បើករថយន្ត​វ៉ា​ជែង​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់ម៉ូតូ​ជា​ពីរ​កំណាត់​និងស្លាប់​មនុស្សម្នាក់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បើករថយន្ត​វ៉ា​ជែង​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​ម៉ូតូ​ពេញទំហឹង​បណ្តាល​ឲ្យ​ដាច់ម៉ូតូ​ជា​ពីរ​កំណាត់​និងស្លាប់​មនុស្សម្នាក់​

Published

on

លោកតា​វ័យ​ចំណាស់​ម្នាក់បានស្លាប់​ក្រោយ​ពេល​បញ្ជូនទៅ​ស​ង្គ្រោះ​នៅ​មន្ទីរ ពេទ្យ​។​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បើក​ឡើង​ជែង​រេ​ចង្កូត​ទៅបុក​ម៉ូតូនេះ​បានកើតឡើង នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី៤ ខែធ្នូ​ឆ្នាំ២០២០នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៨ ស្ថិត​ត្រង់ចំណុច​ចន្លោះ​បង្គោល​គីឡូ​ម៉ែត្រលេខ​១៧-១៨នៅ​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វរសេនីយ៍ឯក ​សែ​ស វិបុល អធិការនគរបាល​ស្រុក​អូរជ្រៅ​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ​មាន ឈ្មោះ ឡក់ រ៉េត ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រស់នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត ​បន្ទាយមានជ័យ មិនមាន​ពាក់មួក​សុ​វត្តិភាព​។

​លោក​វរសេនីយ៍ឯក​សែ​ស វិបុល​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​បានធ្វើ​ដំណើរ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ​​ក៏មាន​រថយន្ត​ម៉ាក​កា​មរី​សេរី​ឆ្នាំ​១៩៩៥ ពណ៍​ស្លែ ពាក់ស្លាកលេខ​កំពង់ចាម .2A_០៩៧៥ បើកបរដោយ ឈ្មោះ​សែម រុន ភេទប្រុស​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​សិលា​ខ្មែរ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ។​

លោក​លោក​វរសេនីយ៍ឯកបានបញ្ជាក់ទៀតថា ករណីគ្រោះនេះ គឺកើតឡើងដោយរថយន្ដ និងម៉ូតូ ធ្វើដំណើរបញ្ច្រាសទិស​គ្នា​ហើយរថយន្ដ​បាន​ឡើងវ៉ា​ជែង​រថយន្ដ​មួយ​ផ្សេងទៀត​ក៏​ជ្រុល​បុក​ម៉ូតូ​ពេញ ទំហឹង​បណ្តាល​ឲ្យ​ដាច់​ម៉ូតូ​ជា​២​កំណាត់ ធ្វើឲ្យអ្នកបើក​ម៉ូតូ​របួសធ្ងន់ បន្ទាប់មក​បាន​ស្លាប់​ពេល​បញ្ជូន ទៅ​មន្ទីរពេទ្យ ។​ចំណែក​អ្នកបើករថយន្ត បានរត់គេចខ្លួន។ នៅពេលនេះ​កម្លាំង​នគរបាល​ស្រុក​អូរជ្រៅ កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​ចាប់ខ្លួន​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ឯ​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ វ៉ាន់ ណា​ង​

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ4 hours ago

តារា​ភេទ​ទី​៣ យ៉េ​យ៉េ តេស្ត​រកឃើញ​ឆ្លង​ជំងឺ​កូ​វីដ -១៩

ព័ត៌មានអន្ដរជាតិ6 hours ago

Breaking News៖ ប្រធានា​ធិបតី​​ឆាដ​ Déby​ ស្លាប់​ក្នុង​សមរភូមិ​ប្រយុទ្ធជាមួយក្រុមឧទ្ទាម

ព័ត៌មានជាតិ7 hours ago

អតីត​កីឡាករ​ជម្រើស​ជាតិ ​សុខ ​សុវណ្ណ​ ធ្វើតេស្ត​លើក​ទី​១​អវិជ្ជមាន​តែ​​សមាជិក​គ្រួសារ​៧​នាក់​ឆ្លង​កូវីដ​-19

ព័ត៌មានជាតិ7 hours ago

សម្តេច​តេ​ជោ ហ៊ុន សែន សូម​ការ​យោគយល់​ពី​ប្រជាពលរដ្ឋ​ដើម្បី​ទទួលយក​ស្បៀងអាហារ​ដែលជា​សេចក្តីត្រូវការ​ចាំបាច់​បំផុត​នៅពេលនេះ

ព័ត៌មានជាតិ7 hours ago

កម្លាំង​អាវុធហត្ថ​អំពាវនាវ​កុំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ចេញពីផ្ទះ​ក្នុង​ពេល​សមត្ថ​កិច្ចការ​ពារ​យ៉ាង​ម៉ឺងម៉ាត​នូវ​សេចក្តីសម្រេច​របស់​រាជ​រដ្ឋាភិបាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services