Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ ផលិត​នៅអាមេរិកជាង ១៨ ម៉ឺនដូស ​ដឹកមកដល់កម្ពុជា​

បានផុស

នៅ

នៅល្ងាចថ្ងៃអាទិត្យ​ម្សិលមិញ​នេះ វ៉ាក់សាំងកូវីដជាជំនួយរបស់មជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility) «ម៉ូដឺណា (Moderna)» ដែលជាវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិកប្រមាណ ១៨៨,១៦០ដូស បានដឹកមកដល់ប្រទេសកម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មជ្ឈមណ្ឌលកូវ៉ាក់ គឺជាយន្តការអន្តរជាតិមួយ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងអង្គការសុខភាពពិភពលោក និងអង្គការអភិវឌ្ឍន៍អន្តរជាតិនានា ដើម្បីស្វះស្វែងរកវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រទេសក្រីក្រ និងប្រទេសអភិវឌ្ឍន៍តិចតួច។ ប្រទេសកម្ពុជា ក៏ជាប្រទេសមួយដែលត្រូវបានមជ្ឈមណ្ឌលកូវ៉ាក់កំណត់ជាប្រទេសត្រូវផ្តល់នូវជំនួយវ៉ាក់សាំង ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ។

មជ្ឈមណ្ឌលកូវ៉ាក់ បានកំណត់ផ្តល់វ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ប្រមាណ ៦.៦លានដូសមកដល់ប្រទេសកម្ពុជាក្នុងជំហានដំបូង។ មកដល់ពេលនេះវ៉ាក់សាំងប្រមាណជិត ៣លានដូសហើយ ដែលកូវ៉ាក់បានបញ្ជូនមកដល់ប្រទេសប្រទេស​កម្ពុជា។

ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ គឺជាយុទ្ធសាស្ត្រចម្បងមួយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺកូវីដ-១៩។ មកដល់ពេលបច្ចុប្បន្ននេះ កម្ពុជា រកបានវ៉ាក់សាំងសរុបជាង ៤០លានដូស។ ក្នុងនោះជាង ៣០លានដូសជាវ៉ាក់សាំង ដែលកម្ពុជា បានបញ្ជាទិញពីប្រទេសចិន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទី មុន

គ្មានក្រុមណាអាចយកឈ្នះវិសាខាបានទេក្នុងតេជោលីគជុំទី១

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចង់ឱ្យ​គម្រោង​គាំទ្រ​ស្ត្រី​ក្នុង​វិស័យ​ថែរក្សា​សម្ផស្ស និង​សហគ្រិនភាព ក្លាយជា​កូនសោ​ពង្រីក​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​ខ្មែរ​កាន់តែច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

ការថតវីដេអូ Pre-Wedding នៅតាមប្រាង្គប្រាសាទ​កើន​ជិត ៤ ពាន់វីដេអូ

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្រ្តីក្រសួង​សាធារណការ​ចុះ​ប្រមូលព័ត៌មាន​​​​ទីតាំង​​​​សាងសង់​ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយទាហានកម្ពុជា៨រូប បានការពារសារណាបញ្ចប់ការសិក្សាដោយជោគជ័យ នៅប្រទេសចិន

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៧ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ចរាចរណ៍២ ថ្ងៃ មុន

ឆ្នាំ២០២៣ ខេត្តកំពង់ចាម មានអ្នកស្លាប់ព្រោះគ្រោះថ្នាក់ចរាចរណ៍ជាង១រយនាក់ និងរបួសជាង២រយនាក់

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

មន្រ្តី​ក្រសួង​បកស្រាយវីដេអូរថភ្លើង​បើក​​​លើ​​ផ្លូវជាតិ ពលរដ្ឋ​សង្ស័យបើក​ខុស​បច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម