Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន HEINEKEN CAMBODIA ឈ្នះ​ពានរង្វាន់​ផ្នែក​បរិស្ថាន​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា (EUROCHAM)

បានផុស

នៅ

ភ្នំពេញ ៖ ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២១ ក្រុមហ៊ុន HEINEKEN Cambodia ត្រូវ​បាន​ទទួលស្គាល់ថា​ជា​ក្រុមហ៊ុន​ដែល​បាន​ចូលរួមចំណែក​ដ៏​ធំ​ចំពោះ​ការអភិរក្ស​បរិស្ថាន​កម្ពុជា តាមរយៈ​ការ​ឈ្នះ​ពានរង្វាន់​ពី​កម្មវិធី Cambodia Eurocham CSR Awards 2021 ដ៏​មាន​កិត្យានុភាព​។​

​ក្រុមហ៊ុន HEINEKEN Cambodia បានឈ្នះ​ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ចូលរួម​ប្រកួតប្រជែង​ផ្សេងទៀត ដើម្បី​ទទួលបាន​ពានរង្វាន់​ផ្នែក​បរិស្ថាន Eurocham CSR Environmental Award ដែល​ក្នុង​ប្រភេទ​ពានរង្វាន់​នេះ​មានការ​ចូលរួម​ប្រកួតប្រជែង​ពី​ក្រុមហ៊ុន​ជាច្រើន​រួមទាំង​សណ្ឋាគារ Sofitel និង​ក្រុមហ៊ុន Total Energies ផងដែរ​។​

​ក្រុមហ៊ុន HEINEKEN Cambodia ក៏​ជា​បេក្ខភាព​មួយ​ក្នុងការ​ប្រកួតប្រជែង​យក​ពានរង្វាន់​ក្នុង​ប្រភេទ CSR Project និង CSR Busines នៅក្នុង​កម្មវិធី​ពានរង្វាន់ Eurocham Cambodia CSR Awards នេះ​ផងដែរ​។ ពានរង្វាន់​ទាំងនេះ​បានទទួល​ស្គាល់​ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​កម្ពុជា​ដោយសារ​ការចូលរួមចំណែក​របស់​ក្រុមហ៊ុន​ទាំងនោះ​ចំពោះ​សង្គមជាតិ និង​បរិស្ថាន​តាមរយៈ​គំនិត​ផ្តួចផ្តើម​ទំនួល​ខុសត្រូវ​សង្គម​របស់​ពួកគេ​។​

​នៅក្នុងពេល​ទទួលពាន​រង្វាន់ លោកស្រី Anne Ollivier នាយក​ផ្នែក​កិច្ចការ​សាជីវកម្ម​របស់​ក្រុមហ៊ុន HEINEKEN Cambodia បាន​ថ្លែងថា “​ក្រុមហ៊ុន HEINEKEN Cambodia របស់​យើង​មាន​កិត្តិយស​ដែល​បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​មាន​តិ​ក្យា​នុ​ភាព​នានា ដែល​បានធ្វើ​កិច្ចការ​ជាច្រើន​ក្នុង​សកម្មភាព​ទំនួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) នៅ​កម្ពុជា​។ ជាមួយនឹង​ម​ហិ​ច្ឆិ​តា​របស់​យើង​ដើម្បី “​ចូលរួម​អភិវឌ្ឍ​ពិភពលោក​ដ៏​ល្អប្រសើរ​” CSR មាន​សារៈសំខាន់​ចំពោះ​ដំណើរការ​អាជីវកម្មរ​បស់​យើង​។ ការការពារ​បរិស្ថាន​គឺជា​សសរស្តម្ភ​មួយ​ក្នុងចំណោម​សសរស្តម្ភ​ទាំង​៣ របស់​យើង ដែល​សសរស្តម្ភ ២​ទៀត គឺ​ការចូលរួម​កិច្ចការ​សង្គម និង​ការ​ពិសា​ដោយ​ការទទួលខុសត្រូវ​។ ការសម្រេចបាន​អ​ព្យា​ក្រិត​ភាព​កាបូន ការការពារ​ទី​ជម្រាល​ទឹក និង​ការកែច្នៃ​ប្រើប្រាស់​ឡើងវិញ​គឺជា​ឆ្អឹងខ្នង​នៃ​ម​ហិ​ច្ឆិ​តា​បរិស្ថាន​របស់​យើង​។ ពានរង្វាន់​នៅ​យប់​នេះ​គឺជា​ការទទួលស្គាល់​ដ៏​អស្ចារ្យ​ចំពោះ​សមិទ្ធផល​របស់​យើង​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ និង​ការប្តេជ្ញាចិត្ត​ដ៏​មោះមុត​របស់​យើង​សម្រាប់​អនាគត​។ ខ្ញុំ​ចង់​ឆ្លៀតឱកាស​នៅ​យប់​នេះ ដើម្បី​ថ្លែងអំណរគុណ​ដល់​សហកា​រី​ទាំងអស់​នៅក្នុង​ក្រុមហ៊ុន HEINEKEN Cambodia ដែល​បាន​ជួយ​ធ្វើឱ្យ​កិច្ចការ​ដ៏​អស្ចារ្យ​នេះ​ឱ្យ​លេចចេញ​ជា​រូបរាង​ឡើង​។ ខ្ញុំ​ក៏​សូម​ថ្លែងអំណរគុណ​ផងដែរ​ដល់ Eurocham ដែល​បានរៀបចំ​ការប្រកួតប្រជែង​នេះ​ឡើង និង​បានបង្ហាញ​សារៈសំខាន់​នៃ CSR”​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ពានរង្វាន់ Eurocham CSR Awards មាន​ប្រភេទ CSR Business Award ប្រភេទ CSR Project Award ប្រភេទ CSR Environmental Award និង​ប្រភេទ CSR Sustainable Production Award​។ ពិធី​ប្រកាស​អ្នកឈ្នះ និង​ប្រគល់​ពានរង្វាន់​ទាំងនេះ​ត្រូវបាន​ប្រារព្វ​ធ្វើឡើង​ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​លោក Tassilo Brinzer ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​។​

​អ្នកឈ្នះ​ពានរង្វាន់​ក្នុង​ប្រភេទ​នីមួយៗ​ត្រូវបាន​ជ្រើសរើស​ដោយ​គណៈកម្មការ​ឯករាជ្យ​ដែលមាន​សមាជិក ១២​នាក់ ដែល​ទទួលបាន​ការគោរព និង​មាន​បទពិសោធ​ការងារ​ច្រើន​ឆ្នាំ​។ សមាជិក​គណៈកម្មការ​ទាំងនេះ​មកពី​វិស័យ​ឯកជន ដៃគូ​អភិវឌ្ឍន៍​អន្តរជាតិ និង​វិស័យ​អប់រំ​។​

​ក្រុមហ៊ុន HEINEKEN Cambodia បច្ចុប្បន្ន​មាន​បុគ្គលិក​ជិត ៧០០​នាក់ និង​ផ្ដល់​ការងារ​ជូន​ប្រជាជន​កម្ពុជា ១២០,០០០​នាក់ ដែល​ប្រកបការងារ​ជា​ផ្នែក​មួយ​នៃ​បណ្ដាញ​អាជីវកម្ម​របស់​ក្រុមហ៊ុន ពោលគឺ​រាប់​ចាប់ពី​កសិករ​ដាំ​ដុះ​ស្រូវ រហូតដល់​អាជីវករ​លក់ដូរ​ភេសជ្ជៈ​នៅតាម​ហាង​នានា​។

​បច្ចុប្បន្ន ក្រុមហ៊ុន HEINEKEN Cambodia ផលិត​ស្រា​បៀរ​ចំនួន ៥​ម៉ាក​ក្នុងប្រទេស​កម្ពុជា ដោយ​គោរព​តាម​បទដ្ឋាន​គុណភាព​ខ្ពស់បំផុត ដែល​បម្រើ​ជូន​អតិថិជន​នូវ​គ្រប់​រសជាតិ​។ ផលិត​ចេញពី​គ្រឿងផ្សំ​ធម្មជាតិ ១០០% ពី​រោងចក្រ​ក្នុងស្រុក ផលិតផល​ស្រា​បៀរ​របស់​ក្រុមហ៊ុន HEINEKEN (Cambodia) នៅ​កម្ពុជា រួមមាន​ស្រា​បៀរ Heineken ស្រា​បៀរ ABC ស្រា​បៀរ Tiger និង Tiger Crystal ស្រា​បៀរ Anchor និង Anchor White និង​ស្រា​បៀរ Gold Crown៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម