បេក្ខជនជាង ១៤ ម៉ឺននាក់ ប្រឡងជាប់ឌីប្លូម គិតជាភាគរយជាង ៩៥% បេក្ខជនជាង ១៤ ម៉ឺននាក់ ប្រឡងជាប់ឌីប្លូម គិតជាភាគរយជាង ៩៥%
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បេក្ខជនជាង ១៤ ម៉ឺននាក់ ប្រឡងជាប់ឌីប្លូម គិតជាភាគរយជាង ៩៥%

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសនៅថ្ងៃទី ២៤ ខែវិច្ឆិកានេះថា ឆ្នាំនេះ មានបេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ ឬឌីប្លូម ប្រឡងជាប់ចំនួនជាង១៤ ម៉ឺននាក់ (១៤១០៥៦) ស្មើនឹង ៩៥,៩៧ ភាគរយស្រី ៧៧ ៤៩៥ ស្មើនឹង ៩៧,២៩ភាគរយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាបានឱ្យដឹងថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សា​បឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា ២០២១ មានមណ្ឌលប្រឡងសរុប ១ ៧១៧ មណ្ឌល និងបន្ទប់សរុប ៧ ០៦៧ បន្ទប់។

បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤ ៨៩៩ នាក់ ស្រី ៨៣ ៨២៣ នាក់ បេក្ខជនបាន មកប្រឡងសរុប ១៤៥ ៦៦៨ នាក់ ស្រី ៧៩,០៥៦ នាក់ និងបេក្ខជនអវត្តមានសរុប ៩,២០២ នាក់ ស្មើនឹង ៦,៣១ភាគរយ ស្រី ៤ ៧២៦ នាក់ ស្មើនឹង ៥,៩៧ភាគរយ។ បេក្ខជនប្រឡងជាប់សរុប ១៤១០៥៦ នាក់ ស្មើនឹង ៩៥,៩៧ភាគរយ ស្រី ៧៧ ៤៩៥ ស្មើនឹង ៩៧,២៩ភាគរយ។

ក្រសួងបានបន្តថា ជារួមការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង៖ ១៥ វិច្ឆិកា ២០២១ បាន ប្រព្រឹត្តទៅដោយរលូនតាមគោលការណ៍ច្បាប់យុត្តិធម៌ តម្លាភាព និងប្រកបដោយសុវត្ថិភាព និងសណ្តាប់ធ្នាប់ ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងសុខាភិបាល គណៈអភិបាលរាជធានី ខេត្ត ក៏ដូចជាការខិតខំប្រឹងប្រែង និងការដឹកនាំ ផ្ទាល់របស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ របស់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងនាយក នាយិកាគ្រឹះស្ថានសិក្សានីមួយៗទាំងការរៀបចំយន្តការ រដ្ឋបាល-បច្ចេកទេស សន្តិសុខ សុវត្ថិភាព និងសុខភាព ព្រមទាំងការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ និងគណៈកម្មការនានា ប្រកបដោយភាពម៉ត់ចត់ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ រួមទាំងការចូលរួមអនុវត្តបានល្អនូវ បទប្បញ្ញត្តិ និងកម្រិតវិន័យពីសំណាក់បេក្ខជនប្រឡង។

ក្នុងចំណោមបេកជនប្រឡងជាប់ចំនួន១៤១០៥៦ នាក់ក្នុងនោះនៅមណ្ឌលប្រឡងភ្នំពេញមានបេក្ខជនប្រឡងជាប់ឌីប្លូម សរុប១៣៧០៩ នាក់  ស្រី៧១៨៦ នាក់ស្មើនឹង៩៤,៥១ភាគរយ  ស្រី ៩៥,៨៤ភាគរយក្នុងចំណោមបេក្ខជនមកប្រឡងសរុប១៤៥០៦នាក់  ស្រី ៧៤៩៨នាក់។

នៅឆ្នាំមុនទោះបីជាក្រសួងអប់រំយុវជននិងកីឡាបានរៀបចំការប្រឡងក៏ដោយក៏ក្រសួងបានសម្រេចឱ្យបេក្ខជនដែលបានដាក់ពាក្យប្រឡងឱ្យជាប់ទាំអស់គ្នាដោយស្វ័យប្រវត្តិដោយមិនមានអ្នកធ្លាក់ឡើយ៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម២ ម៉ោង មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍២ ម៉ោង មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍៣ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services