Connect with us

សន្តិសុខសង្គម

អាកាសធាតុផ្ដើមចុះត្រជាក់ខ្លាំង សូមត្រៀមអាវរងា និងភួយក្រាស់ៗ

បានផុស

នៅ

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានប្រាប់​ឱ្យដឹងថា រដូវវស្សាបានបញ្ចប់ហើយ ប៉ុន្តែភ្លៀងនៅតែមាន ដោយសារតែតំបន់របស់យើង​កំពុងតែ​ទទួល​រងឥទ្ធិពលពីបាតុភូតឡានីណា ដែលបង្កឱ្យនៅតែមានការធ្លាក់ភ្លៀងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកចាន់ យុត្ថា បញ្ជាក់ថា ខ្យល់មូសុងឦសានចាប់ផ្ដើមបង្កើនឥទ្ធិពល​មកលើព្រះរាជាណាចក្រ​កម្ពុជា ហើយនៅដើមខែធ្នូនេះ នឹងចាប់ចុះត្រជាក់ជាពិសេសគឺតំបន់ខ្ពង់រាបចាប់ផ្ដើមត្រជាក់មុន ចំណែកខាងក្រោមមិនទាន់ទេ លើកលែងតែផ្នែកខាងក្រោម ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ និងខេត្តកោះកុងដែលជាប់ជាមួយវាលវែង។

លោកក៏អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់ចំពោះសុខភាព ជាពិសេសចំពោះមនុស្ស​ចាស់ ត្រូវមានភូយ ឬខោអាវក្រាស់ៗ ដើម្បីទប់ទល់ជាមួយអាកាសធាតុចុះត្រជាក់។

ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា អាកាសធាតុនឹងចាប់ផ្ដើមចុះត្រជាក់លើកទី១ ចាប់ពីថ្ងៃទី ១ ខែធ្នូ ដល់សប្ដាហ៍ទី ៣ ដែលមាននៅភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សីតុណ្ហភាពអប្បរមា នឹងធ្លាក់ចុះក្នុងរង្វង់ ១៧ អង្សា ខណៈបណ្ដារាជធានី ខេត្តដ៍ទៃក្នុងរង្វង់ ១៩ អង្សា៕

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

ជីវិតកម្សាន្ដ១ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម