Connect with us

ព័ត៌មានជាតិ

គណបក្សហ្វ៊ុនស៊ិនប៉ិច ៖ ព្រះសព សម្ដេចក្រុមព្រះ នឹងត្រូវយាងដង្ហែមកកាន់កម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ

បានផុស

នៅ

គណបក្សហ្វ៊ុនស៊ិនប៉ិច​ បានចេញលិខិតទូលថ្វាយ និងជូនដំណឹង ជុំវិញការយាងសោយព្រះទិវង្គត របស់​សម្ដេច​ក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច នៅថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២១នេះ។

យោងតាមលិខិតនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច បានជម្រាបជូនថា សម្ដេចក្រុមព្រះនរោត្ត រណឬទ្ធិ ព្រះប្រធានក្រុម ឧត្ដមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្ស នៃព្រះរាជាណាចក្រកម្ពុជា​ និងជាព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច បានយាង​សោយព្រះ ទិវង្គត នៅថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩ និង៤០នាទីព្រឹក នៅប្រទេសបារាំង ត្រូវនឹងម៉ោង ៣ និង៤០នាទីរសៀល ម៉ោងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះជន្មាយុ ៧៧ព្រះវស្សា ដោយព្រះរោ​គាពាធ។

គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា ព្រះសព សម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នឹងត្រូវយាងដង្ហែមកកាន់ព្រះ​រាជា​ណាចក្រកម្ពុជា ក្នុងពេលដ៏ខ្លីខាងមុខនេះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម