Connect with us

ព័ត៌មានជាតិ

កម្ពុជា​ស្នើ​ភាគី​ថៃ​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ខ្មែរ​ចេញចូល​ព្រំដែន ៣.០០០ នាក់​ក្នុង​មួយថ្ងៃ

បានផុស

នៅ

ភាគី​កម្ពុជា​និង​ភាគី​ថៃ​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ស្នាក់​ការ​អន្តរជាតិ​ក្លង​លឹក ​ក្នុងស្រុក​អា​រ័​ញ្ញ​ ខេត្ត​ស្រះកែវ ​ប្រទេស​ថៃ​ នៅ​រសៀល​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ផ្តោត​លើ​ការ បើក​ច្រក​អន្តរជាតិ​និង​ច្រក​តំបន់​ក្នុង​ភូមិ​សា​ស្គ្រ​ខេត្តបន្ទាយមានជ័យ​និង​ខេត្តបាត់ដំបង ជាប់​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគី​កម្ពុជា​បាន​ស្នើ​សុំ​ឲ្យ​ពលរដ្ឋ​ចេញចូល ១ ថ្ងៃ​ចំនួន ៣.០០០​នាក់​ចាប់ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់​។ ក្នុង​កិច្ច​ពិភាក្សា​នោះ​ភាគី​កម្ពុ​ជា​មាន​លោក អ៊ុំ រាត្រី​អភិបាលខេត្ត​បន្ទាយ មានជ័យ និង លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង​ចំណែក​ភាគី​ថៃ​លោក បរិ​នប​ញ្ញា ភោ​ធិ​សាធ អភិបាលខេត្ត​ស្រៈ​កែវ និង​មន្ត្រីរាជការ​កងក​ម្លាំង​ប្រដាប់​អាវុធ​ពាក់ព័ន្ធ​មួយ​ចំនួន​។ ក្នុង​កិច្ចពិភាក្សា​នោះ​ភាគី​កម្ពុជា​បាន​ស្នើ​សុំឱ្យ​ពលរដ្ឋ​ចេញចូល​១​ថ្ងៃ​ចំនួន ៣.០០០​នាក់​ចាប់ ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​១០​យប់។

ដោយឡែក​ចំពោះ​អ្នក​អូស​រទេះ​១​ថ្ងៃ​អនុញ្ញាត​សុំ​ចំនួន​៣០០​ជើង​ក្នុង​១​រទេះ​អនុញ្ញាត ៦ នាក់ តែ​ត្រូវ​អនុវត្ត​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។ ចំពោះ​ពលករ​ដែល​មាន Border Pass ឬ​ប័ណ្ណ​ឆ្លងព្រំដែន​ត្រូវ​អនុញ្ញាត​រយៈពេល​៣​ខែ​ចំនួន ៩០​ថ្ងៃ​ដែល​ធ្វើ​កសិកម្ម​តាម​បន្ទាត់​ព្រំដែន​។

​ក្នុង​កិច្ចពិភាក្សា​នោះ​ទោះជា​ភាគី​កម្ពុជា​ស្នើសុំ​យ៉ាង​នេះ​ក៏ដោយ​ភាគី​ថៃ​បាន​ត្រឹម​ទទួលយក​សំណើ​ដើម្បី​ស្នើ​សំ​ទៅ​រាជរដ្ឋាភិបាល​ថៃ​ដើម្បី​សម្រេច​នៅពេល​ក្រោយ​។​ចំពោះ​ច្រកព្រំដែន​ដែល​ស្នើសុំ​បើក​គឺ​ខេត្តបន្ទាយមានជ័យ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត ច្រក​តំបន់​ម៉ាឡៃ និង បឹង​ត្រកួន និង ខេត្ត​បាត់ដំបង ច្រក​អន្តរជាតិ​គីឡូ​១៣ ស្រុក​សំពៅ​លូន​ឈម ភាគី​ថៃ​ច្រក​ខៅ​ឌិន ស្រុក​ក្លង​ហាត ខេត្ត​ស្រះកែវ​៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម