ព័ត៌មានជាតិ
សេដ្ឋកិច្ចក្រៅប្រព័ន្ធចាប់ផ្តើមកម្រើកឡើងវិញ
ស្ថានភាពវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានភាពល្អប្រសើរជាងមុន ក្រោយពីប្រមុខរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២១។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានឱ្យដឹងថា ស្ថានភាពអ្នករត់ម៉ូតូ កង់បី អ្នកលក់ដូរតាមដងផ្លូវ មានជីវភាពប្រសើរជាមុនបន្ដិច បើប្រៀបធៀបកាលពីមិនទាន់បើក។
លោក វន់ ពៅ បានបន្តថា បន្ទាប់ពីបើកប្រទេសឡើងវិញ មានអតិថិជនធ្វើដំណើរ ទើបធ្វើឱ្យពួកគាត់រកប្រាក់ចំណូលបន្ថែម ប៉ុន្តែតម្លៃប្រេងសាំង ហ្គាស និងទំនិញឡើងថ្លៃ ក៏ជាបញ្ហាសម្រាប់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។
ប្រមុខរាជរដ្ឋាភិបាល បានប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ ចាប់តាំងពីថ្ងៃទី ១ ខែវិច្ឆិកា បន្ទាប់ពីសម្រេចបានលទ្ធផលនៃការចាក់វ៉ាក់សាំងជិត ៩០ ភាគរយ និងការគ្រប់គ្រងបាននូវការឆ្លងជំងឺកូវីដ១៩ ព្រមទាំងការយល់ដឹងពីការការពារខ្លួន ពីការឆ្លងជំងឺកូវីដ១៩ របស់ប្រជាពលរដ្ឋ៕
អត្ថបទៈ ឡេង ដេត
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ