ស្ពានជួរទន្លេសេសាន កាន់តែចាស់ទ្រុឌទ្រោម អាជ្ញាធរ អំពាវនាវ កុំឱ្យដឹកលើសទម្ងន់ ស្ពានជួរទន្លេសេសាន កាន់តែចាស់ទ្រុឌទ្រោម អាជ្ញាធរ អំពាវនាវ កុំឱ្យដឹកលើសទម្ងន់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្ពានជួរទន្លេសេសាន កាន់តែចាស់ទ្រុឌទ្រោម អាជ្ញាធរ អំពាវនាវ កុំឱ្យដឹកលើសទម្ងន់

បានផុស

នៅ

ស្ពានចំនួន ៤ នៅតាមបណ្តោយផ្លូវជាតិលេខ ៣៧៦អេស ជួរមាត់ទន្លេសេសាន មានសភាពចាស់ទ្រុឌទ្រោម ហើយអាជ្ញាធរស្រុកសេសាន អំពាវនាវឲ្យបងប្អូនប្រជាជន ដែលមានរថយន្តធំៗដឹកទំនិញ បើកបរតាមផ្លូវនេះត្រូវកាត់បន្ថយការដឹកលើសទម្ងន់ និងជួយថែររក្សាទាំងស្ពានចាស់ និងស្ពានថ្មី ដើម្បីប្រើប្រាស់បានយូរអង្វែង។       

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុវណ្ណ ពិសិដ្ឋ អភិបាលស្រុកសេសាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យជួយថែរក្សាទាំងស្ពានចាស់ និងស្ពានថ្មី ចៀសវាងការដឹកលើសទម្ងន់ ដើម្បីកុំឲ្យខូចស្ពាន កាន់តែធន់ធ្ងរទៅ ក្នុងពេលដែលមិនទាន់បានសាងសង់ថ្មីនោះ។   

លោកអភិបាលស្រុកបានឱ្យដឹងថា តាមបណ្តោយផ្លូវ ជួរមាត់ទន្លេសេសាន មានស្ពានចំនួន ០៨ រាជរដ្ឋាភិបាលបានផ្តល់ ជូនស្ពានបេតុងចំនួន ០៤ សាងសង់រួចហើយនៅចំនួន០៤ទៀតដែលចាស់ទ្រុឌទ្រោម។

លោក ស៊ូមី ប្រជាពលរដ្ឋរស់នៅក្នុងភូមិភ្លុក ឃុំភ្លុក បានគាំទ្រចំពោះការអំពាវនាវឡើងនេះ ព្រោះបានការពារផលប្រយោជន៍សម្រាប់ទាំងអស់គ្នា និងថែរក្សាបាននៅសមិទ្ធផលថ្មីៗ ដែលរាជរដ្ឋាភិបាលបានផ្តល់ជូន ដូចជាស្ពានបេតុងនិងផ្លូវកៅស៊ូនេះជាដើម។       

លោកសាទរជាមួយការយកចិត្តទុកដាក់របស់អាជ្ញាធរស្រុក ដែលបានប្រឹងប្រែងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ភូមិ ឃុំ ស្រុកយើង ជាពិសេសប្រជាជននៅតំបន់នេះទទួលបានសមិទ្ធផលថ្មីៗពីរាជរដ្ឋាភិបាល។

លោកថ្លែងថា “អរគុណហើយដែលបានស្ពានល្អ អត់ធ្លាប់ឃើញអញ្ចឹងទេតាំងពីកើតខ្ញុំមក អត់មានបានដូចអញ្ចោះទេ អត់ដែលនឹកឃើញបានស្ពានអញ្ចឹងទេ សព្វថ្ងៃនេះល្អហើយរដ្ឋាភិបាលគាត់ជួយនោះបានស្ពានបានផ្លូវឱ្យ ប្រជាជនទៅមកស្រួល អរគុណច្រើនហើយជាមួយរដ្ឋាភិបាលបានផ្លូវបានស្ពានអីទាំងអស់នេះ ទៅណាមកណាស្រួលមែនទែន”។

សូមបញ្ជាក់ថា ផ្លូវតាមជួរមាត់ទន្លេសេសានមានប្រវែងជាង ២០គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលផ្តល់ជូននិងស្ថាបនាជាផ្លូវកៅស៊ូរួចហើយ ចំណែកស្ពានក៍សាសងសង់ជាបេតុងបានចំនួន ០៤ដែរ នៅសល់ចំនួន០៤ទៀតប្រជាជនក្នុងស្រុកសេសាន សង្ឃឹមថា រាជរដ្ឋាភិបាល និងផ្តល់ជួនទៅតាមជំហានគីង្គក់នៅក្នុងឆ្នាំខាងមុខនេះ ព្រោះការមកធ្វើយឺត  ប្រសើរជាងមិនបានធ្វើសោះ៕

អត្ថបទៈ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services