Connect with us

ព័ត៌មានជាតិ

ក្រសួងការងារប្រកាសដាក់ឱ្យដំណើរការប្រព័ន្ធជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈពីចម្ងាយ​

បានផុស

នៅ

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​កម្មវិធីសិក្សា​សម្រាប់​បណ្តុះបណ្តាល​ពី​ច​ម្ងាយ ឬ​អន​ឡាញ​ឆ្លើយតប​ទៅនឹង​ទីផ្សារការងារ ។​

លោកបណ្ឌិត ពេ​ជ សោភ័ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បាន​មានប្រសាសន៍​នៅក្នុង​ពិធី​នៅ​ព្រឹក​ថ្ងៃទី​២៤​ ខែវិច្ឆិកា​ ថា​ ប្រព័ន្ធ​ជាតិ​អប់រំ​បណ្ដុះបណ្ដាលបច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយ ឬ​តាម​អន​ឡាញ​គឺជា​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ដែល​ផ្ដល់នូវ​មធ្យោបាយ​ក្នុងការ​សិក្សា​តាមរយៈ​ការមើល​វីដេអូ និង​ឯកសារ​អេឡិចត្រូនិក​ផ្សេងៗ​ដោយ​ខ្លួនឯង​ផ្ទាល់ តាមរយៈ​កុំព្យូទ័រ ថេ​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​របស់​ពួកគេនៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ប្រព័ន្ធ​ជាតិ​នេះ មាន​៣​តួអង្គ​សំខាន់ៗ​ដែល​រួមមាន​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ គ្រឹះស្ថាន អ​.​ប​.​វ​. និង​សិក្ខាកាម សិស្ស និស្សិត ដែល​ក្នុងនោះ​ក្រសួង​ការងារ មាន​ភារកិច្ច​គ្រប់គ្រង ថែទាំ និង​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ​ជាតិ​ទាំងមូល​ ផលិត​របាយការណ៍​រួម ត្រួតពិនិត្យ តាមដាន និង​វាយតម្លៃ​ការអនុវត្ត​ការងារ​របស់​គ្រឹះស្ថាន អ​.​ប​.​វ​.​។ គ្រឹះស្ថាន អ​.​ប​.​វ​.មាន​ភារកិច្ច​បង្កើត​មាតិកា​មេរៀន​, វីដេអូ​បង្រៀន​, ឯកសារ​មេរៀន​, គ្រប់គ្រង​ការបង្រៀន និង​រៀន​របស់ខ្លួន និង​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្សេងៗ រីឯ​សិក្ខា​មកា​ម សិស្ស និស្សិត​ មាន​ភារកិច្ច​ចូលរៀន​, ធ្វើ​កិច្ចការ​, ប្រឡង និង​ស្វ័យ​វាយតម្លៃ​ការសិក្សា​របស់ខ្លួន​។​

លោក​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រីបញ្ជាក់​បន្ថែមថា ក្រសួង​ការងារមិនទាន់​បញ្ចប់​មហិច្ឆតា​របស់ខ្លួន​ក្នុងការ​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​បណ្តុះបណ្តាល​ប​ច្ចេក​ទេស និង​វិជ្ជាជីវៈ ត្រឹមនេះ​ទេ គឺ​ក្រសួង​មាន​ផែន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ជាតិ​ធ្វើតេស្ត​បញ្ជាក់​សមត្ថភាព​តាម​អន​ឡាញ ឬ​ពី​ចម្ងាយ (E-RPL), អភិវឌ្ឍ​ប្រព័ន្ធគ្រប់​គ្រង​គ្រឹះស្ថាន អ​.​ប​.​វ​. (School Management System), រៀបចំ និង​អភិវឌ្ឍ​មជ្ឈមណ្ឌល​ទិន្នន័យ (Data Center), បន្ត​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​ ថ្នាក់ដឹកនាំ​, មន្ត្រីរាជការ និង​សាស្ត្រាចារ្យ គ្រូ​បច្ចេកទេស និង​បន្ត​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នៅតាម​គ្រឹះស្ថាន អ​.​ប​.​វ​.ជាដើម​។​

លោក​បាន​បន្ថែមថា ​ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ ទាមទារ​ឱ្យ​គ្រប់​ក្រសួងស្ថាប័ន អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍន៍​ទាំងអស់​ចូលរួម​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​គាំទ្រ​ទាំង​ធនធាន​បច្ចេកទេស និង​ហិរញ្ញវត្ថុ​។​

នៅក្នុង​កម្មវិធី​នេះដែរ លោកស្រី NADIA OTTIGERនាយិកា​រង​នៃ​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ និង​កិច្ចសហប្រតិបត្តិការ​(SDC)បាន​មានប្រសាសន៍ថា SDC​នឹង​បន្ត​ចូលរួម​សហការ​ជាមួយ​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ក្នុងការ​អភិវឌ្ឍន៍​ជំនាញ​នៅ​កម្ពុជា និង​បន្ត​គាំទ្រ​ទាំង​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ​ដល់​ប្រព័ន្ធ​ជាតិ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ពី​ចម្ងាយឬ​តាម​អន​ឡាញ ដើម្បី​ឱ្យមាន​លក្ខណៈ​ពេញលេញ និង​គ្រប់គ្រាន់​ស្របតាម​តម្រូវ​ការងារ​របស់​អ្នកប្រើប្រាស់ និង​ការរីកចម្រើន​នៃ​បច្ចេកវិទ្យា​។​

គួរបញ្ជាក់​ថា ​គិត​ត្រឹម​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២១ នេះ​មាន គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ក្រោម​ឱវាទ​ក្រសួង​ចំនួន​៥៧ កំពុង​ប្រើប្រាស់​ប្រព័ន្ធ​ជាតិ​នេះ​សម្រាប់​ការបង្រៀន និង​រៀន​ពី​ចម្ងាយ​ ឬ​តាម​អន​ឡាញ​និង​សិក្ខាកាម សិស្ស និស្សិត​ចំនួន៣១៥២៩​នាក់​បាន​ចូលរៀន​ក្នុង​ប្រព័ន្ធ​ជាតិ​ដែលមាន មាតិកា​មេរៀន និង​វីដេអូ​មេរៀន​ចំនួន៣ ៥២២ ត្រូវបាន​បញ្ចូល​ក្នុង​ប្រព័ន្ធ​ជាតិ​។​

ចំណែក​ចំនួន​អ្នក​ទាញយក​កម្មវិធី TVET E-Learning ដាក់​ក្នុង​ថេ​ប្លេ​ត ឬ​ស្មា​ត​ហ្វូ​ន​ពី AppStore (iOS), Play Store (Android) និ​បង​AppGallery(Huawei) សរុប​ប្រមាណ​ជិត ១​ម៉ឺន​នាក់​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម