Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​សង្កាត់​ចោមចៅ​ទី​៣​កៀរ​អាចម៍ដី​ សំអាត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤

បានផុស

នៅ

​ភ្នំពេញ ៖​ នៅ​រសៀល​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ លោក អ៊ឹម វណ្ណា ចៅ​សង្កាត់​រង​ទី​១ នឹង​លោក​សុទ្ធ សុជាតិ ចៅសង្កាត់​រង​ទី​២ បាន​ដឹកនាំ​ក្រុមប្រឹក្សា​និង​ប្រជា​ការពារ​សង្កាត់​យក​សារ​ស៊​រ​កៀរ​អាចម៍ដី​ចេញពី​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​មុខ​សាលារៀន​បឋមសិក្សា​ហ៊ុនសែន​ជម្ពូ​វ័ន ភូមិ​ជម្ពូ​ន​វ័ន​១ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​បរិស្ថាន​ស្អាត​និង​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែមួយ​រយៈ​នេះ​មេឃ​បា​ន​បង្អើល​ទឹកភ្លៀង​មក​ស្ទើ​រ​ជា​រៀងរាល់ថ្ងៃ​ធ្វើ​ឱ្យ​កម្ទេច​អាចម៍ដី​ជា​ច្រើន​គរ​ជាប់​នឹង​ចិ​ញ្ចើ​ម​ផ្លូវ​ដោយសារ​ឃើញ​ដូចនេះ​ទើប​លោក​ដឹកនាំ​ក្រុមប្រឹក្សា​និង​ប្រជា​ការពារ​សង្កាត់​ចុះ​សារ​ស៊​រ​នឹង​ប៉ែល​ឈូស​កៀត​សំអាត​ឲ្យ​មាន​បរិស្ថាន​ស្អាត​ឡើង​វិញ​ជៀសវាង​ប៉ះពាល់​ដល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅក្បែរនោះ​និង​អ្នក​ធ្វើ​ដំណើរ​ជា​ដើម​។

ក្នុង​ឱកាស​នោះ​ផង​ដែរ​លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី​៣ សូម​សំណូ​ម​ពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​តំបន់​នោះ​ ក៏ដូចជា​អ្នក​ធ្វើ​ដំណើរ​សូម​ចូលរួម​សំអាត​បរិស្ថាន​ទាំងអស់គ្នា និង​កុំ​ភ្លេច​ថែរក្សា​សុខភាព​អនុវត្ត​តាម​ក្រសួងសុខាភិបាល​៕

ដោយ​ ៖​ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម