Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ប្រកាសបិទបញ្ចប់ឆ្នាំសិក្សា ២០២០‑២០២១ នៅខែធ្នូ ខាងមុខ

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទបញ្ចប់ឆ្នាំសិក្សា ២០២០‑២០២១ នៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈនៅខែធ្នូ ឆ្នាំ ២០២១ ខាងមុខនេះ។ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ចុះថ្ងៃទី ២៣ ខែវិច្ឆិកា នេះថា ឆ្នាំសិក្សា ២០២០-២០២១ នឹងត្រូវបញ្ចប់នៅថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវរៀបចំការប្រឡងឆមាសទី២ នៅមុនដំណាច់ឆ្នាំសិក្សានិងត្រូវរៀបចំការប្រជុំបូកសរុបលទ្ធផលដំណាច់ឆ្នាំសិក្សានៅក្រោយថ្ងៃទី ១៨ ខែធ្នូ និងមុនដំណើរការឆ្នាំសិក្សាថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោករដ្ឋមន្ត្រីបានបន្តថា គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ ត្រូវចាប់ផ្តើមយុទ្ធនាការចុះឈ្មោះចូលរៀនសម្រាប់ កុមារដែលមានអាយុ ៦ឆ្នាំ ឬ ៧០ ខែយ៉ាងតិច (គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២) និងកុមារដែលបានបោះបង់ចោលការសិក្សា ដោយសារផលប៉ះពាល់នៃជំងឺកូដ-១៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ក្រោមការសហការ និងគាំទ្រពីគណៈកម្មការទ្រទ្រង់គ្រប់គ្រងគ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី សហគមន៍ មាតាបិតា អ្នកអាណាព្យាបាលសិស្ស។

ជាមួយគ្នានេះ គណៈគ្រប់គ្រងសាលា គ្រូទទួលបន្ទុកថ្នាក់ ត្រូវរៀបចំបញ្ជីឈ្មោះសិស្សឡើងថ្នាក់ ត្រូតថ្នាក់ បោះបង់ ការសិក្សា សិស្សផ្ទេរចូលសម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃទី ១៣ ខែធ្នូ តទៅ។

លោករដ្ឋមន្ត្រីបានបន្ថែមថា ទទួលបានសេចក្តីជូនដំណឹងនេះ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និង កីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌគ្រប់គ្រងគ្រឹះស្ថានសិក្សាចំណេះទូទៅ បុគ្គលិកអប់រំ អាជ្ញាធេដែនដី មាតាបិតា អ្នកអាណាព្យាបាលគ្រប់រូប សូមចូលរួមសហការអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២១‑២០២២ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២២ ខាងមុខនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម