Connect with us

ព័ត៌មានជាតិ

ស៊ុយអ៊ែត សន្យាបង្កើតមជ្ឈមណ្ឌលការងារគ្រប់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់ទីផ្សារការងារនៅកម្ពុជា​

បានផុស

នៅ

លោក Magnus Saemundssonលេខា​ទី​១​ស្ថានទូត​ស៊ុយ​អ៊ែត​ ប្រចាំ​កម្ពុជា​បាន​សន្យាថា ​នឹង​បន្ត​ខិតខំ​ជួយ​គាំទ្រ​ថែមទៀតដល់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ ដើម្បី​អាចបង្កើត​មជ្ឈមណ្ឌល​ការងារ​ថែមទៀត​ឱ្យបាន​គ្រប់​រាជធានី-ខេត្ត ​សំដៅ​ជួយលើកកម្ពស់​ទីផ្សារការងារ​នៅ​កម្ពុជា ​ពិសេស​យុវជន ស្ត្រី​ និង​អ្នកមាន​ពិការភាព​។​

ការសន្យា​នេះ ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែ​វិច្ឆិកា​ នៅ​ទីស្តីការក្រសួង​ការងារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Magnus Saemundssonបាន​បន្តថា​ ស៊ុយ​អ៊ែត​នឹង​បន្ត​ខិតខំ​ធ្វើយ៉ាងណាសហ​ការ​ជាមួយក្រសួង​ការងារបង្កើត​មជ្ឈមណ្ឌល​ការងារ​ថែមទៀត​ឱ្យបាន​គ្រប់​រាជធានី-ខេត្ត ពោលគឺ​យ៉ាងតិច​មាន​មជ្ឈមណ្ឌល​ការងារ​មួយ​ក្នុង​មួយ​រាជធានី-ខេត្ត ​ខណៈ​បច្ចុបន្ននេះ​មាន១៣មជ្ឈមណ្ឌល​ការងារ និង​មជ្ឈមណ្ឌល​ការងារ​ចល័តចំនួន ៣​ផងដែរ​រួចហើយ​។​

លោកបណ្ឌិត អ៊ិត សំហេង បាន​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល ស៊ុយអ៊ែត ដែល​តែងតែ​ផ្តល់​ការជួយឧបត្ថម្ភ​គាំទ្រ និង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេសពាក់ព័ន្ធ​ទៅនឹង​ការផលិត​នូវ​របាយការណ៍​អង្កេត​អំពី​កង្វះ​ និង​គម្លាត​ជំនាញ​ក្នុង​ទីផ្សារការងារ​នៅ​កម្ពុជា និង​របាយការណ៍​ព្យាករណ៍​អំពី​ឱកាស​ការងារ​ក្នុង​ទីផ្សារការ ងារ​នៅ​កម្ពុជា​ជាដើម មកដល់​ម​ន្រី្ត​នៃ​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ការងារ នៃ​ក្រសួង​ការងារ និង​បណ្តុះ បណ្តាល​វិជ្ជាជីវៈក្នុងការ​ប្រើប្រាស់​ស្របទៅនឹង​ភាពទំនើប​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ឌីជីថល​នាពេល​បច្ចុប្បន្ន​នេះ​។​

លោក​រដ្ឋមន្ត្រី​គូសបញ្ជាក់ថា ស្ថិតនៅក្នុង​បរិបទ​កូ​វីដ​-១៩​នេះដែរ ការរៀបចំ​ដំណើរការ​ស្វែងរក​ការងារ បាន រៀបចំ​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា ដោយ​កាត់បន្ថយ​នូវ​ការប្រមូលផ្តុំ អនុវត្តតាម​វិធានការ​របស់ក្រសួង​សុខាភិបាល ហើយ​សេវា​របស់​យើង​នៅតែមាន​ដំណើរការ អ្នក​ដែល​បាត់បង់​ការងារអាច​សម្ភាស​រក​ការងារ​ថ្មី​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ​អាច​ចាត់ទុកថា ​ជា​សេវា​ថ្មី​តែ​ទទួលបាន​ជោគជ័យ ក្នុងនោះដែរ​ក៏មាន​ការផ្តល់​ការឧបត្ថម្ភ​គាំទ្រ​ជា​ដរាប​រៀងមក ពី​រដ្ឋាភិបាល ស៊ុយ​អ៊ែត ផ្តល់​បទ​ពិសោធន៍ និង​ចំណេះដឹង​ជាច្រើន​មកដល់​មន្ត្រី​របស់​ទីភ្នាក់ងារ​ជាតិ​មុខរបរនិង​ការងារដោយ​ឲ្យ​មានដំណើរ​ទស្សនកិច្ចទៅ​សិក្សា​ស្វែងយល់​បន្ថែម​ពី​មជ្ឈមណ្ឌល​ការងារ ទៅកាន់​ប្រទេស​ស៊ុយ​អ៊ែត​។​

ជាមួយ​គ្នា​នោះ កម្ពុជា​ក៏​ទទួលបាន​ជំនួយ​ហិរញ្ញវត្ថុ​រៀបចំ​មជ្ឈមណ្ឌល​ការងារ​នៅតាម​រាជធានី ខេត្ត និង​មជ្ឈមណ្ឌល​ការងារ​ចល័ត​ផងដែរ​។​ ទាក់ទង​ទៅនឹង​ការងារ​ជនពិការ​នេះដែរ កម្ពុជា​ក៏មាន​ច្បាប់​ការពារ​ជនពិការដែល​ច្បាប់​នេះ​ពិត​ជាមាន​សារ​សំខាន់​ណាស់ ដើម្បី​គាំពារ​ដល់​ពួកគាត់​។ ហើយ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ចូលរួម​ធ្វើការ​ដោះស្រាយក្នុង​ការធ្វើ​សមារ​ហណកម្ម​ជនពិការ​ទៅក្នុង​សហគមន៍ គឺ​ផ្តល់ឱកាស​ការងារ​ជូន​ដល់​ពួកគាត់​ឲ្យ​បាន​កាន់តែ​ប្រសើរ​។ ចំពោះ​ច្បាប់​ជនពិការ​នេះ ក៏បាន​ធ្វើការ​កំណត់​ផងដែរ​ថា ក្នុងការ​ជ្រើស​រើស​ជន​ពិការ​ក្នុង​ការចូល​បម្រើ​កិច្ចការងារ​នៅក្នុង​សង្គម​ដោយ​រដ្ឋាភិបាលត្រូវបាន​កំណត់​ចំនួន​២​ភាគរយ ចំណែក​១​ភាគរយ​នៅក្នុង​សហគ្រាស​ឯកជន​។​

នៅក្នុង​ឱកាស​នោះដែរ ភាគី​ទាំងពីរ​បាន​សម្តែង​នូវ​មោទកភាព​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​កន្លង​មក និង​បានបង្ហាញ​នូវ​ជំនឿ​ជឿជាក់ថា គម្រោង​ទាំងនោះ ពិតជា​បានរួម​ចំណែក​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការផ្តល់​ភាពងាយស្រួល និង​ពង្រីក​នូវ​វិសាលភាព​ទៅដល់​ប្រជាពលរដ្ឋក្នុងការ​ស្វែងរក​ឱកាស​ការងារ និង​ផ្តល់​កម្លាំង​ពលកម្ម​ដើម្បី​បំពេញ​នូវ​តម្រូវការ​ដល់​ស្ថាប័ន ក្រុមហ៊ុន រោងចក្រ​សហគ្រាស ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​បម្រើ​ឲ្យ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ខ្លួន​។​

គួរ​បញ្ជាក់ថា ​រដ្ឋាភិបាល​ស៊ុយ អ៊ែត​, រាជរដ្ឋាភិបាល​កម្ពុជា​ អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​និង​អង្គការសហប្រជាជាតិ​ នឹង​រួមសហការ​គ្នាបង្កើ​ត​គម្រោង​មួយឈ្មោះថា “​ទីផ្សារការងារ​សម្រាប់​ជន​គ្រប់រូប​នៅ​កម្ពុជាការគាំទ្រ​ដល់​អ្នកស្វែងរក​ការងារ​ដែលមាន​ពិការភាព​” ដែល​គម្រោង​នេះ​មាន​រយៈពេល២​ឆ្នាំ ៣​ខែ ដោយ​ចាប់ពី​ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ​២០២១ -៣១ ធ្នូ ឆ្នាំ​២០២៣ ក្នុង​គោលបំណង​ដើម្បី​លើកកម្ពស់​ទីផ្សារ​ការងា​សម្រាប់​ជន​គ្រប់រូបដោយ​គាំទ្រ​ដល់​អ្នកស្វែងរក​ការងារ​ដែលមាន​ពិការភាព​ក្នុងការ​ស្វែងរក​ការងារ​ធ្វើ​ដោយផ្តោត​ជាពិសេស​លើ​យុវជន និង​ស្ត្រី​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទី មុន

រកឃើញសាកសព២នាក់ ក្នុងហេតុការណ៍បាក់ស្ពាននៅទីក្រុង Baltimore

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ១០ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម