Connect with us

ព័ត៌មានជាតិ

សហភាព​អ៊ឺរ៉ុប​ផ្តល់​មូលនិធិ ប្រមាណ ២,៨៥ លាន​អឺរ៉ូ សម្រាប់​ទប់ស្កាត់​ការរីក​រាល ​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​

បានផុស

នៅ

​សហភាព​អឺរ៉ុប កាលពី​ម្សិលមិញ​បាន​ប្រកាស​ផ្តល់​មូលនិធិ​ជា​ទឹកប្រាក់​សរុប​ចំនួន ២០​លាន​អឺរ៉ូ សម្រាប់​គាំទ្រ​ដល់​ប្រព័ន្ធ​សុខាភិបាល នៅ​សហគមន៍​អាស៊ាន ក្នុង​នោះ ចំនួន​២,៨៥ លាន​អឺរ៉ូ សម្រាប់ កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់ខ្លួន កាលពី​ថ្ងៃ​ទី​០៤ ខែ​ធ្នូ ស្ថាន​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​បើក​ដំណើរការ​នូវ​កម្មវិធី​ថ្មី​មួយ ដើម្បី​ជួយ​គាំទ្រ​ដល់​ប្រព័ន្ធ​សុខាភិបាល​របស់​ដៃគូ​អភិវឌ្ឍ​ទាំង​៨ ដែល​ស្ថិត​នៅ​ក្នុង​តំបន់​អាស៊ាន​។ កម្មវិធី​ឆ្លើយតប​និង​ការ​ត្រៀម​បង្ការ​ជំងឺ​រាតត្បាត នៅ​តំបន់​អាស៊ីអាគ្នេយ៍ នឹង​ត្រូវ​អនុវត្ត​កម្មវិធី​ដោយ​អង្គការ​សុខ ភាព​ពិភពលោក ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ នឹង​អាជ្ញាធរ​ជាតិ និង​លេខាធិការដ្ឋាន​អាស៊ាន​។​

​សហភាព​អឺរ៉ុប​បញ្ជាក់​ថា ក្នុង​ចំណែក​នៃ​ថវិកា​សកល​ចំនួន​២០​លាន​អឺរ៉ូ​នោះ ថវិកា​ចំនួន​២,៨៥ លាន​អឺរ៉ូ ដែល​ស្មើ​ប្រមាណ ៣,៤៥ លាន​ដុល្លារ នឹង​ត្រូវ​ចំណាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ កម្មវិធី​នេះ នឹងត្រូវ​អនុវត្ត​ដោយ​ការិយាល័យ​អង្គ​ការ​សុខភាព​ពិភពលោក​នៅ​ភ្នំពេញ និង​សហការ​ជាមួយ​ក្រសួងសុខាភិបាល ដើម្បី​គាំទ្រ​ដល់​ផែនការ​ឆ្លើយតប ថ្នាក់​ជាតិ​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩។​

​សូម​ជម្រាប​ថា គិត​ត្រឹម​ម៉ោង​០៧​ព្រឹក​ថ្ងៃទី​០៥ ខែ​ធ្នូ ឆ្នាំ​២០២០ នៅ​កម្ពុ​ជា​មាន​អ្នក​ឆ្លង​វីរុស​កូ​វីដ​-១៩ ចំនួន​សរុប ៣៤៥​នាក់ ក្នុង​នោះ​ស្ត្រី​ចំនួន​៨០ នាក់ និង​បុរស​២៦៥​នាក់​។ ក្នុង​នោះ​ចំនួន​អ្នក​ព្យាបាល​ជាសះស្បើយ​សរុប​ទូទាំង​ប្រទេស​មាន​ចំនួន​៣០៥​នាក់ និង​អ្នក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​ចំនួន​៣៤​នាក់ និង​អ្នក​សម្រាក​ព្យាបាល នៅ​មណ្ឌល​ន​សុខភាព​ចាក់​អង្រែ រាជធានី​ភ្នំពេញ ចំនួន​០៦​នាក់​។​

​ដោយឡែក​សម្រាប់​អ្នក​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ “​សហគមន៍​ថ្ងៃ​ទី​២៨ វិច្ឆិកា​” គិត​ចាប់ពី​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​០៣ ខែ​ធ្នូ ឆ្នាំ​២០២០ ក្រសួងសុខាភិបាល​បាន​ធ្វើ​តេស្ត​អ្នក​ប៉ះពាល់​សរុប​ទាំងអស់​ចំនួន ១០១៤៧​សំណាក់ ហើយ​នៅ​ក្នុង​ចំនួន​នេះ មាន​អ្នក​វិជ្ជមាន​ពីរោះ​កូ​វីដ១៩ ថ្មី​សរុប​ចំនួន​២៩​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​ខ្មែរ​សូ​វៀត​៕

អត្ថបទ៖ កោះ​កែវ

សូមចុចអាន៖ ​បង្ហាញ​ឈ្មោះជា​​សាធារណៈ​​អ្នកឆ្លង​កូវីដ ១០ នាក់ព្រឹកនេះ ​ បង​ប្អូន​ណា​​ពាក់ព័ន្ធ​ សូម​ប្រញាប់​ទៅ​ធ្វើ​តេស្ត​ជា​បន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម