ឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន ជិត២០០ គីឡូ រត់គេចខ្លួន​ ខណៈ​ជួបកម្លាំងឈរល្បាត ឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន ជិត២០០ គីឡូ រត់គេចខ្លួន​ ខណៈ​ជួបកម្លាំងឈរល្បាត
Connect with us
Helistar Cambodia - Helicopter Charter Services

សន្តិសុខសង្គម

ឧក្រិដ្ឋជនគ្រឿងញៀនឆ្លងដែន ជិត២០០ គីឡូ រត់គេចខ្លួន​ ខណៈ​ជួបកម្លាំងឈរល្បាត

បានផុស

នៅ

ក្រុមឧក្រិដ្ឋជនជួញដូរគ្រឿងញៀនបានរត់គេចខ្លួន បន្សល់ទុកគ្រឿងញៀនជិត ២០០ គីឡូក្រាម (១៧០ ដុំ) ខណៈដែលកម្លាំងនគរបាលវរៈការពារព្រំដែនល្បាតតាមដងទន្លេប្រទះឃើញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងល្បាតបានប្រទះឃើញគ្រឿងញៀនចំនួន ១៧០ ដុំ នៅវេលាម៉ោង ១៩ យប់ថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ ២០២១ នៅចំណុចកោះល្ង ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចឱ្យដឹងថា កម្លាំងនគរបាលការពារព្រំដែនបានចុះល្បាតតាមដងទន្លេប្រទះឃើញទូកមួយគ្រឿងបើកបរចេញពីទឹកដីឡាវ ចំណុចកោះស្ដាំ ស្រុកមឿងខូងចូលមកដីកម្ពុជា ចំណុចកោះស្ដាំ ឃុំព្រះរំកិល ស្រុកបូរីអូរស្វាយសែនជ័យ ឧក្រិដ្ធជនសង្ស័យឃើញកម្លាំងសមត្ថកិច្ចបានរត់គេចខ្លួនបន្សល់ទុកការុងគ្រឿងញៀន។

សមត្ថកិច្ចបានបន្តឲ្យដឹងទៀតថា ក្រោយប្រទះឃើញមានដបទឹកសុទ្ធ និងការុងនៅលើទូកកម្លាំងសមត្ថកិច្ចសង្ស័យបានចុះពិនិត្យមើលរកឃើញគ្រឿងញៀននៅក្នុងការុងជាច្រើនដែលក្រុមឧក្រិដ្ឋជនរត់គេចហើយជាបន្សល់ទុកនៅលើទូក។

បច្ចុប្បន្នគ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានត្រូវបានកម្លាំងវរៈការពារព្រំដែនរាយការណ៍ដល់ថ្នាក់លើ និងធ្វើការដឹកជញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងទាំងយប់ចំនួន ១៧០ ដុំ ប្រមាណ ១៧០ គីឡូ៕

អត្ថបទៈ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services