Connect with us

ព័ត៌មានជាតិ

បាត់​ស្លាក​លេខ​រថយន្ត​ពីរ​គ្រឿង​ដែល​ចត​ទុក​ក្បែរ​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣

បានផុស

នៅ

រថយន្ត​២​គ្រឿង​ចត​ទុក​នៅមុខ​ផ្ទះ​ជាប់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ត្រូវ​ក្រុម ចោរ​ធ្វើ​សកម្មភាព​លួច​គាស់​ស្លាក​លេខ​យកទៅ​បាត់ ធ្វើឲ្យ​ម្ចាស់​រថយន្ត​ទាំងពីរ​គ្រឿង​មានការហួស​ចិត្តយ៉ាងខ្លាំង ដោយ​គិតថា​នៅក្បែរ​ប៉ុស្ដិ៍ប៉ូលីស​មាន​សុ​វត្តិភាព​តែ​បែរជា​មាន​ការបាត់បង់​សម្ភារបែប​នេះ​ទៅវិញ​។

​ហេតុការណ៍​នេះ​បាន​បង្ក ឲ្យ​ឲមាន​ការភ្ញាក់ផ្អើល​នា​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០២០​នៅជាប់​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹងថា រថយន្ត​របស់​បាន​ទុក​មុខផ្ទះ​ជា​រៀងរាល់ថ្ងៃ​ដែល​រថយន្ត​របស់គាត់​ម៉ាក​កាម រី​បា​ឡែ​ន ពណ៌​ទឹកប្រាក់ ហើយ​នៅ​យប់​ថ្ងៃកើតហេតុ​កាត់​បាន​ទុក​រថយន្ដ​នៅមុខ​ផ្ទះ​ជាធម្មតា រូ​ច​ក៏​ចូលទៅ​សម្រាក​ដូច​សព្វដង​។ ប្រភព​បាន​បន្តថា លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​រថយន្ដ​របស់គាត់​បាន​បាត់​ស្លាក​លេខ​តែម្ដង ។ ប្រភព​ដដែល​បាន​បន្តទៀតថា មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ព្រូស ពណ៌​ទឹកប្រាក់ ដែល​នៅជាប់​ផ្ទះ​របស់គាត់​ក៏ត្រូវ​បាន​ក្រុម​ចោរលួច​ស្លាក​លេខ​បាត់ដែរ​។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្បែ​រ​នោះបាន​លើកឡើងថា កាលពីមុន​មិនដែល មាន​ហេតុការណ៍​លួច​រថយន្ត ឬ លួច​ស្លាកលេខ​រថយន្ត ឬលួច​សម្ភារៈ​នោះទេ ។ ​

​ចុងក្រោយ​ប្រជាពលរដ្ឋ​សំណូមពរ​ទៅ លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាល​ស្ទឹងមានជ័យ​ទី​៣ មេត្តា​ដឹកនាំ​កម្លាំង​ចុះ​ការពារ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើសផ្សេងៗ​ដែល​អាច​កើតមាន ឡើង​ជាក់ស្តែង​ដូច​ករណី​ខាងលើនេះ​ជាដើម ។​

​មហាជន​បាន​លើកឡើងថា នៅជាប់​នគរបាល​ប៉ុស្ដិ៍​ហើយ​ក្រុមចោរ​នៅតែ​ប្រហើ​ន​ហ៊ាន​លួច​ចុះ​ទម្រាំ​នៅ​ឆ្ងាយ​ពី​នគរបាល​ប៉ុស្ដិ៍​វិញ​យ៉ាង​មិច​ទៅ​?

អត្ថបទ ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម