Connect with us

ព័ត៌មានជាតិ

ស្ថានទូត​ខ្មែរ​នៅ​ប្រទេស​ម៉ាឡេស៊ី រៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​អាហារ​កម្ពុជា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ

បានផុស

នៅ

លោក ចើ​យ វិចិត្រ ឯកអគ្គរដ្ឋទូត​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃ​អង្គារ ទី​២៣ ខែវិច្ឆិកា ម្សិលមិញ បានរៀបចំ​កម្មវិធី​ផ្សព្វផ្សាយ​ម្ហូបអាហារ​របស់​កម្ពុជា នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ដើម្បី​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​យូរអង្វែង រវាង​ប្រទេស​ទាំងពីរ ដែលជា​ផ្នែក​មួយ​នៃ​គ្រួសារ​អាស៊ាន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅ​ក្នុង​ពិធី​នោះ លោក ជ័យ វិចិត្រ បាន​លើក​ឡើង​ថា អាហារ គឺជា​មធ្យោបាយ​ភ្ជាប់​មនុស្ស​ដោយ​មិន​គិតពី​ភាព​ខុសគ្នា​នៃ​វប្បធម៌ ជាតិ​សាសន៍ ឬ​សាសនា​ឡើយ​។ លោក​ថា ព្រឹត្តិការណ៍​នេះ ជា​កម្មវិធី​ដំបូង​គេ​ក្នុង​គោលបំណង “​មិន​ត្រឹមតែ​លើកកម្ពស់​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ទ្វេភាគី​រវាង​កម្ពុជា និង​ម៉ាឡេស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ និង​យូរអង្វែង​រវាង​ប្រទេស​យើង​ទាំងពីរ​ដែលជា​ផ្នែក​មួយ​នៃ​គ្រួសារ​អាស៊ាន​”​។

នៅ​ក្នុង​ឱកាស​នោះដែរ លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការយោគយល់​គ្នា​ចំនួន​៤ ដើម្បី​ផ្សព្វផ្សាយ​អាហារ​កម្ពុជា​នៅក្នុង​ទីផ្សារ​ប្រទេស​ម៉ាឡេស៊ី​។ ដែល​ការចុះហត្ថលេខា​នេះ គឺ​ដើម្បី​ត្រួសត្រាយ​ផ្លូវ​សម្រាប់​កិច្ចសហការ និង​ស្វែងរក​ឱកាស​ក្នុងការ​អភិវឌ្ឍ និង​គាំទ្រ​កម្មវិធី ដែល​នឹងមាន​អត្ថប្រយោជន៍​ទៅវិញទៅមក​ដល់​ភាគី​ពាក់ព័ន្ធ​។

អនុស្សរណៈ​នៃ​ការយោគយល់​នេះ ត្រូវ​បាន​ចុះ​ជាមួយ​សមាគម​ខ្សែសង្វាក់​លក់រាយ​ម៉ាឡេស៊ី សមាគម​សិទ្ធិផ្តាច់មុខ​ម៉ាឡេស៊ី សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​នៃ​ប្រទេស​ម៉ាឡេស៊ី និង GenYouth Sdn.Bhd​។

លោក ជ័យ វិចិត្រ បាន​បញ្ជាក់​ថា “​យើង​នឹង​ព្យាយាម​ជួយ និង​គាំទ្រ​គ្នា​ទៅវិញទៅមក ដើម្បី​ផ្សព្វផ្សាយ និង​បង្កើត​ការ​យល់ដឹង​អំពី​ម្ហូប​ខ្មែរ​ដ៏​ឆ្ងាញ់​ពិសា​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី និង​សម្រួល​ដល់​ការផ្គូផ្គង​អាជីវកម្ម​រវាង​សមាជិក​ក្រុមហ៊ុន​នៃ​សមាគម​ម៉ាឡេស៊ី និង​សហគ្រិន​នៅ​កម្ពុជា​”​។ លោក​ថា វា​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ពីព្រោះ​មាន​អ្នកខ្លះ​បានបង្ហាញ​ពី​ចំណាប់អារម្មណ៍​ក្នុង​ការបើក​ភោជនីយដ្ឋាន​ខ្មែរ ឬ​បន្ថែម​មុខម្ហូប​ខ្មែរ​ទៅក្នុង​បញ្ជី​មុខម្ហូប​របស់​ពួកគេ​។

​ចំណែក​អ្នកស្រី Shirley Tay ប្រធាន​សមាគម​ខ្សែសង្វាក់​លក់រាយ​ម៉ាឡេស៊ី ចង់​ធ្វើការ​ជាមួយ​ស្ថានទូត ដើម្បី​នាំ​យក​ក្រុម​សហគ្រិន​ម៉ាឡេស៊ី​ចំនួន​៣០​នាក់មក​ទស្សនា​នៅ​កម្ពុជា ដើម្បី​ស្វែងរក​ឱកាស​សម្រាប់​ពាណិជ្ជកម្ម និង​ការវិនិយោគ​ទ្វេភាគី​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០២២ ខាងមុខ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម