​មួយ​ចំនួន​ទៀត​មាន​នៅ​ស្រុក​ចន្រ្ទា និង​នៅ​ក្រុង​ស្វាយរៀង។ ​ខេត្ត​ស្វាយរៀង​មាន​សក្តានុពល​ដល់​ការ​វិនិយោគ​សាងសង់​រោងចក្រ​សហគ្រាស​នានា គឹ​ដោយសារ​ជា​ខេត្ត​ដែល​មាន​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់​ការ​វិនិយោគ។ ក្រៅពី​មាន​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ដល់​ទៅ​ពីរ​មាន​បាវិត និង​ព្រៃវល្លិ៍ ក៏​មាន​ច្រកទ្វារ​ព្រំដែន​​ទ្វេភាគី​និង​ច្រកទ្វារ​តំបន់​ព្រំដែន​ជាច្រើន​ទៀត រួមទាំង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធត​ភ្ជាប់ ​បង្ក​លក្ខណៈងាយស្រួល​សម្រាប់​ការ​ដឹក​ជញ្ជូន​និង​លំហូរ​ការ​ធ្វើ​ដំណើររបស់​ប្រជាពលរដ្ឋ​ពី​តំបន់​មួយ​ទៅ​តំបន់មួយ​បាន​ងាយស្រួល៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៤៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៤៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ៥០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ៥២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម