Connect with us

ព័ត៌មានជាតិ

ក្រុមការងារ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា សហការ​ចុះ​សួរសុកទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ពលករ​ខ្មែរ​១២៦​នាក់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក

បានផុស

នៅ

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ​ថា នៅ​ថ្ងៃទី​២៧ វិច្ឆិកា​នេះ ក្រុមការងារ​របស់​ស្ថាន​អគ្គ​កុងស៊ុល​ប្រចាំខេត្ត​ស្រះកែវ ប្រទេស​ថៃ បាន​សហការ​ជាមួយ​អាជ្ញាធរ ខេត្ត​សា​កែវ និង​តំណាង​មូលនិធិ​បណ្តាញ​លើកកម្ពស់​សិទ្ធិ​ពលករ (Labour Rights Promotion Network Foundation) ចុះសួរសុខទុក្ខ​បងប្អូន​កម្មករ​ខ្មែរ ដែល​ពួកគាត់​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នា​នោះ ក្រុមការងារ​ក៏បាន​នាំយក អំណោយ​ឧបត្ថម្ភ​មានដូចជា អង្ករ ត្រីខកំប៉ុង ទឹកដោះគោ បាយ​កញ្ចប់ នំប៉័ង ទឹក​សុទ្ធ និង​សម្ភារៈ​មួយ​ចំនួនទៀត ចែក​ជូន​ពួកគាត់​នៅតាម​ខ្នង​ផ្ទះ​ចាំចំការ​ចំនួន​ប្រាំពីរ​កន្លែង (៤២​គ្រួសារ ស្មើ ១២៦​នាក់​) ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​ដល់​ពួកគាត់ ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ដោយសារ​ការរីក​រាលដាល​ជំងឺកូ​វីដ​-១៩​។

ក្រុមការងារ​បាន​ធ្វើកា​រ​ណែនាំ​អប់រំ និង​រំលឹក​បន្ថែម​ដល់ បងប្អូន​ខ្មែរ​ទាំងអស់​ត្រូវ​ចេះ​ថែទាំ​សុខភាព​ជាប្រចាំ ព្រោះ​ជំងឺ​កូ​វីដ​-១៩ មិនទាន់​បាត់​នៅឡើយ ដោយ​ត្រូវ​ពាក់​ម៉ាស់​ជាប្រចាំ​ពេល​ចេញ​ធ្វើដំណើរ​ក្រៅ ឧស្សាហ៍​លាងដៃ​នឹង​សាប៊ូ អាកុល ឬ​ជែ​ល មិន​ត្រូវ​ទៅ​កន្លែង​ណា ដែលមាន​មនុស្ស​ច្រើន ឬ​កន្លែង​ដែលមាន​ខ្យល់​ចេញចូល​តិច ព្រមទាំង​អនុវត្តតាម​វិធានការ​សុខាភិបាល​ថៃ ដែល​អាជ្ញាធរ​ថៃ​បាន​ណែនាំ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៨ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៩ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៩ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម