Connect with us

ព័ត៌មានជាតិ

ការដំឡើងព្រះកេសទេវតា និងអសុរា នៅខ្លោងទ្វារតាកាវអង្គរធំ នឹងត្រូវបញ្ចប់ក្នុងរយៈពេលមួយខែទៀត

បានផុស

នៅ

អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់ការងារដំឡើងព្រះកេសទេវតាចំនួន៦ និងអសុរាចំនួន៧ នៅខ្លោងទ្វារតាកាវនាពេល១ខែខាងមុខទៀតនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រុមការងារ​ជួសជុល​ខ្លោងទ្វារ​តា​កាវ ឬ​ខ្លោងទ្វារ​ខាងលិច នៃ​ក្រុង​អង្គរធំ គ្រោង​នឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​ទេវតា និង​ព្រះ​កេស​អសុរា​ក្នុង​រយៈពេល​មួយខែ​ទៀត​។ កញ្ញា ម៉េង សុវណ្ណ​លី​លីន ស្ថាបត្យករ និង​ជា​ក្រុមការងារ​បច្ចេកទេស​ជួសជុល​ខ្លោងទ្វារ​តា​កាវ​និយាយថា ក្រុមការងារ​កំពុង​បង្ហើយ​ការងារ​ជួសជុល និង​ដំឡើង​ព្រះ​កេស​ទេវតា និង​អសុរា ការងារ​បំពេញ​ថ្មភក់​ថ្មី ការងារ​ដាប់​ក្បាច់ និង​ការងារ​ដំឡើង​តួ​មេទ័ព​ទេវតា មុននឹង​បញ្ចប់​ការងារ​ដំឡើង​ព្រះ​កេស​នៃ​ចម្លាក់​កូរ​សមុទ្រ​ទឹកដោះ ​គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ​នៃ​ក្រុង​អង្គរធំ​។

​សូមជម្រាបថា ព្រះ​កេស​ទេវតា​ និង​ព្រះ​កេស​អសុរា​ចំនួន​១៣​ ត្រូវបាន​រកឃើញ​ក្នុង​ពេលធ្វើ​កំណាយ​ស្រាវជ្រាវ​បុរាណវិទ្យា​ ដែល​ក្នុងនោះ​ប្រទះឃើញ​ព្រះ​កេស​ទេវតា​ចំនួន​៦ (​ព្រះ​កេស​ពេញ​រូបរាង​ចំនួន​៤ និង​ពាក់កណ្ដាល​ចំនួន​២) និង​ព្រះ​កេស​អសុរា​ចំនួន​៧ (​ព្រះ​កេស​ពេញ​រូបរាង​ចំនួន​៦ និង​ពាក់កណ្ដាល​ចំនួន​១)​។ គម្រោង​ជួសជុល​ខ្លោងទ្វារ​តា​កាវ ជា​គម្រោង​ជួសជុល​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ការឧបត្ថម្ភ​ពី​វិស័យ​ឯកជន​៕

អត្ថបទ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម