Connect with us

ព័ត៌មានជាតិ

ធ្វើ​អត្តសញ្ញាណ​កម្ម​​យឺតយ៉ាវ​ ស្នងការ​រង​បញ្ជា​ឲ្យ​ចុះស្រាវជ្រាវ​តាម​ប៉ុស្តិ៍ តាម​ខណ្ឌ

បានផុស

នៅ

ស្នងការរងទទួលផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានជំរុញឱ្យមន្ត្រីផ្នែកអត្តសញ្ញា ណកម្មចុះស្រាវជ្រាវពិនិត្យភាព​អសកម្ម​ ចំពោះ​មន្ត្រី​តាម​បណ្តា​ខណ្ឌ​និង​ប៉ុស្តិ៍​រដ្ឋបាលដែល​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មិន​បាន​ល្អ​ ដើម្បីមានវិធានការនិងកែលម្អឱ្យបានប្រសើរ​។

ថ្លែង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​វិច្ឆិកា​ និង​លើក​ទិស​ដៅ​ការងារ​អនុវត្ត​បន្ត​សម្រាប់​ខែធ្នូ​នៃ​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ កាលពី​ថ្ងៃ​ទី​២៤ ​វិច្ឆិកា​ លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ស្នងការ​រង​ទទួល​ផែនការ​ងារ​អត្តសញ្ញាណ​កម្ម​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ​បាន​ជំរុញ​មន្ត្រី​ការិយាល័យ​ជំនាញ​អត្ត​សញ្ញា​កម្ម ​ត្រូវ​ចុះ​ស្រាវជ្រាវ​ពង្រឹង​ការ​ត្រួតពិនិត្យ​ចំពោះ​មន្ត្រី​បម្រើ​ការងារ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​នៅ​តាម​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ និង​តាម​បណ្តា​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ដែល​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​មិន​បាន​ល្អ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លង​មក​តែង​កើត​មាន​បាតុភាព​មិន​ប្រក្រតី​ជុំវិញ​មន្ត្រី​មួយ​ចំនួន​តូច​នៅ​តាម​មូលដ្ឋាន​មាន​ភាព​យឺតយ៉ាវ​នៃ​ការ​ផ្តល់​សេវា​ជូន​ពួក​គាត់​ និង​ការ​យក​ឯកសារ​របស់​ប្រជាពលរដ្ឋ​ទុក​ចោល​ ជាមួយនឹង​ការ​ទាមទារ​រក​ប្រាក់​ខុសច្បាប់​ណាមួយ​នោះ​។

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ បានមានប្រសាសន៍ថា ត្រូវ​រក​ប្រភព​បញ្ហា​ឱ្យ​ច្បាស់​ជា​មូលដ្ឋាន​ក្នុង​ការ​រាយការណ៍​ជូន​ថ្នាក់លើ​ដើម្បី​មាន​វិធានការ​ នៅ​គ្រា​ដែល​មន្ត្រី​ជំនាញ​អត្តសញ្ញាណ​កម្ម​កំពុង​បើក​យុទ្ធនាការ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ សម្រាប់​ប្រើប្រាស់​ក្នុង​កិច្ច​ការងារ​សំខាន់​ផ្សេងៗ​ ជា​ពិសេស​ក្នុង​ការ​ប្រើប្រាស់​ចូលរួម​ចុះ​ឈ្មោះ​ និង​ចូលរួម​បោះ​ឆ្នោត​ ជ្រើសរើស​ក្រុមប្រឹក្សា​ ឃុំ​សង្កាត់​អណ​ត្តិ​ទី​៥​ ឆ្នាំ​២០២២​ និង​ជ្រើស​សមាជិក​រដ្ឋសភា​ នីតិកាល​ទី​៧​ ឆ្នាំ​២០២៣​ នៅ​ពេល​ខាង​មុខ​នេះ​ ។​

ទន្ទឹមនឹងនេះ លោក​ឧត្តមសេនីយ៍ទោ​ ហម​ វ៉ា​ន់​ថា​ ក៏​បានជំរុញ​មន្ត្រី​ការិយាល័យ​ជំនាញ​អត្តសញ្ញាណ​កម្ម​ បន្ត​គ្រប់គ្រង​ប្រមូល​ទិន្នន័យ​ការ​ស្នាក់​នៅ​របស់​ប្រជាពលរដ្ឋ​ពី​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទាំង​១៤​ឱ្យ​បាន​ច្បាស់លាស់​ និង​ត្រឹមត្រូវ​,​ ត្រូវ​ចុះ​ផ្សព្វផ្សាយ​អប់រំ​ជូន​ប្រជាពលរដ្ឋ​អំពី​បែបបទ​នីតិវិធី​ សារៈសំខាន់​នៃ​ការ​ចុះបញ្ជី​ស្នាក់​នៅ​ ,​ ពង្រឹង​ខិតខំ​គ្រប់គ្រង​ទិន្នន័យ​ចុះបញ្ជី​ស្នាក់​នៅ​តាម​ប្រពន្ធ​បច្ចេកវិទ្យា​ឱ្យ​បាន​ល្អ​,​ ខិតខំ​ចុះ​ណែនាំ​អនុវត្ត​ការងារ​ជំនាញ​នៅ​តាម​បណ្តា​ខណ្ឌ​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឱ្យ​បាន​ត្រឹមត្រូវ​តាម​របៀបរបប​ការងារ​ និង​ចុះ​ណែនាំ​អំពី​របៀប​ដោះស្រាយ​បញ្ហា​លើ​ការងារ​អត្តសញ្ញាណ​កម្ម​។​

លោក​ឧត្តមសេនីយ៍​ស្នងការ​រង​បានបន្តទៀត​ថា​ ការ​ផ្តល់​ជូន​សេវា​អត្តសញ្ញាណ​កម្ម​ សៀ​ភៅ​ស្នាក់​នៅ​ សៀវភៅ​គ្រួសារ​ និង​​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ គឺ​តាម​គោលការណ៍​មិន​តម្រូវ​ឱ្យ​បង់ប្រាក់​ និង​ការ​ផ្តល់​ជូន​ប្រជាពលរដ្ឋ​មិន​ឱ្យ​លើស​រយៈពេល​ពី​១០​ថ្ងៃ​ទៅ​១៥​ថ្ងៃ​នោះ​ទេ​ ។​

លោកឧត្តមសេនីយ៍ទោ ហម វ៉ាន់ថា ចាត់ទុកកិច្ច​ការងារ​លើកកម្ពស់​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ គឺ​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រជាពលរដ្ឋ​ ដោយ​រាជរដ្ឋាភិបាល​កម្ពុជា​ក៏​ដូច​ជា​ក្រសួងមហាផ្ទៃ​ បាន​យកចិត្តទុកដាក់​បំផុត​ចំពោះ​ការងារ​នេះ​ ក្នុង​នោះ​ដើម្បី​បង្កើន​ការ​អនុវត្ត​ភារកិច្ច​របស់​មន្ត្រី​ជំនាញ​ផ្តល់​សេវា​អត្តសញ្ញាណ​កម្ម​ឱ្យ​បាន​លឿន​ឆាប់រហ័ស​និង​កាន់តែ​មាន​ប្រសិទ្ធភាព​ ក្រសួងមហាផ្ទៃ​បាន​សម្រេច​ផ្ទេរ​សមត្ថកិច្ច​ចុះហត្ថលេខា​លើ​សៀវភៅ​ស្នាក់​នៅ​ (​ក​២)​ នៅ​ថ្នាក់​ស្រុក​ ក្រុង​ ខណ្ឌ​មក​ថ្នាក់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ជា​អ្នក​ផ្តល់​ជូន។​ ចំណែក​សៀវភៅ​គ្រួសារ ​(​ក​៤) ​ពី​ថ្នាក់​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ មក​ថ្នាក់​ក្រុង​ស្រុក​ខណ្ឌ​វិញ​៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១០ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម