លោក កឹម សុខា ចេញមុខវាយប្រហារចំៗថា ក្រុមលោកសម រង្ស៊ី នៅតែបន្តយកឈ្មោះ​របស់លោកទៅប្រើប្រាស់ ដើម្បីចំណេញ​នយោបាយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក កឹម សុខា ចេញមុខវាយប្រហារចំៗថា ក្រុមលោកសម រង្ស៊ី នៅតែបន្តយកឈ្មោះ​របស់លោកទៅប្រើប្រាស់ ដើម្បីចំណេញ​នយោបាយ

បានផុស

នៅ

នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោក កឹម សុខា ដែលគេដឹងថា ជាអតីតដៃគូសម្ព័ន្ធភាពនយោបាយយ៉ាងស្អិតរមួតជាមួយលោក សម រង្ស៊ី នោះ បានចេញមុខវាយប្រហារចំៗថា លោកសម រង្ស៊ី និងសហការី នៅតែបន្តយកឈ្មោះ និងរូបថតរបស់លោកទៅប្រើប្រាស់ដោយគ្មានការអនុញ្ញតិ ថែមទាំងបានបញ្ជាក់ថា សកម្មភាព និងទង្វើនេះបញ្ជាក់ថា “សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ”។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួននារសៀលនេះ លោក កឹម សុខា បានសរសេរយ៉ាងដូច្នេះថា “ខ្ញុំសង្កេតឃើញថា រហូតមកដល់ពេលនេះ លោក សម រង្ស៊ី និង សហការីនៅតែបន្តយកឈ្មោះ និងរូបថតខ្ញុំទៅប្រើប្រាស់ភ្ជាប់ជាមួយនឹងសកម្មភាពនានា ដែលពុំមានការអនុញ្ញតិ ឬ គាំទ្រពីខ្ញុំ។ លើសពីនេះទៅទៀត ជាក់ស្តែង លោក សម រង្ស៊ី និងសហការីបានដើរចេញពីគោលការណ៍ និងស្មារតីដើមនៃការរួបរួម ដោយទៅបង្កើតចលនានយោបាយផ្សេងៗ និងមុខតំណែងខ្លួនឯង”។

បើតាមលោក កឹម សុខា ថ្មីៗនេះ លោក សម រង្ស៊ី និងសហការី បានត្រលប់ទៅគាំទ្រដោយចំហរ ឬនៅពីក្រោយការដឹកនាំគណបក្សនយោបាយចាស់របស់ពួកគេ គឺគណបក្សភ្លើងទៀន។ ទង្វើរបស់ពួកគេសបញ្ជាក់ឲ្យឃើញថា សម រង្ស៊ី និង កឹម សុខា មិនមែនជាមនុស្សតែមួយទេ ព្រោះសកម្មភាពទាំងអស់នេះ មិនមានការគាំទ្រ ឬ ជាជំហ៊ររបស់លោកឡើយ។

លោក កឹម សុខា បញ្ជាក់ថា “ខ្ញុំសូមអំពាវនាវឲ្យលោក សម រង្ស៊ី និងក្រុមខាងលើ ឈប់បំពានមកលើរូបខ្ញុំដោយការយកឈ្មោះ និងរូបថតខ្ញុំ ទៅប្រើប្រាសភ្ជាប់ជាមួយសកម្មភាពមហិច្ឆិតានយោបាយរបស់ខ្លួន ដែលធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិមានការភ័ន្តច្រឡំ។ ខ្ញុំសូមបញ្ជាក់ផងដែរថា ខ្ញុំមិនពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះសកម្មភាពរបស់លោក សម រង្ស៊ី និងក្រុមនោះឡើយ”។

សូមបញ្ជាក់ថា ជារឿយៗក្រុមលោក សម រង្ស៊ី និយម តែងតែភ្ជាប់ឈ្មោះលោក កឹម សុខា ទៅនិងសកម្មភាពផ្សេងៗ ដែលពួកគេបានធ្វើ ទាំងក្នុង និងក្រៅប្រទេស ហើយជារឿយ ក្រុមមេធាវីការពារក្តីបានចេញមុខ ចេញសេចក្តីថ្លែងការណ៏បដិសេធជាញឹកញាប់ តែមើលទៅសកម្មភាពនេះនៅតែដដែល។ ផ្អែកលើកាចេញមុខបដិសេធនេះ ដូច្នេះសកម្មភាពរបស់ពួកគេ អាចបញ្ជាក់បានថា ពិតជាមិនមានការគាំទ្រ ឬចូលរួមពីលោក កឹម សុខា ទេ៕ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services