Connect with us

ព័ត៌មានជាតិ

មិត្តហ្វូនបរិច្ចាកទឹកប្រាក់ជិត ៥០០០ដុល្លារ ពី”កម្មវិធីកាដូបុណ្យភ្ជុំបិណ្ឌ” ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា

បានផុស

នៅ

ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួមរបស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា។ នេះ​បើតាម​ការ​ឲ្យ​ដឹង​របស់​ក្រុមហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលពី​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ នាពេល​កន្លងទៅ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​បាន​បង្កើត​កម្មវិធី​មួយ​ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​របស់ខ្លួន​ឈ្នះ​រង្វាន់​ពិសេស​នៅ​រៀងរាល់​ពេលដែល​ពួកគេ​ធ្វើការ​ស្កេ​ន QR ហើយ​រាល់​ការ​ស្កេ​ន QR ម្ដងៗ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​នឹង​បរិច្ចាគ​ទឹកប្រាក់ ០,០៥​ដុល្លារ ដើម្បី​បរិច្ចាគ​ជូនទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា។

​ឥឡូវនេះ តាមរយៈ​កម្មវិធី​ដែល​បាន​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​ ២០ ខែកញ្ញា ដល់​ថ្ងៃទី​ ១០ ខែតុលា ឆ្នាំ​២០២១ អតិថិជន​មិត្ត​ហ្វូ​ន​បានធ្វើ​ប្រតិបត្តិការ​ស្កេ​ន QR Code សរុប​ចំនួន ៩៦.២៩២ ដង ហើយ​ទឹកប្រាក់​ចំនួន ៤.៨១៥​ដុល្លារ​អាមេរិក ត្រូវបាន​បរិច្ចាគ​សម្រាប់​ជា​អំណោយ​ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា។

​លោក ញ៉ុ​ង ឌិន​ថន អគ្គនាយករង​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បានប្រគល់​អំណោយ​ជា​ថវិកា​នេះ ទៅ​ឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា នា​ថ្ងៃទី​ ២៣ ខែវិច្ឆិកា ឆ្នាំ​ ២០២១។ លោក ឌិន​ថន បាន​ថ្លែងថា អំណោយ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​ជា​ហូរហែ​របស់​ក្រុមហ៊ុន ដើម្បី​ផ្ដល់​ត្រឡប់​ទៅវិញ​ទៅ​ឲ្យ​សង្គម​កម្ពុជា។ លោក ឌិន​ថន មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖ “​មន្ទីរពេទ្យ​គន្ធបុប្ផា​បាន​ជួយសង្គ្រោះ​ជីវិត​កុមារ​និង​ទារក​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ហើយ​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​តែងតែ​រីករាយ​ក្នុង​ការជួយ​រួមចំណែក​ជា​វិភាគទាន​ថវិកា​ទៅ​ឲ្យ​មន្ទីរពេទ្យ។ យើង​នឹង​បន្ត​រៃអង្គាស​មូលនិធិ​ច្រើន​ថែមទៀត​សម្រាប់ធ្វើ​អំណោយ​ទៅកាន់​មន្ទីរពេទ្យ។​”

​លោក​វេជ្ជបណ្ឌិត Denis Laurent ដែលជា​អគ្គនាយក​មន្ទីរពេទ្យ គន្ធបុប្ផា បាន​សម្ដែង​នូវ​ការ​អរគុណ​ដល់​ក្រុមហ៊ុន​មិត្ត​ហ្វូ​ន ដែល​តែងតែ​បង្កើត​កម្មវិធី​ថ្មីៗ​ដើម្បី​រៃអង្គាស​មូលនិធិ​គាំទ្រ​ដល់​មន្ទីរពេទ្យ។ លោក​វេជ្ជបណ្ឌិត Laurent បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖ “​យើង​នឹង​ប្រើប្រាស់​ថវិកា​ទាំងនេះ​ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​កុមារ​និង​ទារ​កនៅ​កម្ពុជា កាន់តែ​ប្រសើរឡើង តាមរយៈ​ការគាំទ្រ​ដល់​សកម្មភាព​នានា​របស់​មន្ទីរពេទ្យ​គន្ធបុប្ផា​។​”

​ក្រុមហ៊ុន មិត្ត​ហ្វូ​ន បាននិងកំពុង​នាំមុខគេ​នៅក្នុង​ការជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ឌីជីថល​ជាតិ​របស់ខ្លួន។ កន្លងមក ក្រុមហ៊ុន​បានធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ស្ថាប័នរដ្ឋ​សំខាន់ៗ ដើម្បី​អនុវត្ត​គម្រោង​ឌី​ជី​ថ​លូ​ប​នីយកម្ម​នៅក្នុង​វិស័យ​ជាច្រើន ដូចជា វិស័យ​អប់រ សុខាភិបាល និង​ដឹកជញ្ជូន។ មិន​ត្រឹមតែ​ផ្តោតលើ​អាជីវកម្ម​ប៉ុណ្ណោះ​ទេ មិត្ត​ហ្វូ​ន​ គឺជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដទៃ​ទៀត​ ដែល​តែងតែ​រួមចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ខ្លួន​ក្នុងការ​អភិវឌ្ឍន៍​សង្គម ហើយ​ចាត់ទុក​វា​ជា​សកម្មភាព​ទំនួល​ខុសត្រូវ និង​កាតព្វកិច្ច​របស់​អាជីវ​កម្ម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម