Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិអប្សរាប្រទះឃើញ ថាសលោហៈបុរាណមួយនៅប្រាសាទអង្គរវត្ត

បានផុស

នៅ

អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ បានប្រកាស​ពី​ការប្រទះឃើញ​ ថាស​លោហៈ បុរាណមួយ​នៅ​ប្រាសាទអង្គរវត្ត ចន្លោះ​រានហាល និង​បណ្ណាល័យ​ខាងត្បូង​ប្រាសាទអង្គរវត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថាស​លោហៈ​ នេះ មាន​ទំហំ​អង្កត់ផ្ចិត ៦២​ស​.​ម ជម្រៅ​បាត​ថាស ៣ ស​.​ម ផ្ទៃ​បាត​រាង​មូល និង​រីក​មាត់​ឡើង​មកលើ​បន្តិច និង​បត់​រាបស្មើ ដោយ​ផ្នែក​ខាងចុង​មាន​រាង​ក្បាច់​កោង​តូចៗ​ព័ទ្ធជុំវិញ​។​

នៅលើ​ផ្ទៃ​ថាស​ទាំងមូល​ ពុំ​ឃើញ​មាន​ក្បាច់លម្អ ឬ​អក្សរ​អ្វីដែល​អាចអោយ​កំណត់​ពី​អាយុកាល​នៃ​វត្ថុ​នេះ​អោយបាន​ច្បាស់លាស់​នៅឡើយ​ទេ​។

បច្ចុប្បន្ន ក្រុម​ចុះបញ្ជី​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ បាន​យកមក​រក្សា​ទុកជា​បណ្តោះ​អាសន្ន នៅ​មជ្ឈមណ្ឌល​ជាតិ​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ធ្វើការ​ចុះបញ្ជី និង​កំណត់​អត្តសញ្ញាណ​វត្ថុ​បុរាណ​នេះ​ជាដំបូង​សិន មុននឹង​លាង​សម្អាត និង​ជួសជុល​តាម​បច្ចេកទេស​ជំនាញ​ជួស​ជុល​វត្ថុ​បុរាណ​ជា​បន្តទៀត៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម