Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ជំរុញ​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ​និង​នៅតាម​ដងផ្លូវ​សាធារណៈ

បានផុស

នៅ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ទាំងអស់​ពិសេស អាជ្ញាធរ​ដែល​មាន​មូលដ្ឋាន​នៅ​តាម​ដង​ទន្លេ​ត្រូវមាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដង​ទន្លេ​ឱ្យបាន​ល្អប្រសើរ​មួយ​កម្រិត​ថែមទៀត ស្រប​ពេល​ដែល​យើង​បាន​បើក​ប្រទេស​ឲ្យ​ប្រក្រតី​ឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក​ពាក់ព័ន្ធ​នឹង​ការរៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​តាម​ដង​ផ្លូវ​ក៏​ជា​បញ្ហា​ដែល​ត្រូវ​យកចិត្តទុកដាក់​និង​រៀបចំ​ឲ្យ​បាន​ល្អ​ប្រសើរ​ផងដែរ​។

ការ​ជំរុញ​និង​ណែនាំ​បែបនេះ​របស់​លោក​ឃួ​ង ស្រេង បាន​ធ្វើ​ឡើង​ក្នុង​កិច្ចប្រជុំ​តាមរយៈ​ការ​បញ្ជូន​រូបភាព និង​សម្លេង ( Video Conference ) ជាមួយ​អាជ្ញាធរ​ខណ្ឌ កងកម្លាំងប្រដាប់អាវុធ​ចំណុះ​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​មន្ទីរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត នា​ល្ងាច​ថ្ងៃទី​២៥ វិច្ឆិកា​២០២១​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ។

លោក​ឃួ​ង ស្រេង​ បាន​មានប្រសាសន៍​លើក​ឡើង​ថា ចំពោះ​ចំណាត់​ការ​នៃ​ការរៀបចំ​សណ្ដាប់ធ្នាប់​នៅតាម​ដង​ទន្លេ​នា​ពេល​កន្លងមក គឺ​ពិតជា​ទទួល​បាន​នូវ​ការ​កោតសរសើរ ពី​សំណាក់​ប្រជាពលរដ្ឋ​

​រាជរដ្ឋាភិបាល​និង​ទទួលបាន​ការកោតសរសើ​រ​ពី​អន្តរជាតិ​ផងដែរ។ ដូច្នេះ​ទេ អាជ្ញាធរ​ខណ្ឌ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​យកចិត្តទុកដាក់​ឲ្យ​បាន​ម៉ត់ចត់​លើ​ការទប់ស្កាត់​ធ្វើ​យ៉ាង​ណា កុំ​ឲ្យ​ផ្ទះ​បណ្ដែត​ទឹក សំណង​មិន​រៀបរយ តាម​ដង​ទន្លេ​នេះ​កើត​ឡើងវិញ​។ អាជ្ញាធរ​ខណ្ឌ​ត្រូវតែ​យកចិត្តទុកដាក់​នឹង​ចុះ​ពិនិត្យ​ជាប្រចាំ​នៅតាម​ដង​ទន្លេ​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដោយ​មិន​ឲ្យ​មាន​ការកើត​ឡើងវិញ​នូវ​សំណង់​មិន​រៀបរយ​តាម​ដង​ទន្លេ​នេះ​ឡើយ​។

លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ទៀត​ថា ការអនុវត្ត​ការងារ​លើ​ការរៀបចំ​សណ្ដាប់ធ្នាប់​តាម​ដង​ទន្លេ ទទួល​បាន​នូវ​ភាព​ជោគជ័យ​នេះ គឺ​ពិតជា​មានការ​ចូលរួម​ពី​បងប្អូន​ប្រជាពលរដ្ឋ​និង​ការ​ខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​របស់​យើង ។ ដូច្នេះ​លោក​ស្នើ​ឲ្យ​យើង​បន្ត​កិច្ច​ការងារ​នេះ​ឲ្យ​បាន​ប្រសើរ​ថែមទៀត​ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ដង​ទន្លេ​របស់​យើង​មាន​សណ្តាប់​ធ្នាប់​របៀបរៀបរយ​ និង ​មាន​បរិស្ថាន​ល្អ​ប្រសើរ​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ ​លោក​ឃួ​ង ស្រេង ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ការរៀបចំ​សណ្ដាប់ធ្នាប់​នៅ​តាម​ដង​ទន្លេ​គឺជា​ផ្នែក​មួយ​ហើយ ប៉ុន្តែ​ការរៀបចំ​សណ្តាប់​ធ្នាប់​នៅ​តាម​ដង​ផ្លូវ​គឺជា​រឿង​មួយទៀត ដែល​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ ទាំងអស់​ត្រូវ​ចូលរួម​អនុវត្ត ធ្វើ​យ៉ាង​ណា អោយ​ការរៀបចំ​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវ ឲ្យ​មាន​សោភ័ណភាព​ល្អ​ប្រសើរ សមជា​រាជធានី​ភ្នំពេញ​ដែល​ជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម