Connect with us

ព័ត៌មានជាតិ

អ្នក​​មិន​ទាន់​ចាក់ដូសទី៣ សូម​រាយការណ៍ អាជ្ញាធរ​​ខណ្ឌ​នឹង​ចុះ​ចាក់​ដល់​មូលដ្ឋាន​

បានផុស

នៅ

ភ្នំពេញ ៖ កម្ពុជាមិនខ្វះវ៉ាក់សាំងការពារកូវីដ១៩នោះទេ មិនថាតែប្រជាពលរដ្ឋកម្ពុជា ឬជនបរទេស​ដែល​កំពុង​រស់នៅក្នុងប្រទេសកម្ពុជា គឺមានសិទ្ធិ​ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩ដោយមិនគិតថ្លៃទាំងអស់គ្នា។ ហើយបើបងប្អូនណាមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ(ដូសទី៣) ទេអាចមកចាក់ឲ្យបានគ្រប់ៗគ្នា ឬបើមិនអាចមកមណ្ឌលសុខភាពចាក់បាន​ត្រូវរាយការណ៍ទៅអាជ្ញាធរភូមិ សង្កាត់ ខាងក្រុមការងារអូឌីខណ្ឌនឹង​ទៅចាក់ជូនបងប្អូនដល់មូលដ្ឋានតែម្តង។ នេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក្នុងពិធីសំណេះ​សំណាល​​សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅ ដែលជួបទុក្ខលំបាកនាពេលកូវីដ-១៩ សរុបចំនួន១៥០គ្រួសារ នាសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ​លោកបញ្ជាក់ថា បើទោះជាបងប្អូនប្រជាពលរដ្ឋាទាំងអស់ បានចាក់វ៉ាក់សាំងដូសលើកទី៣ហើយក៍ដោយ ក៍បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តឲ្យបាននូវវិធានការ៣ការពារ និង៣កុំ បើទោះជាទៅដល់ណាក៍ដោយ។

​លោកសុខ សម្បត្តិ ក៏​បាន​ក្រើន​រំលឹក​ដល់​ប្រជាពលរដ្ឋគ្រប់រូបត្រូវប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងខិតខំប្រឹងប្រែងប្រកបមុខរបរបង្កបង្កើនផលដាំដំណាំ ចិញ្ចឹមសត្វដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង ព្រោះប្រទេសកម្ពុជាបានបើកគ្រប់វិស័យឡើងវិញហើយ។

គួរបញ្ជាក់ថា ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា នេះលោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ បានឧប្បត្ថមរទេះរុញ១គ្រឿងដល់លោកយាយជរាម្នាក់ឈ្មោះដុង សេក អាយុ៧៧ឆ្នាំ រស់នៅក្នុងភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ អំណោយផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងឱកាសនោះ គឺក្នុងមួយគ្រួសារៗទទួលបាន អង្ករចំនួន២៥គីឡូក្រាម ទឹកស៊ីអ៊ីវចំនួន១យួរ ត្រីខចំនួន១យួរ និងថវិកាចំនួន២០.០០០រៀល៕

អត្ថបទ៖ ឧត្តរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម