Connect with us

ព័ត៌មានជាតិ

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​៖​ ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​រង​សម្ពាធ​ជា​ខ្លាំង​ដែល​ភាគច្រើន​បណ្តាលមកពី​ជម្លោះ​ប្រទេស​មហាអំណាច​ធំៗ

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​កំពុង​រង​សម្ពាធ​ជា​ខ្លាំង​ដែល​ភាគច្រើន​បណ្តាល មកពី​ប្រទេស​មហាអំណាច​ធំៗ​ហើយ​ជម្លោះ​របស់​ពួកគេ​បាននឹងកំពុង​បង្ក​ជា​បញ្ហា​ឥត​ឈប់ឈរ​ទៅលើ​ប្រព័ន្ធ​ពហុភាគី​និយម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ ​នៅ​ក្នុង​បទ​អន្តរាគមន៍​ក្នុង​កិច្ចប្រជុំ​ចង្អៀត​ស្តី​ពី “​បញ្ហា​ពាក់ព័ន្ធ​នឹង ASEM បញ្ហា​តំបន់ និង​អន្តរជាតិ លើ​ប្រធានបទ ការ​ពង្រឹង​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ដើម្បី​អនាគត​រួមគ្នា​ប្រកបដោយ​ភាព​ធន់​” តាម​ប្រព័ន្ធ​វីដេអូ នៅ​ថ្ងៃ​ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១​នេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា ​«​យើង​កំពុង​រស់​នៅ​ក្នុង​ពិភពលោក​មួយ​ដែល​មាន​ការប្រែប្រួល​និង​វិ​វ​ឌ្ឍ​ឥត​ឈប់ឈរ​ហើយ​បញ្ហា​ប្រឈម​ទាំងឡាយ​នៅ​ចំពោះ​មុខ យើង​ក៏​មាន​លក្ខណៈ​កាន់តែ​ស្មុគស្មាញ​និង​រឹតតែ​ពិបាក​ដោះស្រាយ​ជាង​មុន។ ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្អាក់​របៀបវារៈ​នៃ​សកលភាវូបនីយកម្ម។​ ភាព​តានតឹង ពាណិជ្ជកម្ម​រវាង​ប្រទេស​មហាអំណាច​នៅតែ​បន្ត​កើតមាន​ហើយ​ការ​កើន​ឡើង​នៃ​វិធានការ​គាំពារ​និយម​ដែល​ត្រូវ​បាន​ជំរុញ​ដោយ​ក្រុម​ប្រជា​និយម​និង​ជាតិនិយម​ជ្រុល​គឺជា​បុព្វហេតុ​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជាខ្លាំង »​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់​ទៀត​ថា យើង​នៅ​មាន​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ​មួយចំនួនទៀត​ដូចជា​តម្រូវការ​ក្នុងការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ក្នុង​ការសម្រេច​ឱ្យបាន​នូវ​គោលដៅ​សម្រាប់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ ២០៣០។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើក​ឡើង​ដែរ​ថា «​យើង​មិនត្រូវ​ភ្លេច​ទេ​ថា​ពហុភាគី​និយម​ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​បង្កើត សន្តិភាព​និង​វិបុលភាព​សម្រាប់​មនុស្ស ជាតិ ។ ឈរលើ​មូលដ្ឋាន​នេះ ASEM ត្រូវតែ​អនុវត្ត​សកម្មភាព​ឱ្យបាន​ហ្មត់ចត់ ដើម្បី​ពង្រឹង និង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ពហុភាគី​និយម និង​អភិបាលកិច្ច​សកល ផ្អែកលើ​វិធាន ច្បាប់​សម្រាប់​ជា​កិច្ច​គាំទ្រ​ដល់​ការធ្វើ​ពាណិជ្ជកម្ម​និង​ការវិនិយោគ សន្តិភាព ព្រមទាំង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។

កិច្ចប្រជុំពេញអង្គ​លើក​ទី​២ ស្តីពី​ជំងឺ​កូ​វីដ​-១៩ ,​ការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​និង​ការ​អភិវឌ្ឍ​នឹង​ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​ចំនួន​៣ រួមមាន (១).​ការ​ដោះស្រាយ​បញ្ហា បណ្តាល​មក​ពី​ជំងឺ​កូ​វីដ​-១៩(២).​ការ​ជំរុញ​ការ​ស្តារ​សង្គម​-​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​កំណើន​រួមគ្នា​និង​(៣).​ការកសាង​អនាគត​ប្រកបដោយ​ភាពធន់៕

ដោយ​ ៖​ ណា​រី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម