Connect with us

ព័ត៌មានជាតិ

ខេត្ត​សៀមរាប​គ្រោង​នឹង​រៀបចំព្រឹត្តិការណ៍ «រំលឹក​គុណអង្គរ» នៅ​ពាក់​កណ្ដាល​ខែ​ធ្នូ​នេះ​

បានផុស

នៅ

បើ​តាម​ការ​​អះអាង​របស់​លោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរ​ជាតិអប្សរា​បាន​ឲ្យ​កម្ពុជា​ថ្មី​​ដឹងថា អាជ្ញាធរជាតិអប្សរានឹងរៀបចំព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅ​ពាក់​កណ្ដាលខែធ្នូ ឆ្នាំ២០២១ ក្នុង​គោល​បំណង​ដើម្បីរំលឹកគុណ​ដល់​បុព្វការី​ជន ​ព្រះមហាក្សត្រ ព្រះមហាក្សត្រី​ជំនាន់​មុន​ ដែល​បាន​កសាង​សំណង់ប្រាសាទជាច្រើនក្នុងរមណីយដ្ឋានអង្គរ និង​អ្នក​គ្រប់គ្រង​អភិរក្សជួសជុល​ថែទាំ​ រក្សា​សំណង់​ប្រាសាទ​អង្គរ​គ្រប់​ជំនាន់​ដើម្បី​ជា​សារប្រយោជន៍សម្រាប់​សង្គមជាតិ​រហូតដល់បច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជុំ សុភមករា អគ្គនាយករងអាជ្ញាធរជាតិអប្សរា បាន​មាន​ប្រសាសន៍​ថា​ព្រឹត្តិការណ៍​រំលឹក​គុណ​អង្គរ​នឹង​គ្រោង​រៀប​ចំ​ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដែល​មាន​កម្មវិធីសាសនា ការ​សម្ដែង​សិល្បៈ​នៅពេ​លរាត្រី និង​ស្ដង់​ពិព័រណ៍​បង្ហាញពីការងារ និង​សមិទ្ធផល​ការងារ​ទូទៅ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​សម្រេច​បាន​ដើម្បីកិច្ចការអភិរក្ស​និង​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​រមណីយដ្ឋាន​អង្គរ ​ដែល​ជា​មរតក​បេតិកភណ្ឌ​ពិភ​ពលោក។ លោក​បញ្ជាក់​ថា ឆ្នាំ​នេះ​ជា​ឆ្នាំ​សាកល្បង ហើយ​ព្រឹត្តិការណ៍​នេះ​នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ចាប់​ពីឆ្នាំ២០២២តទៅ ។

ដោយឡែក​ក៏​នឹង​មានព្រឹត្តិការណ៍សាសនា និង​សម្ដែង​សិល្បៈ​ ឧបត្ថម្ភ​ទាំង​ស្រុង​ដោយ​វិស័យឯកជន​ផង​ដែរ ​មុន​កិច្ច​ដំណើរការបើកពិធីចាប់ពីថ្ងៃទី១៤ នៅចន្លោះថ្ងៃទី១២-១៣ ខែ​ធ្នូ ឆ្នាំ២០២១។

ព្រឹត្តិការណ៍នេះ ក៏​នឹង​បើក​ឱកាស​ដល់​សាធារណជន​អាច​ចុះ​ឈ្មោះ​ដើម្បី​ទស្សនកិច្ច​ស្វែង​យល់​អំពី​ការងារ​នៅតាមការដ្ឋានជួសជុលប្រាសាទនានា​ ដែល​អាជ្ញាធរជាតិ​អប្សរា​កំពុង​ដំណើរ​ការ​ផង​។​ បន្ថែម​លើស​នេះ ​សាធារណជន​ក៏​អាច​ដឹង​កាន់​តែ​ច្បាស់​ពី​កិច្ចការ​អភិរក្ស​ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​អង្គរ​ប្រកបដោយចីរភាព៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម