Connect with us

ព័ត៌មានជាតិ

លម្អិត​ឈ្មោះ​ អាសយដ្ឋាន​អ្នក​ឆ្លងកូវីដ ១០ នាក់ រកឃើញ​ថ្មី​ ​នៅព្រឹកនេះ

បានផុស

នៅ

ក្រសួង​សុខាភិបាល​បាន​សម្រេច​បញ្ចេញ​អត្តសញ្ញាណ​អ្នក​ឆ្លង​កូវីដ ១០ នាក់ដែល​រកឃើញ​នៅ​ព្រឹកនេះ ដោយ​​មាន​បង្ហាញ​ទាំង​ឈ្មោះ​ អាស័យដ្ឋាន ទីកន្លែង​ធ្វើការ ដើម្បី​ប្រជាពលរដ្ឋ​មាន​ការ​ប្រុង​ប្រយ័ត្ន ឬ​អ្នកមាន​ការ​ប៉ះពាល់ត្រូវ​ប្រញាប់​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នក​ដំណើរ​ចូល​ប្រទេស​កម្ពុជា មិន​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា មាន ០៤ នាក់៖

១/ បុរស​ជានជាតិ​ខ្មែរ​ឈ្មោះ អ៊ីវ សុគន្ធ អាយុ ៧៥ ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌ​ដូន​ពេញ ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន មក​ដល់​កម្ពុជា​នៅ​ថ្ងៃ ២០ វិច្ឆិកា ឆ្នាំ ២០២០។ លទ្ធផល​ធ្វើ​តេស្ត​សំណាក​លើក​ទី​ពីរ​នៅ​ថ្ងៃ ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក មាន​វិជ្ជមាន​កូវីដ ១៩ ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត។

២/ បុរស​ជនជាតិ​អាមេរិក​ឈ្មោះ KAW THIKUN អាយុ ៥៩ ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​ផ្សារ​ថ្មី ខណ្ឌ​ដូន​ពេញ ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន មក​ដល់​កម្ពុជា​នៅ​ថ្ងៃ ២០ វិច្ឆិកា ឆ្នាំ ២០២០។ លទ្ធផល​ធ្វើ​តេស្ត​សំណាក​លើក​ទី​ពីរ​នៅ​ថ្ងៃ ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក មាន​វិជ្ជមាន​កូវីដ ១៩ ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត។

៣/ បុរស​ជនជាតិ​អាមេរិក​ឈ្មោះ SHAWN THACH អាយុ ៤២ ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​សង្កាត់​ទឹកថ្លា ខណ្ឌ​សែនសុខ ជា​អ្នក​ដំណើរ​មក​ពី​ប្រទេស​ចិន មក​ដល់​កម្ពុជា​នៅ​ថ្ងៃ ២០ វិច្ឆិកា ឆ្នាំ ២០២០។ លទ្ធផល​ធ្វើ​តេស្ត​សំណាក​លើក​ទី​ពីរ​នៅ​ថ្ងៃ ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក មាន​វិជ្ជមាន​កូវីដ ១៩ ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ខ្មែរ​សូវៀត។

៤/ បុរស​ជានជាតិ​អាមេរិក​ឈ្មោះ OUM CHANDARA អាយុ ៤៩ ឆ្នាំ មាន​អាស័យដ្ឋាន​នៅ​រាជធានី​ភ្នំពេញ ជា​អ្នក​ដំណើរ​មក​ពី​អាមេរិក បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់) មក​ដល់​កម្ពុជា​នៅ​ថ្ងៃ ០៤ ធ្នូ ឆ្នាំ ២០២០។ លទ្ធផល​ធ្វើ​តេស្ត​សំណាក​មាន​វិជ្ជមាន​កូវីដ ១៩ ហើយ​បច្ចុប្បន្ន​អ្នក​ជំងឺ​កំពុង​សម្រាក​នៅ​មណ្ឌល​សុខភាព​ចាក់​អង្រែ។

អ្នក​ឆ្លង​ពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍ ២៨ វិច្ឆិកា មាន ០៦ នាក់៖

១/ ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ MUY SOPHEAVY អាយុ ២២ ឆ្នាំ មានអាសយដ្ឋាន​នៅ​ផ្ទះជួល​ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។

២/ ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ YEAK CHANTHA អាយុ ២៨ ឆ្នាំ មានអាសយដ្ឋាន​នៅ​ផ្ទះ​លេខ ២៣៦ ផ្លូវ​លេង ៦៣៨ ភូមិ​​ម៉ាក់ក្លឿង សង្កាត់​ច្បារអំពៅ ១ ខណ្ឌ​ច្បារអំពៅ ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។

៣/ បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ CHEAK CHANRATH អាយុ ២០ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ត្រឡោកបែក ៣ ខណ្ឌ​ទួលគោក ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។

៤/ ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ PHO DOLLA អាយុ ២៤ ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។

៥/ បុរស​ជនជាតិ​ខ្មែរ​ឈ្មោះ KHAN VEHA អាយុ ២៣ ឆ្នាំ មានអាសយដ្ឋាន​ស្នាក់នៅ​ស្តុប NOKIA ១ ខណ្ឌ​សែនសុខ ជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។

៦/ ស្រ្តី​ជនជាតិ​ខ្មែរ​ឈ្មោះ KOUCH DAVIN អាយុ ២៣ ឆ្នាំ មានអាសយដ្ឋាន​នៅ​ផ្ទះ​អឺ៥៣ ភូមិ​តាងួន សង្កាត់​កំបូល ខណ្ឌ​កំបូលជា​បុគ្គលិកហាង Pedro ផ្លូវ​ព្រះសីហនុ ជា​អ្នក​ប៉ះពាល់​អ្នក​ជំងឺ​កូវីដ ១៩ ឈ្មោះ​ឡាយ សេងលីន អាយុ ២១ ឆ្នាំ ដែលរកឃើញ​វិរុស​កូវីដ ១៩ នៅ​ថ្ងៃ ០២ ធ្នូ ឆ្នាំ​២០២០។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម