Connect with us

ព័ត៌មានជាតិ

ក្រសួងបើកវគ្គបង្រៀនអាជីវករ ឱ្យចេះទទួលភ្ញៀវ ត្រៀមទទួលទេសចរវ៉ាក់សាំង

បានផុស

នៅ

ក្រសួងទេសចរណ៍សហការជាមួយក្រុមហ៊ុនកូកា-កូឡាកម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលជំនាញអនាម័យ និងបដិសណ្ឋារកិច្ចភ្ញៀវដល់អាជីវករ នៅក្នុងខេត្តព្រះសីហនុ ដើម្បីត្រៀមទទួលទេសចរវ៉ាក់សាំងនាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមពីលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ និងកញ្ញា សម្បត្តិ មុនីវរលក្ខណ៍ នាយកផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃក្រុមហ៊ុនកូកា-កូឡាកម្ពុជា និងមន្រ្តីសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងសាលប្រជុំសាលាខេត្តព្រះសីហនុ។

កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលដៅរួមចំណែកបង្កឱ្យមានភាពកាន់ប្រសើរឡើង ក្នុងសេវាម្ហូបអាហារ និងបដិសណ្ឋារកិច្ចត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសក្នុងបរិបទដែលចាំបាច់នៅតែបន្តការការពារនូវការរីករាលដាលជំងឺកូវីដ-១៩។

កញ្ញាបន្ដថា វគ្គបណ្តុះបណ្តាលនេះ មានខ្លឹមសារសម្រាប់ការត្រៀមរៀបចំទទួលទេសចរវ៉ាក់សាំងនិងការបណ្តុះបណ្តាលផ្នែកបដិសណ្ឋារកិច្ច ការទទួលភ្ញៀវ អនាម័យចំណីអាហារ ការរៀបចំកន្លែងលក់ ការរៀបចំខ្លួនក្នុងនាមជាអ្នកលក់ និងការគ្រប់គ្រងបែងចែកសំណល់។

កញ្ញាបានបន្តទៀតថា«ខេត្តព្រះសីហនុពិតជាមានសក្តានុពលខ្លាំងក្នុងវិស័យទេសចរណ៍ ហើយវគ្គបណ្តុះបណ្តាលនេះដែរគឺពិតជាមានអត្ថប្រយោជន៍ណាស់សម្រាប់បងប្អូនអាជីវករ ព្រោះថានៅពេលដែលពួកគាត់បានយល់ដឹងច្បាស់លាស់អំពីការអនុវត្តវិធានសុវត្ថិភាពអនាម័យម្ហូបអាហារក្នុងវិស័យទេសចរណ៍ ការរៀបចំទីកន្លែងលក់ឱ្យមានអនាម័យ និងការធ្វើបដិសណ្ឋារកិច្ច នឹងរួមចំណែកលើកស្ទួយវិស័យទេសចរណ៍ ដែលចាំបាច់មានការសហការពីបងប្អូនអាជីវករ»។

គួរបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាវគ្គបណ្តុះបណ្តាលលើកទី៥ ដែលក្រុមហ៊ុនកូកា-កូឡាកម្ពុជាបានសហការរៀបចំជាមួយក្រសួងទេសចរណ៍ ដោយវគ្គបណ្តុះបណ្តាលចំនួន៤មុន ដែលបានប្រារព្ធនៅខេត្តបាត់ដំបង កំពង់ធំ កោះកុង និងខេត្ដកែបរួចមកហើយ។

វគ្គបណ្តុះបណ្តាលនេះ គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកកម្ពស់ស្ត្រី ដែលជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៥ គឺ១. ពិភពលោកគ្មានសំរាម ២.ទឹក ៣.ការលើកកម្ពស់ស្ត្រី ៤.អាកាសធាតុ ៥.សុខុមាលភាពសហគមន៍ ដោយឈរលើគោលបំណងបង្កើតភាពស្រស់ស្រាយដល់ពិភពលោក និងបង្កើតភាពខុសគ្នាជាវិជ្ជមាន៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម